ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នង​ការ​​ដ្ឋាន​នគរបាល​​រាជ​ធានី​​ភ្នំពេញ ប្រកាស​ស្វែង​រក​មេកាខារ៉ាអូខេ DM ដោយសារតែ​រឿងមួយ…

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  បានប្រកាសពីវិធានការរបស់សមត្ថកិច្ច​ ចំពោះករណីក្មេងស្រីម្នាក់ ត្រូវបានបុរស ជាមេការ​ខារ៉ាអូខេ DM នៅខណ្ឌទួលគោក ចាប់រំលោភ។…

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  បានប្រកាសពីវិធានការរបស់សមត្ថកិច្ច​ ចំពោះករណីក្មេងស្រីម្នាក់ ត្រូវបានបុរស ជាមេការ​ខារ៉ាអូខេ DM នៅខណ្ឌទួលគោក ចាប់រំលោភ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រកាសថា កាល​ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានទទួលពាក្យ​បណ្តឹងពីក្មេងស្រីម្នាក់ អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ ឌីអឹម ដោយបានប្តឹង​ពីឈ្មោះ អ៊ូ ហុង ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរ មេការខារ៉ាអូខេ ឌីអឹម ករណី រំលោភសេពសន្ថវៈ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។

បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ​ សមត្ថកិច្ចប៉ុស្តិ៍​គរបាលរដ្ឋបាលផ្សារដេប៉ូ៣​ បានបញ្ជូនសំណុំរឿងមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដេីម្បីអនុវត្តបន្ត​ ដោយសមត្ថកិច្ចជំនាញចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ជាលទ្ធផលបានឲ្យដឹងថា ជនសង្ស័យខាងលើកំពុងរត់គេចខ្លួន ។

បច្ចុប្បន្ន ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ​ បាន និង​កំពុងស្វែងរកជនសង្ស័យ​ និងបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ