ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ទាំងនេះ ធ្វើ​ក្នុង​ពេល​កូនខ្ចី គឺ​ល្អ​បំផុត​សម្រាប់​សុខភាព​អ្នក​ម្តាយ

2 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​ល្អ​ដែល​អ្នក​ម្តាយ​គួរតែ​ធ្វើ​ក្នុង​ពេល​កូនខ្ចី​។ តើ​មាន​អ្វី​ខ្លះទៅ? នៅ​ពេល​ដែល​សុខភាព​អ្នក​ម្តាយ​មិន​មាន​បញ្ហា ហើយ​អ្នក​សម្រាល​ដោយ​ធម្មជាតិ គួរតែ​ចុះ​ពីលើ​គ្រែ​ដើរ​ខ្លះ ឬ​ធ្វើ​ចលនា​ខ្លះ ទើប​អាច​ធ្វើ​ឲ្យ​ឈាម​កង្វក់​ធ្លាក់​ចុះ​អស់ ហើយ​ធ្វើ​ឲ្យ​ក្រពះ និង​ពោះវៀន​អ្នកដំណើរ​ការ​បាន​ល្អ​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​ល្អ​ដែល​អ្នក​ម្តាយ​គួរតែ​ធ្វើ​ក្នុង​ពេល​កូនខ្ចី​។ តើ​មាន​អ្វី​ខ្លះទៅ?

នៅ​ពេល​ដែល​សុខភាព​អ្នក​ម្តាយ​មិន​មាន​បញ្ហា ហើយ​អ្នក​សម្រាល​ដោយ​ធម្មជាតិ គួរតែ​ចុះ​ពីលើ​គ្រែ​ដើរ​ខ្លះ ឬ​ធ្វើ​ចលនា​ខ្លះ ទើប​អាច​ធ្វើ​ឲ្យ​ឈាម​កង្វក់​ធ្លាក់​ចុះ​អស់ ហើយ​ធ្វើ​ឲ្យ​ក្រពះ និង​ពោះវៀន​អ្នកដំណើរ​ការ​បាន​ល្អ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​សុខភាព​អ្នក​ឆាប់​រឹង​មាំ​មក​វិញ​។

អ្នក​គួរតែ​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ​ខ្លះ មិន​គួរ​ឃុំខ្លួន​នៅ​តែ​ក្នុង​បន្ទប់​ទេ ទើប​មិន​ធ្វើ​ឲ្យ​សុខភាព​អ្នក​ទ្រុឌទ្រោម​។

ក្រោយ​ពេល​ដែល​អ្នក​សម្រាលកូន​រួច អ្នក​គួរតែ​ញ៉ាំ​ស៊ុប​មាន់​ញី​ឲ្យ​បាន​ច្រើន ព្រោះ​អាច​ជួយ​ឲ្យ​សុខភាព​អ្នក​ល្អ ថែម​ទាំង​ជួយ​ឲ្យ​អ្នកមាន​ទឹកដោះ​ច្រើន​ដើម្បី​បំបៅ​កូន​បាន​ផង​ដែរ​។

អ្នក​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ក្រោយ​សម្រាលកូន​រួច ទើប​សុខភាព​អ្នក​ឆាប់​ត្រឡប់​មក​សភាព​ដើម​វិញ មិន​កាន់តែ​ខ្សោយ​ទៅ​ៗ​។

អ្នក​គួរតែ​ពិសារ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន ប៉ុន្តែ​ផ្លែ​ឈើ​ដែល​ទើបតែ​យក​ចេញពី​ទូរ​ទឹកកក អ្នក​មិន​គួរ​បរិភោគ​ភ្លាម​ទេ ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ