ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវ ហ៊ុន ស៊ី​ណាត ព្រមា.ន​ដាក់​ពាក្យបណ្តឹង​​លើ​លោក​ផែង វណ្ណៈ ជុំវិញ​រឿង​មួយ

1 ឆ្នាំ មុន
  • ភ្នំពេញ

ផ្តើម​ចេញពី​រឿងរ៉ាវ​ទំនាស់​គ្រួសារ​របស់​ប្តី​ប្រពន្ធ​មួយគូ បាន​ធ្វើ​ឱ្យ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ប្អូនស្រី​បង្កើត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ថា ​

រាជធានី​ភ្នំពេញ​ ៖ ផ្តើម​ចេញពី​រឿងរ៉ាវ​ទំនាស់​គ្រួសារ​របស់​ប្តី​ប្រពន្ធ​មួយគូ បាន​ធ្វើ​ឱ្យ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ប្អូនស្រី​បង្កើត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ថា ​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​លើ​រូប​លោក ផែង វ​ណ្ណៈ។

ដើមចម​នៃ​រឿងរ៉ាវ​ធ្វើ​ឱ្យ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ប្រកាស​ដាក់​ពាក្យបណ្តឹង​លើ​រូប​លោក ផែង វណ្ណៈ ពាក់ព័ន្ធ​នឹង​បញ្ហា​របស់​ប្តី​ប្រពន្ធ​មួយគូ​ដែល​កំពុង​ហែកហួរ​គ្នា​លើ​បណ្តាញ​សង្គម នោះ​គឺ​រឿង​ជម្លោះ​របស់​នាង​ទ្រី​ញ ផល្លា ជាមួយ​លោក ជី​ង ចក់ ដែល​កំពុង​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​ដោយ​ខ្លះ​ថា ជា​រឿង​បុគ្គល​សោះ បង្ហោះ​រឿង​ហូរហែ​បំពុលសង្គម ហើយ​ម្នាក់​ៗ​ប្រឹង​អួត​ក្អេងក្អាង​បង្ហាញ​រូបថត​ជាមួយ​ថ្នាក់ដឹកនាំ​ហាក់​ចង់​បង្ហាញ​ថា ​ខ្លួន​មាន​ខ្សែ​ធំ ឬ​ខ្នងបង្អែក​។

បើតាម​សម្តី​លោក​ផែង វណ្ណៈ បាន​ឱ្យ​ដឹងថា រឿង​ជីងចក់​ហើយ​នឹង​នាង​ ទ្រិ​ង ​ផល្លា ខ្ញុំ​ថា​ឈប់​និយាយ​ហើយ ​ព្រោះ​ថ្ងៃមុន​ខ្ញុំ​ជេរ​​ម្ដង​ហើយ ខ្ញុំ​ថា​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ​ មើល​ងាយ​ច្បាប់​ស្រុក​ខ្មែរ មើលងាយ​ច្បាប់​ស្រុក​​ខ្មែរ​ជាង​សំរាម​ទៅ​ទៀត បើ​ថា​អស់​និស្ស័យ​គ្នា​ជាមួយ​ប្ដី​ប្រពន្ធ​ហើយ​ យើង​លែង​គ្នា​ទៅ​តាម​ផ្លូវច្បាប់​ណាស់ ហើយ​បើ​តាម​ខ្ញុំ​ដឹង​ដូច​ជា ​លែង​គ្នា​រួច​ទៅ​ហើយ ព្រោះ​គាត់​នឹង​ដូច​ជា​មិន​ទាន់​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ទេ​ លែង​រួច​ទៅ​ហើយ​ណាស់ ឥឡូវនេះ​វា​នៅ​ប្ដឹងផ្ដល់​គ្នា​រឿង​ហិ.ង្សា​ប្ដី​ប្ដឹង​ប្រពន្ធ ប្រពន្ធ​ប្ដឹង​ប្ដី ខ្ញុំ​ថា​ទុក​អោយ​ច្បាប់​ដោះស្រាយ​ទៅ ឈប់​យក​ហ្វេ​ស​ប៊ុ​ក​យក​មក​បង្ហោះ​ណាស់ ។ លោក​ជីក​ចក់​នោះ ​គេ​ទៅ​ជួបជំ​ទាវមីង ហ៊ុន ស៊ី​ណាត ​ចឹ​ង​ទៅ ក្នុង​ពេល​ដែល​ខ្លួន​កំពុង​មានរឿង ​និង​ដើម្បី​គាត់​ចង់​បង្ហាញ​មហាជន​ថា​ គាត់​មាន​ខ្សែ​បង្អែក ហ៎​នាង​ ទ្រី​ង ​ផល្លា​នេះ​ គេ​បង្ហោះ​រូប​មាន​មួយ​សម្តេច អីចឹង​ទៅ ដើម្បី​ថា​គេ​ក៏​​មាន​ខ្នងបង្អែក ឈប់​ទៅ​អា​ចក់ ឈប់​ទៅ​នាង ផល្លា​អើយ អាណិត​ថ្នាក់​ដឹង​នាំ ​អាណិត​ប្រជាជន ណែ​ហើយ​អាណិត​អ្នក​ស៊ី​​ត្រាវ អាណិត​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ នាងចង់​ដឹង​រឿង​គ្រួសារ​គេ​នាង ខ្ញុំ​អត់​ចង់​លើ​យក​មក​និយាយ​ទេ​ តែ​ខ្ញុំ​ធុញ ឥឡូ​វ​បើ​ប្ដឹងផ្ដល់​គ្នា​ហើយ យក​ហ្វេ​ស​ប៊ុ​ក​មក​ហែង​ហួរ​គ្នា​អី​ទៀត ទុក​អោយ​ច្បាប់​តុលាការ ទុក​អោយ ប៉េ​អឹ​ម ទុក​អោយ​ប៉ូ​លិ​ស​គេ​ធ្វើការ​ខ្លះទៅ។

ក្នុង​នោះ លោក ផែង វណ្ណៈ ក៏​ទប់ចិត្ត​មិន​បាន និង​ខឹងសម្បា​ជា​ខ្លាំង ចំពោះ​ជម្លោះ​ប្តី​ប្រពន្ធ​នេះ​ដែល​បន្ត​ហែកហួរ​គ្នា​លើ​បណ្តាញ​សង្គម​អត់​ឈប់​។ លោក ផែង វណ្ណៈ បាន​ធ្វើការ​ឡាយ៍​លើ​បណ្តាញ​សង្គម លើក​​ឡើង​នូវ​ពាក្យ​សម្ដី​ថា «​លោក​ជីងចក់​នោះ គេ​ទៅ​ជួប​ជំទាវ​មីង ហ៊ុន ស៊ី​ណាត អ៊ីចឹង​ទៅ ក្នុង​ពេល​​ដែល​ខ្លួន កំពុង​តែ​មានរឿង​ហ្នឹង ដើម្បី​គាត់​ចង់​បង្ហាញ​មហាជន​ថា គាត់​មាន​ខ្សែ​បង្អែក​។

ឯ​នាង​​ផ​ល្លា​ឯណោះ គេ​បង្ហោះ​រូបភាព​ជាមួយ​សម្ដេច​តេ​ជោ ដើម្បី​អោយ​មហាជន​ដឹង​ថា គេ​ក៏​មាន​ខ្សែ​បង្អែក​ដូច​គ្នា​»​។ ក្នុង​នោះ លោក បាន​សុំ​ចិត្ត​អ្នក​ទាំង​ពីរ​បញ្ឈប់​ទៅ ទុក​ឱ្យ​សមត្ថកិច្ច និង​តុលា​ការ​ដំណើរការ​រឿង​ក្តី​របស់​អ្នក​ទាំង​ពីរ​ចុះ​។

ក្រោយ​ឃើញ​នៅ​ពាក្យ​សម្ដី​ប៉ុន្មាន​ម៉ាត់​របស់​លោក ផែង វ​ណ្ណៈ ដែល​ពោល​ចំ​ឈ្មោះ​នោះ បាន​ធ្វើ​អោយ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ឆ្លើយ​តប​ទៅ​លោក ផែង វណ្ណៈ ខ្លាំង​ៗ​វិញ​ភ្លាម​ៗ​ថា «​ខ្ញុំ​បាន​មើល​ការ Live របស់ ក្មួយ ផែង វណ្ណៈ និង Tik Tok ក្មួយ ផែង វណ្ណៈ ខ្ញុំ​អត់​ចង់​ទេ ខ្ញុំ​មិន​ដែល​ចង់​ឈ្លោះ ខ្ញុំ​មិន​ដែល​ចង់​ខាំ​ទេ ព្រោះ​គ្នា​ឯង ខ្ញុំ​យល់​ថា​គ្នា​ឯង ខ្ញុំ​អត់​ដែល​ទេ តែ​ក្មួយ​មើលងាយ​ខ្ញុំ ក្មួយ​គិត​ថា​អ្នក​ដែល​មក​ផ្ទះ​ខ្ញុំ​សុទ្ធតែ​អ្នក មក​ពឹងពាក់ ឬ​យ៉ាងណា​» ។

លោក​ជំទាវ​បាន​បន្ត​ថា «​ខ្ញុំ​និយាយ​ដើមហេតុ​បន្តិច​ចុះ ពេល​ដែល​ខ្ញុំ​ធ្វើ​នំ​បញ្ចុក​ពី​ថ្ងៃសីល​នេះ ខ្ញុំ​ក៏​តេ​ទៅ បងថ្លៃ​កូន​ខ្ញុំ ម៉​ម ល​ក្ខិ​ណា ខ្ញុំ​ថា​ក្មួយ​នៅឯណា គាត់​ក៏​ឆ្លើយ​ថា នៅផ្ទះ​មិត្ត​ភ័ក្តិ កំពុង​ជជែក​ជា​មួយ​ចក់ ខ្ញុំ​ថា អើ ចក់ ទ្រិ​ញ ផល្លា នោះ​អី បើ​ថា​ក្មួយ​ចក់ ឯង​ក៏​ចង់​ឃើញ​ដែរ ម៉េច​ហើយ​ឈ្លោះ​គ្នា ប្រកែក​គ្នា ហៅ​មក ញ៉ាំ​នំ​បញ្ចុក ទាំងអស់​គ្នា​មក អាល​ក្ខិ​ណា នោះ​ក៏​ហៅ ក្មួយ​ចក់ ហ្នឹង​មក ដល់​ពេល​ញ៉ាំ​នំ​បញ្ចុក​ទាំងអស់​គ្នា​ហើយ ខ្ញុំ​ថា​ថ្ងៃ 6 នេះ ​ចាប់ផ្តើម​ធ្វើ​សិតទៀនវស្សា​ហើយ ក្មួយ​ចក់​នោះ​ទៀត​គ្រាន់តែ​ឮ​ទៀនវស្សា ខ្ញុំ​ចូលចាប់​កុសល​ជាមួយ​មីង​ផង បាន​ធ្វើបុណ្យ​ជាមួយ​មីង ហើយគ្នា​ក៏​ចូល​កុមារ​កំព្រា​ផង ចូល​ទៀនវស្សា​ខ្ញុំ​ផង​។

​លោក​ជំទាវ បាន​បន្ត​ថា “​សួរ​ថា ក្មួយ ផែង វណ្ណៈ ឯង​នេះ​ថី បាន​មក​ខាំ​ខ្ញុំ​, អ្នក​ដែល​មក​ផ្ទះ​ខ្ញុំ ក្មួយ​ដឹង​ទេ​ផ្ទះ​ខ្ញុំ​ហ្នឹង ប្រៀប​ដូច​សាលាឆទាន​អ៊ីចឹង ខ្ញុំ​រាប់​មិត្ត ខ្ញុំ​មាន​ញាតិ ញាតិ​ណា​ក៏​ចូល​ផ្ទះ​ខ្ញុំ​ដែរ ខ្ញុំ​អត់​ដែល​រើសអើង​បុគ្គល​ណា​ទេ ប៉ុន្តែ​ក្មួយ live យប់​ម៉ិ​ញ​ចេញ​ឈ្មោះ​ខ្ញុំ គឺ​ក្មួយ​ធ្វើ​ឲ្យ​ខ្ញុំ​ខូច​កិត្តិយស​ខ្លាំង ខ្ញុំ​នឹង​ដាក់​ឲ្យ​មេធាវី​ធ្វើ​ពាក្យ​ប្តឹង ក្មួយ​ចេញ ក្នុង​ន័យ​ប្រមា​.​ថ​ក្នុង​ការ​ញុះញង់ ប្រ​មា​.​ថ ក្នុង​ការ​រើស​អើង អ្នកឯង​និយាយ​នេះ អ្នកឯង​មើលងាយ​ខ្ញុំ​ខ្លាំង​ណាស់ ការ​ប្រមា.ថ មើលងាយ​ខ្ញុំ​ធ្ងន់ធ្ងរ​ណាស់ ខ្ញុំ​រក​មេធាវី ការពារ​សិទ្ធិ របស់ខ្ញុំ ខ្ញុំ​ប្រាប់ ផែង វណ្ណៈ ថ្ងៃនេះ ខ្ញុំ​ដាក់​ពាក្យបណ្តឹង ដើម្បី​ការពារ​សិទ្ធិ​របស់ខ្ញុំ ខ្ញុំ​ប្តឹង​អ្នកឯង​” ។

​ខណៈ​លោក​ជំទាវ​ចិត្តធម៌ ហ៊ុន​ ស៊ី​ណាត បាន​ដាក់​ពាក្យ​ប្ដឹង មិន​ចាំ​យូរ​លោក ផែង វណ្ណៈ ក៏​បាន​ចេញ​មុខ​សុំ​ទោស​លោក​ជំទាវ​ជា​សាធារណៈ និង​សុំ​ឱកាស​ពី​លោក​ជំទាវ​ដើម្បី​ជួប​បំភ្លឺ ដោយ​លោក​បាន​បង្ហោះ​សារ​ថា ​«“​ខ្ញុំ​បាន សំណូមពរ​អោយឈ្មោះ​ចក់​ និង​នាង​ផល្លា​ បញ្ឈប់​ការ យក​រូបថត លោក​ជំទាវ​មីង​ និង​រូបថត សម្ដេច​តេ​ជោ​ទៅ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក ខណៈ​ពួក​គេ កំពុង​ឈ្លោះ​គ្នា​គឺ​ក្នុង​គោល​បំណង​ការពារ​កិត្តិយស​លោក​ជំទាវ​មីង ​និង​សម្ដេច​តេ​ជោ តែប៉ុណ្ណោះ ខ្ញុំ​បាទ​គ្មាន​ចេតនា​អាក្រក់ ចំពោះ​​លោក​ជំទាវ​មីង​ទេ ខ្ញុំ​គោរព​ស្រលាញ់ គាំទ្រ លោក​ជំទាវ​មីង​ណាស់​ ខ្ញុំ​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​និយាយ​អាក្រក់​ពី​លោក​ជំទាវ​មីង​ទេ​។ ខ្ញុំ​សង្ឃឹមថា លោក​ជំទាវ​មីង នឹង​ផ្ដល់​ឱកាស​អោយ​ខ្ញុំបាទ បាន​ជួប​ ដើម្បី​បំភ្លឺ​ជូន​លោក​ជំទាវ​មីង​ និង​សុំ​ការ​អធ្យាស្រ័យ​ពី​លោក​ជំទាវ​មីង ”៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ