ខណ្ឌច្បារអំពៅផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារដល់នគរបាល ដើម្បីបន្តផ្តល់ជូនពលរដ្ឋ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ដើម្បីជាការឆ្លើយតបនឹងតម្រូវការខ្វះខាត ក៏ដូចជាការបំពេញបន្ថែមនូវតម្រូវ
រាជធានីភ្នំពេញ ៖ ដើម្បីជាការឆ្លើយតបនឹងតម្រូវការខ្វះខាត ក៏ដូចជាការបំពេញបន្ថែមនូវតម្រូវ
រាជធានីភ្នំពេញ ៖ ដើម្បីជាការឆ្លើយតបនឹងតម្រូវការខ្វះខាត ក៏ដូចជាការបំពេញបន្ថែមនូវតម្រូវការប្រើប្រាស់សម្រាប់ពលរដ្ឋក្នុងមូលដ្ឋានផងនោះ លោកចេង មុនីរ៉ា អភិបាលខណ្ឌ បានបន្តផ្តល់សៀវភៅ ស្នាក់នៅ ( ក២ ) ចំនួន៨០០ក្បាល និងសៀវភៅគ្រួសារ ( ក៤ ) ចំនួន៨០០ក្បាល ជូនប៉ុស្តិ៍រដ្ឋបាលនគរបាលទាំង៨ ចំណុះអធិការដ្ឋាននគរបាលខណ្ឌ ។
សូមបញ្ជាក់ថា សៀវភៅស្នាក់នៅ ( ក២ ) និងសៀវភៅគ្រួសារ ( ក៤ ) សរុបទាំងអស់ ចំនួន១៦០០ក្បាលខាងលើ គឺជាការជួយឧបត្ថម្ភទាំងស្រុង ពីលោកចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ។
ការផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ១.៦០០ក្បាល ខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្រោយកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី៣ ដោយមានការទទួលពីលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌ នឹងចែកបន្តជូននាយប៉ុស្តិ៍រដ្ឋបាលនគរបាលទាំង៨ ចំណុះអធិការខណ្ឌផងដែរ ។
គួរបញ្ជាក់ថា ការផ្តល់ជូនខាងលើ គឺជាការបន្តគិតគូរជាបន្តបន្ទាប់របស់លោកអភិបាលខណ្ឌ ដល់នគរបាល ដែលជាសេនាធិការក្រោមឱវាទ ក្នុងការបន្តយកទៅបំពេញជូនពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅទាំងអស់ ដើម្បីបានទទួលយកទៅប្រើប្រាស់តាមតម្រូវការរបស់បងប្អូនពលរដ្ឋទាំងអស់គ្នា ចៀសវាងការខ្វះខាត ៕
ចែករំលែកព័តមាននេះ