លេងខូចគេមែន! សហព័ន្ធម៉ូតូទឹកថៃខ្លា.ចចាញ់កម្ពុជាហ៊ានស្នើឱ្យដកវិញ្ញាសាសំខាន់២ចេញពីការប្រកួត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កីឡាករសាលី អូមើត និងកីឡាករម៉ីន មូសស្តាន បានប្រាប់សារព័ត៌មានក្នុងស្រុក
រាជធានីភ្នំពេញ ៖ កីឡាករសាលី អូមើត និងកីឡាករម៉ីន មូសស្តាន បានប្រាប់សារព័ត៌មានក្នុងស្រុក
រាជធានីភ្នំពេញ ៖ កីឡាករសាលី អូមើត និងកីឡាករម៉ីន មូសស្តាន បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ពួកគេទាំងពីររូបទទួលបរាជ័យហើយនៅក្នុងព្រឹត្តិការណ៍ World Series 2022 ដែលប្រទេសប៉ូឡូញធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៩-២៤កក្កដា ដោយសារសហព័ន្ធម៉ូតូទឹកថៃទាមទារឱ្យគណៈកម្មការរៀបចំការប្រកួត ដកបេក្ខភាពកម្ពុជាចេញពីវិញ្ញាសាដែលមានសក្ដានុពលបំផុត ដោយសារខ្លា.ចកម្ពុជាដណ្ដើមបានជើងឯកម្ដងទៀត។
គេដឹងហើយថា កីឡាករម៉ូតូទឹកសាលី អ៊ូមើតគឺជាម្ចាស់ជើងឯកពិភពលោកលើវិញ្ញាសាPro-Aim Ski Super Stok កាលពីឆ្នាំ២០១៩ ប៉ុន្តែបានមកបរាជ័យក្នុងព្រឹត្តិការណ៍World Series 2022នៅឆ្នាំ២០២២ ដោយសារគណៈកម្មការរៀបចំការប្រកួតមិនអនុញ្ញាតឱ្យម្ចាស់ជើងឯករូបនេះចុះឈ្មោះប្រកួតលើវិញ្ញាសា Expert Ski GPនោះទេ ក្រោយពីមានការស្នើសុំពីសហព័ន្ធកីឡាម៉ូតូទឹកថៃឱ្យដកកម្ពុជាចេញពីវិញ្ញាសានេះជាបន្ទាន់។កីឡាករសាលី អ៊ូមើត បានលើកឡើងថា ការស្នើសុំរបស់ភាគីថៃដោយសារតែខ្លាចកម្ពុជាដណ្ដើមបានជើងឯកពិភពលោកម្ដងទៀត ព្រោះវិញ្ញាសាExpert Ski GP ជាវិញ្ញាសាជំនាញរបស់កម្ពុជា។ម្យ៉ាងវិញទៀត ការតវ៉ារបស់ថៃមិនឱ្យកីឡាករកម្ពុជាប្រកួតនេះដោយសារតែកម្ពុជាធ្លាប់ឈ្នះពានច្រើនពេក ទើបឱ្យកម្ពុជាប្រកួតវិញ្ញាសាផ្សេងវិញដែលមិនមែនវិញ្ញាសាជំនាញរបស់យើង ។
មិនតែប៉ុណ្ណោះត្រូវជួលម៉ូតូទឹកគេទៀត ដែលយើងក៏ដឹងដែរថា ម៉ូតូជួលគេមិនស្រួលដូចម៉ូតូខ្លួនឯងនោះទេ។
សាលី អ៊ូមើត និងមិន អូស្តាន ត្រូវបានគណៈកម្មការរៀបចំការប្រកួតតម្រូវឱ្យប្រកួតលើវិញ្ញាសាចំនួន២គឺវិញ្ញាសាPro –Aim Ski Grand prix និងPro Am Ski Litesដែលមិនមែនជាវិញ្ញាសាជំនាញរបស់ពួកគេ។ កីឡាករសាលី អ៊ូមើតបានប្រាប់ថា វិញ្ញាសានេះដើមឡើយមានឈ្មោះថាPro-Aim Ski Modified ប៉ុន្តែពេលមកដល់អឺរ៉ុបបានប្ដូរឈ្មោះជាExpert Ski GPវិញ។
ពេលមកដល់ប៉ូឡូញ សហព័ន្ធម៉ូតូទឹកថៃបានតវ៉ាមិនឱ្យយើងប្រកួតលើវិញ្ញាសានេះទេ ដោយកន្លងមកយើងធ្លាប់ឈ្នះពានច្រើនពេក ។ ទោះបីជាមានការដាក់សម្ពាធឱ្យកម្ពុជាប្រកួតលើវិញ្ញាសាដែលខ្លួនមិនមានសក្ដានុពលក៏ដោយ តែសាលី អ៊ូមើត ត្រូវប្រឹងប្រែងរកពិន្ទុបានខ្លះដើម្បីត្រៀមចូលរួមប្រកួតជុំទី២នៅសហរដ្ឋអាមរិកជាបន្តទៀតដែលដល់ពេលនោះគេនឹងយកម៉ូតូផ្ទាល់ខ្លួនមកជិះវិញ។
សម្រាប់ការប្រកួតលើវិញ្ញាសាPro Ski Grand Prixកីឡាករកម្ពុជាទទួលបានចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោមកីឡាករចុះឈ្មោះ២៣នាក់គេទទួលបានចំណាត់លេខ២១ ។ ចំពោះវិញ្ញាសា Pro Aim Ski Lites សាលី អ៊ូមើត ទទួលបានចំណាត់ថ្នាក់លេខ១២ និងម៉ីន មូសស្ដាន លេខ១៩ ក្នុងចំណោមកីឡាករ២០រូប ។ ចំណែកម៉ូតូទឹកផ្ទាល់ខ្លួនចំនួន២គ្រឿងរបស់សាលី អូមើតដែលបានដឹកជញ្ជូនទៅកាន់ប្រទេសប៉ូឡូញត្រូវចំណាយអស់២៤០០០ដុល្លារ ។ ប៉ុន្តែមិនត្រឹមតែមិនបានជិះប្រកួតនោះទេបែរជាត្រូវភាគីថៃស្នើសំុជិះប្រកួតទៅវិញដោយសារតែកីឡាករកម្ពុជាមិនអាចជិះប្រកួតបានព្រោះខុសវិញ្ញាសា។
តាមតែគេធ្លាប់ដឹង កីឡាករកម្ពុជាទាំង២រូបនេះធ្លាប់ដណ្ដើមបានជ័យជម្នះច្រើនលើកច្រើនសានៅលើឆាកអន្តរជាតិនិងតំបន់អឺរ៉ុប។ជាក់ស្ដែង នៅឆ្នាំ២០១៩ សាលី អ៊ូមើត ឈ្នះមេដាយមាសនៅក្នុងព្រឹត្តិការណ៍Jet Ski World Finalនិងឆ្នាំ២០២១ឈ្នះមេដាយមាសលើវិញ្ញាសាPro-Aim Ski Modified ។ នៅក្នុងព្រឹត្តិការណ៍ដូចគ្នា កីឡាករមីុន មូសស្តាន ឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសាPro-Aim Ski Modifiedនៅឆ្នាំ២០២១និងមេដាយប្រាក់ឆ្នាំ២០១៩ ៕
ចែករំលែកព័តមាននេះ