ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ថៃ​កំពុង​រង​ការ​វា.យ​ប្រហារ​ខ្លាំង​ដោយ​ទឹក​ជំនន់​ស្លា.ប់​ម.នុ.ស្ស​យ៉ាង​តិច​១២នាក់

49 វិនាទី មុន

ទី​ក្រុង​បាងកក​៖ ស្ថាន​ភាព​​​ទឹក​ជំនន់​នៅ​ប្រទេស​ថៃ​លើក​នេះ​ប្រហែល​ជា​ធ្ងន់​ធ្ងរ​ខ្លាំង​​មែន​ទែន​ដល់​ថ្នាក់​នាយក​រដ្ឋ​មន្ត្រី​ចេញ​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ប្រញាប់​ចេញ​បេសក​កម្ម​ជួយ​សង្គ្រោះ​ប្រជា​ជន​ជា​បន្ទាន់​។ ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​ថ្ងៃ​ជាប់​គ្នា​បង្ក​ជា​គ្រោះ​ទឹក​ជំនន់​លិច​លង់​ខេត្ត​យ៉ាង​តិច​១៦​របស់​ថៃ​ និង​ឆក់​យក​ជីវិត​មនុស្ស​១២​នាក់​។ ផ្ទះ​របស់​អ្នក​ស្រុក​ជាង​១​សែន​ខ្នង​ក៏​រង​ការ​លិច​លង់ ឬ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​​ជំនន់​ទឹក​ភ្លៀង​លើក​នេះ​ផង​ដែរ​។​ ក្រសួង​មហា​ផ្ទៃ​ថ្លែង​ថា​ទឹក​ជំនន់​កំពុង​វាយ​លុក​ខ្លាំង​នៅ​បណ្ដា​ខេត្ត​ភាគ​ខាង​ត្បូង​, ភាគ​កណ្ដាល និង​ភាគ​ឦសាន​។ ក្នុង​​​នោះ…

ទី​ក្រុង​បាងកក​៖ ស្ថាន​ភាព​​​ទឹក​ជំនន់​នៅ​ប្រទេស​ថៃ​លើក​នេះ​ប្រហែល​ជា​ធ្ងន់​ធ្ងរ​ខ្លាំង​​មែន​ទែន​ដល់​ថ្នាក់​នាយក​រដ្ឋ​មន្ត្រី​ចេញ​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ប្រញាប់​ចេញ​បេសក​កម្ម​ជួយ​សង្គ្រោះ​ប្រជា​ជន​ជា​បន្ទាន់​។ ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​ថ្ងៃ​ជាប់​គ្នា​បង្ក​ជា​គ្រោះ​ទឹក​ជំនន់​លិច​លង់​ខេត្ត​យ៉ាង​តិច​១៦​របស់​ថៃ​ និង​ឆក់​យក​ជីវិត​មនុស្ស​១២​នាក់​។ ផ្ទះ​របស់​អ្នក​ស្រុក​ជាង​១​សែន​ខ្នង​ក៏​រង​ការ​លិច​លង់ ឬ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​​ជំនន់​ទឹក​ភ្លៀង​លើក​នេះ​ផង​ដែរ​។​

ក្រសួង​មហា​ផ្ទៃ​ថ្លែង​ថា​ទឹក​ជំនន់​កំពុង​វាយ​លុក​ខ្លាំង​នៅ​បណ្ដា​ខេត្ត​ភាគ​ខាង​ត្បូង​, ភាគ​កណ្ដាល និង​ភាគ​ឦសាន​។ ក្នុង​​​នោះ ខេត្ត​ឧត្ដរ​ទិស​ (Uttaradit) ដែល​ស្ថិ​ត​នៅ​ខ្ពង់​រាប​ខាង​ជើង​​​កំពុង​លិច​លង់​ខ្លាំង​ជាង​កន្លែង​ណា​​ៗ​ទាំង​អស់​។ មនុស្ស​យ៉ាង​តិច​៥​នាក់​ស្លាប់​នៅ​ក្នុង​ខេត្ត​នេះ​។ ​​ទូរ​ទស្សន៍​ថៃ​ ភីប៊ី​អែស​ (PBS) បាន​ដក​ស្រង់​ពាក្យ​សម្ដី​របស់​ប្រជា​ជន​នៅ​តំបន់​រង​គ្រោះ​មក​​ផ្សាយ​ថា​ទឹក​ជំនន់​លើក​នេះ​ហក់​ឡើង​ខ្ពស់​យ៉ាង​ឆាប់​រហ័ស​​ និង​គ្រោះ​ថ្នាក់​បំផុត​​​​។ ត្រឹម​តែ​មួយ​ប៉​ប្រិច​ភ្នែក​អ្នក​ស្រុក​ត្រូវ​តែ​បង្ខំ​ចិត្ត​​ចាក​ចេញ​ពី​ក្នុង​ផ្ទះ​ដើម្បី​ឡើង​ទៅ​​​​​សំកុក​នៅ​លើ​ដំបូល​ផ្ទះ​។ ឥឡូវ​នេះ ​ពួក​គេ​កំពុង​​​ស្នាក់​នៅ​ក្នុង​វត្ត​ជា​បណ្ដោះ​អាសន្ន​។

នាយក​រដ្ឋ​មន្ត្រី​ថៃ​ថ្លែង​ថា​មន្ត្រី​រដ្ឋាភិបាល​កំពុង​ដឹក​ជញ្ជូន​ជំនួយ​ទៅ​ចែក​ជូនរង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​​។ ពួកគេ​​កំពុង​វាយ​តម្លៃ​អំពីទំហំ​នៃ​ការ​ខូច​ខាត​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​លើក​នេះ​ និង​ត្រៀម​ខ្លួន​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដែល​នឹង​កើត​ឡើង​ជា​បន្ត​ទៀត​ព្រោះ​ភ្លៀង​ធ្លាក់ និង​គ្រោះ​ទឹកជំនន់​មិន​ទាន់​បញ្ចប់​​​ត្រឹម​នេះ​ទេ​។ វា​គ្រាន់តែ​ជា​ចំណុច​ចាប់​ផ្ដើម​តែ​ប៉ុណ្ណោះ​។​

នាយក​រដ្ឋ​មន្ត្រី​ថៃ​ទទួល​ស្គាល់​ថា​ប្រទេស​ថៃ​ឆ្នាំ​នេះ​រង​គ្រោះ​យ៉ាង​ដំណំ​ព្រោះ​គ្រោះ​ធម្ម​ជាតិ​កើត​ឡើង​ផ្គួប​គ្នា​ និង​ផ្ទួន​ៗ​គ្នា​ទាំង​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​ ទឹក​ជំនន់ និង​ការ​បាក់​ដី​នៅ​តាម​បណ្ដា​ខេត្ត​ជា​ច្រើន​ទូទាំង​ផ្ទៃ​ប្រទេស​។ ដូច្នេះ​ទំហំ​នៃ​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ និង​អាយុ​ជីវិត​មិន​តិច​តួច​នោះ​ឡើយ។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ