ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ហ្វេ​ស​ប៊ុ​ក​ប្រពន្ធ​ពូ​ចក់ អត់​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​អយ្យការ​ទេ

1 ឆ្នាំ មុន
  • ភ្នំពេញ

នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្សាយ​លក់​ផលិតផល​ល្បី​ខ្ទរខ្ទារ ប្រពន្ធ​ពូ​ចក់ គឺ​អ្នក​នាង ទ្រិ​ញ ផល្លា មួយ​រយៈ​ក្រោយ​នេះ ក៏​មានការ​ប្រះ​ស្រាំ​ក្នុង​រង្វង់​គ្រួសារ​កើតរឿង​ក្តីក្តាំ​ង​ប្តឹងផ្តល់​គ្នា​ទៅ​តុលាការ រហូត​មាន​ដីកា

រាជធានី​ភ្នំពេញ ៖ អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្សាយ​លក់​ផលិតផល​ល្បី​ខ្ទរខ្ទារ ប្រពន្ធ​ពូ​ចក់ គឺ​អ្នក​នាង ទ្រិ​ញ ផល្លា មួយ​រយៈ​ក្រោយ​នេះ ក៏​មានការ​ប្រះ​ស្រាំ​ក្នុង​រង្វង់​គ្រួសារ​កើតរឿង​ក្តីក្តាំ​ង​ប្តឹងផ្តល់​គ្នា​ទៅ​តុលាការ រហូត​មាន​ដីកាកោះ​ឲ្យ​ចូល​បំភ្លឺ​រៀងខ្លួន ។

លោក សឿ ឡង់​ឌី ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​អញ្ជើញ​ឈ្មោះ ទ្រិ​ញ ផល្លា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជា​ជនសង្ស័យ មាន​ទីលំនៅ​ផ្ទះ​លេខ​១៨.១៩ ក្នុងភូមិ​ចម្កា​ឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ឲ្យ​ចូលខ្លួន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជាន់​ទី​៣ បន្ទប់​អក្ស «​ត​» ។

នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ដើម្បី​សាកសួរ​ពី​ដំណើររឿង បណ្តឹង​របស់​ឈ្មោះ ជឿន ចក់ ហៅ​ពូ​ចក់ ភេទ​ប្រុស​ពី​បទ​.​ឆ​បោ​.​ក និង​រំ​លោ​.​ភលើ​ទំនុកចិត្ត ។ សាមីខ្លួន​ត្រូវ​អញ្ជើញ​តាម​ដីកាកោះ​នេះ ឲ្យ​បាន​ទាន់​ពេលវេលា និង​យក​លិខិត​ផ្សេង​ៗ ដែល​ទាក់ទង​នឹង​បណ្តឹង​ខាងលើ​មក​ជាមួយ​ផង ប្រសិនបើ​មាន ។

គិត​មក​ដល់​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា នេះ ជនសង្ស័យ​ឈ្មោះ ទ្រិ​ញ ផល្លា ដែល​រង​នូវ​បណ្តឹង ពូ​ចក់ ដែល​ជា​ស្វាមី​កំពុង​ចែកផ្លូវ​គ្នា​នោះ អត់​បាន​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​អយ្យការ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទេ ។ នេះ​ជា​ដីកាកោះ​លើក​ទី​១ ដែល​ជនសង្ស័យ​មិន​ចូលខ្លួន ដូច្នោះ​តំណាង​អយ្យការ អាច​នឹង​ចេញ​ដីកាកោះ​លើក​ទី​២ បន្ត​ទៀត ហើយ​បើសិន​ដីកា​លើក​ទី​២ នៅ​តែ​មិន​ចូល​ទេ អាច​មាន​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន (​ស្មើ​ចាប់ខ្លួន​) តែ​ម្តង ។

គួររំលឹកថា ៖ លោកជំទាវ ហ៊ុន ស៊ី​ណាត ព្រមា.ន​ដាក់​ពាក្យបណ្តឹង​​លើ​លោក​ផែង វណ្ណៈ ជុំវិញ​រឿង​មួយ។ គួររំលឹក​ទៀតថា ៖ ក្រោយ​ភ្លៀង មេឃ​ស្រឡះ​!! រឿងរ៉ាវ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត និង​លោក​ផែង វណ្ណៈ ឈាន​ដល់​ការ​បញ្ចប់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ