ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនេសាទ​សមុទ្រ​​លើកគ្នា​មក​តវ៉ា​​​នៅសាលា​ឃុំ​អង្កោល​

1 ឆ្នាំ មុន
  • កែប

ខេត្តកែប ៖ អ្នកនេសាទ​រាប់រយ​នាក់​ មក​ពី​ភូមិ​អំពេ​ង ​និង​ភូមិ​អង្កោល​ ឃុំ​អង្កោល​ ស្រុក​ដំណាក់​ចង្អើរ ​ខេត្ត​កែប​ កាលពី​រសៀល​ថ្ងៃ​ទី​២៨ កក្កដា…

ខេត្តកែប ៖ អ្នកនេសាទ​រាប់រយ​នាក់​ មក​ពី​ភូមិ​អំពេ​ង ​និង​ភូមិ​អង្កោល​ ឃុំ​អង្កោល​ ស្រុក​ដំណាក់​ចង្អើរ ​ខេត្ត​កែប​ កាលពី​រសៀល​ថ្ងៃ​ទី​២៨ កក្កដា ​បាន​នាំ​គ្នា​មក​សាលាឃុំ​អង្កោល​ ដើម្បី​ធ្វើការ​សំណួ​ម​​ពរ​ពី​អាជ្ញាធរ​ រួម​ទាំង​មន្ត្រី​ជលផល​ ។​

អ្នកនេសាទ​ម្នាក់​ឈ្មោះ​ម៉ី វុ​ទ្ធី​ អាយុ​៤០​ឆាំ្ន ​មក​ពី​ភូមិ​អំពេ​ង​បាន​និយាយ​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​អង្កោល ​រួម​ទាំង​លោកចក់ ស៊ីនាថ​ មន្ត្រី​ជលផល​ខេត្ត​កែប​ថា ​សុំ​កុំអោយ​ខាង​ជលផល​រួម​ទាំង​ជន​ជាតិ​បារាំង​ ឈប់​យក​លូ​មាន​មាត់​ទម្ងន់​កន្លះ​តោន​ ដឹក​ទំលាក់​រាយ​ចោល​ក្នុង​សមុទ្រ​ទៀត​ទៅ​ ព្រោះ​​ការ​ដឹក​លូ​មាន​មាត់​រាប់រយ​យក​ទៅ​លាក់​ក្នុង​សមុទ្រ​បែប​នេះ​ អ្នកនេសាទ​ជួប​ការ​លំបាក​ច្រើន​ ​ដូច​ជា​អូស​មង​មិនកើត​ និង​មង​អ្នកនេសាទ​ខ្លះ​ ត្រូវ​បាន​ទាក់​ដាច់​អស់​ក៏​មាន ។

​អ្នកនេសាទ​រូបនេះ​និយាយទៀត​ថា បើ​មន្ត្រី​ជលផល​រួម​ទាំង​ជនបរទេស​នៅ​តែ​បន្ត​ដឹក​លូ​មាន​មាត់​ដឹក​មក​ទំលាក់​ចោល​នៅ​កន្លែង​ពួក​គាត់​នេសាទ​ទៀត​ ច្បាស់​ជា​ត្រូវ​ដាច់​បាយ​ហើយ​ ។​ ឈ្មោះ​ម៉ី វុទ្ធី​​បាន​សំ​ណួ​ម​ពរ​លោកចក់ ស៊ី​​នាថ ​មន្ត្រី​ជលផល​ថា ​កុំឱ្យ​​មាន​ឧបករណ៍​ឆក់​ត្រី​ឱ្យ​សោះ​ ព្រោះ​ទូក​នេ​សាទ​នីមួយ​ៗ​សុទ្ធតែ​ប្រើ​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់​ ។ ​សូ​ម្បី​តែ​ឈួ​ច​រុញ​យក​កូន​បង្គា​រ ក៏​​បំពាក់​ឧបករណ៍​ឆក់​យក​ដែរ​ ។

​ប្រជាពលរដ្ឋ​ដែល​មានមុខរ​បរជា​អ្នកនេសាទ​សមុទ្រ​ម្នាក់​ៗ​ជាប់​20​ឆាំ្ន​បាន​លើក​ឡើង​ព្រម​ៗ​គ្នា​ថា​កុំឱ្យមានការ​លំ​អៀង​អោយ​សោះ​ ។ ​បើ​ទូក​គេ​ដាក់​ឧបករណ៍​ឆក់​បាន ​ទូក​ពួក​គាត់​ក៏​ដាក់​ឧបករណ៍​ឆក់​បាន​ដែរ​ ។ ​អ្នកនេសាទ​ទាំងអស់​ដែល​បាន​មក​សំណូម​ពរ​នៅ​សាលាឃុំ​អង្កោល​ស្រែ​កថា​ សុំ​កុំឱ្យ​​ទូក​អ្នកនេសាទ​ប្រើប្រាស់​ឧបករណ៍​ឆក់​ និង​សុំ​អោយ​មន្ត្រី​ជលផល​តាមដាន​។​ អ្នកនេសាទ​បាន​សួរ​ទៅ​មន្ត្រី​ជលផល​ថា ​តើ​ចាប់​ដុំ​ភ្លើង​ជាប់​200​ដុំ​យក​ទៅ​ណា​អស់​ ។

​លោកចក់ ស៊ីនាថ ​មន្ត្រី​ជលផល​បាន​និយាយ​ប្រាប់​ទៅ​អ្នកនេសាទ​ថា​ ការ​ដាក់​លូ​មាន​មាត់​មាន​ទំងន់កន្លះ​តោន​ដឹក​រាយ​ទំលាក់​ក្នុង​សមុទ្រ​នោះ​ គឺ​ធ្វើ​ទៅ​តាម​គោល​ការណ៍​​ថ្នាក់លើ​ជា​កន្លែង​អភិ​រក្ស​ការពារ​ធនធានធម្មជាតិ​ រួម​មាន​ផ្កាថ្ម​និង​ជីវចម្រុះ​ក្នុង​សមុទ្រ​ជា​ច្រើន​ទៀត​។ ​លោកចក់ ស៊ី​នាថ​និយាយ​ថា​ ខាង​អាជ្ញាធរ​និង​យក​ការ​សំណួ​ម​ពរ​នេះ​ ទៅ​ថ្នាក់​ក្រសួង​ថា ​តើ​ត្រូវធ្វើ​បន្ត​ឬក៏​​ត្រូវ​អោយ​ផ្អាក​។ ​

​លោកចក់ ស៊ី​នាថ​និយាយ​ប្រាប់​ប្រជាពលរដ្ឋ​មានមុខ​រប​នេសាទ​ថា​ ករណី​រឿង​ទូក​ប្រើ​ឧបករណ៍​ឆក់​ត្រី ​មិនមែន​រូប​លោក​តែ​ម្នាក់ឯង​​ប​ង្គ្រា​ប​បាន​នោះទេ​ ទាល់តែ​មាន​អ្នកនេសាទ​ចូលរួម​ជួយ​ទប់​ស្កាត់​ទើប​ចាប់​បាន ​។

​លោកចក់ ស៊ី​​នាថ ​ត្រេកអរ​និង​អ្នកនេសាទ​ចួ​ល​រួម​ប​ង្គ្រា​ប​បទល្មើស​នេសាទ​ថា ​កុំអោយ​ប្រើ​ទាំង​អស់​គ្នា​ទើប​ចប់ ​។ ​នៅរសៀល​ថ្ងៃ​ដដែល​នោះ​ ការ​រក​ដំណោះស្រាយ​ត្រូវ​បាន​បញ្ចា​ប់​ដោយសា​ប្រជា​អ្នកនេសាទ​ដណ្ដើម​គ្នា​និយាយ​ពុំ​មាន​ហេតុផល​។​

ព័ត៌មានបន្ថែម​កោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ