ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគ្រូ​អ្ន​កគ្រូ​វិទ្យាល័យ​ថ្មក្រែ សម្រេច​ចូល​បង្រៀន​​វិញដោយអះអាងថា អាណិត​សិស្ស

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ លោកគ្រូ អ្នកគ្រូ ប្រមាណ​​ខ្ទង់ជា​៨០​%នៃ​វិទ្យាល័យ​ថ្ម​ក្រែ ស្ថិត​នៅ​ឃុំ​ថ្ម​ក្រែ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ​បាន​ធ្វើ​កូដកម្ម​មិន​ព្រម​ចូល​បង្រៀន កាលពីថ្ងៃទី១៨…


ខេត្តក្រចេះ ​៖ លោកគ្រូ អ្នកគ្រូ ប្រមាណ​​ខ្ទង់ជា​៨០​%នៃ​វិទ្យាល័យ​ថ្ម​ក្រែ ស្ថិត​នៅ​ឃុំ​ថ្ម​ក្រែ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ​បាន​ធ្វើ​កូដកម្ម​មិន​ព្រម​ចូល​បង្រៀន កាលពីថ្ងៃទី១៨ កក្កដា ដោយ​ពួក​គាត់​ទាមទា​ឲ្យ​ថ្នាក់ដឹកនាំ​មន្ទីរ ក្រសួង​​ផ្លាស់​ប្ដូរ​នាយក​សាលា​ចេញ​ពីតំណែង ដោយ​លើក​ឡើង​ថា​ លោក​នាយក​សាលា​រូប​នោះ​មិន​​ចេះ​គ្រប់គ្រង ហើយ​ប្រកាន់​បក្សពួក ធ្វើ​ឲ្យ​សាលា​អន់​ថយ​ធ្លាក់​ដល់​ចំណុច​សូន្យ​ ។ ហើយ​ពេល​នេះ ​គាត់បាន​ចូល​បង្រៀន​ជា​ធម្មតា​វិញ​ ដោយមានការ​អាណិត​សិស្ស​ដែល​ត្រូវ​ត្រៀម​ជិត​ប្រឡង​នៅ​ពេល​ខាងមុខ​។ សូមរំលឹកថា៖​ គ្រូបង្រៀន​លើកគ្នា​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន ទាមទារ​ឲ្យ​ក្រសួង​អប់រំ​ដក​តំណែង​នាយក​សាលា

លោកគ្រូ​ម្នាក់​នៅ​វិទ្យាល័យ​ថ្ម​គ្រែ​បាន​ប្រាប់​កោះសន្តិភាព ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ​កក្កដា ​​នេះ​ថា ​ការ​ចូល​បង្រៀន​វិញនេះ មិនមែន​មានការ​យលព្រម​ ឬ​ដោយសារ​ការ​សម្របសម្រួល​អ្វី​ទេ ដោយសារ​លោកគ្រូ​ទាំងអស់​គាត់​ឃើញ​ថា ​សិស្ស​អត់​បាន​រៀនសូត្រ​ រកេតរកូត​អាណិត​សិស្ស​ ចឹ​ងក៏​​ចូល​បង្រៀន​តាម​តួនាទីរៀង​ៗ​ខ្លួនវិញ ។

ប៉ុន្តែ​ចេញ​ផុត​ពី​ម៉ោង​បង្រៀន​គាត់​ទៅ​ផ្ទះ​វិញ ការងារ​សហ​ការ​ជាមួយ​សាលា​ ពួក​គាត់​មិន​ធ្វើ​ទេ ម្យ៉ាង​សិស្ស​ថ្នាក់​ទី​៩​និង​ថ្នាក់​ទី​១២ ​ជិត​ប្រឡង​ គាត់​អាណិត គាត់​មិន​ចោលទេ ​។ ​គោល​ជំហរ​មិន​ប្រែ​ប្រែ​ល​ទេ​ ព្រោះ​បុគ្គលិក​ទាំងអស់​គាត់​ថា បើ​ទុកនាយក​សាលា​នៅការងារ​អភិវឌ្ឍន៍​សាលា​មិន​អាច​ទៅ​មុខ​ទេ ពីព្រោះ​លោកនាយក​សាលា​គាត់​មានគំនិត​អវិជ្ជមាន​ខ្ពស់​លើសលុប​។

សូម​រំលឹក​ឡើង​វិញ​ថា ​ក្រុម​លោកគ្រូ​អ្នកគ្រូ​មិន​ពេញចិត្ត​ក្នុង​ការ​ដឹកនាំ​របស់​លោក ស៊ុន ម៉េ​ង​កាន នាយក​សាលា​វិទ្យាល័យ​ថ្ម​ក្រែស​ព្វ​នេះ គ្រប់គ្រង​មិន​ច្បាស់លាស់ ដឹកនាំ​ប្រកាន់​បក្សពួក​និយម ធ្វើ​អ្វី​តាមតែ​ចិត្ត​នឹកឃើញ មិន​ដែល​ពិភាក្សា​ជាមួយ​លោកគ្រូ​អ្នកគ្រូ ឫ​លោកនាយ​រង​នោះ​ទេ ហើយ​មិន​ដែល​ស្ដាប់​យោបល់​ពី​បុគ្គលិក​ទេ ហើយ​រឿង​ដែល​ចង់​អភិវឌ្ឍន​សាលា​គាត់​មិន​មានការ​សួរ​យោបល់​ពី​បុគ្គលិក​ទីចាត់ការ លោកគ្រូ​អ្នកគ្រូ​ទាំងអស់​ធ្វើ​អ្វី​តាមតែ​ចិត្ត​ខ្លួនឯង គ្មាន​តម្លាភាព​ក្នុង​ការ​អភិវឌ្ឍន ការ​ចាយវាយ​ថវិការបស់​សាលា​បុគ្គលិក​មិន​ដែល​ដឹង​រឿង ហើយ​ការ​អភិវឌ្ឍន៍​សាលា​មិន​ទៅ​មុខ អ្វី​ដែល​ខាង​ក្រសួង​ឬ​មន្ទីរ​ដាក់​មក​ គាត់​យក​មក​ផ្អឹប​ប​ចោល​មិន​បាន​ផ្ដល់​ព័ត៌មាន​ដល់​បុគ្គលិក ​ឬ​លោកគ្រូ​អ្នកគ្រូ​នោះ​ទេ ។

លុះដល់​ពេល​កំណត់​ គាត់ក៏ស្តី​​បន្ទោស​គេ​ថា​ ធ្វើ​មិន​ទាន់​ ថា​គេ​មិន​ជួយ ហើយ​គ្រប់​រឿង​ទាំងអស់​សុទ្ធតែ​គ្មាន​តម្លាភាព​ក្នុង​ការ​គ្រប់​គ្រង់​របស់​លោកនាយក អ​ញ្ជឹ​ង​ហើយ​បានជា​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​មិន​ពេញចិត្ត ចង់​សួរនាំ ចង់​ផ្ដល់​យោបល​គាត់​មិន​ដែល​តាម​ ​ហើយ​គាត់​មិន​ដែល​ផ្ដល់​ដំណឹង​ឬ​ព័ត៌មាន​ឲ្យ​បុគ្គលិក​ផ​ឲ្យ​បាន​ច្បាស់​នោះ​ទេ ។

លោកគ្រូ​អ្នក​ទាំងអស់​បាន​លើក​ឡើង​ថា តាំងពី​លោក​ស៊ុន ម៉េ​ង​កាន កាន់​តំណែង​ជានា​យកសា​លាមក​ការ​ដឹកនាំ​របស់​គាត់​ធ្វើ​ឲ្យ សាលា​មានការ​អន់​ថយ​ច្រើន ដោយសារ​សាលា​នេះ​កាលពីមុន​មក​កាលសម័យ​គាត់​នៅ​រៀន ​រហូត​ដល់​គាត់​ធ្វើ​ជា​គ្រូបង្រៀន​នៅ​សាលាវិទ្យាល័យ​ថ្ម​ក្រែ​នេះ​ទៀត​សាលា​នេះ​បាន​ផល​ល្អជា​រៀង​រាល់​ឆ្នាំ​ការ​ប្រលង​ចំណាត់ថ្នាក់​បាន​ល្អ​។ ​ក្រោយ​ពី​លោកនាយក មក​គ្រប់​គ្រងសាលា​មានការ​ធ្លាក់​ចុះសាលា​វិទ្យាល័យ​មាន​ចំនួន​១០ ជាប់​ចំណាត់ថ្នាក់​លេខ​១០ ដល់​គេ​បង្កើត​សាលា​ចំនួន​១១​សាលា​វិទ្យាល័យ​នេះ​ជាប់​ចំណាតថ្នាក់​ទី​១១​។

លោក​បញ្ជាក់​ទៀត​ថា ពេល​ចុងឆ្នាំ​សិស្ស​ពី​ថ្នាក់​ទី​៧ ដល់​ថ្នាក់​ទី​១១ មានការ​ប្រលង​ធ្លាក់ គ្រូ​បន្ទុប់​បាន​ឲ្យ​ពួក​គាត់​ធ្លាក់​រួចហើយ ដល់​ពេល​ចូល​កង​ថ្មី​មក​ពួក​គាត់​មានឈ្មោះ​ឡើង​ថ្នាក់​ហើយ​គ្រូ​បន្ទប់​ថ្នាក់​មិនដឹង​ថា​គាត់​ឡើង​ថ្នាក់​វិធី​ណា​ទេ នេះ​ជា​បញ្ហា​គាត់​ដឹកនាំ​ដែរ​។​ ក្រុម​លោកគ្រូ​អ្នកគ្រូ សូម​សំណុំ​ពរ​ឲ្យ​ប្រធាន​មន្ទីរ ឬ​ក្រសួង​អប់រំ​មាន​វិធានការ​ផ្លាស់​ប្ដូរ​លោកនាយក​សាលា​នេះ​ចេញ ទើប​ពួក​គាត់​ចូល​បង្រៀន បើ​បណ្ដោយ​អោយ​លោកនាយក​រូប​នេះ​នៅ​បន្ត​គ្រប់គ្រង​សាលា​គ្មាន​កា​រីក​ចម្រើន​នោះ​ទេ​។

ពាក់ព័ន្ធ​និង​បញ្ហា​ខាងលើ​នេះ លោក ស៊ុន ម៉េ​ង​កាន នាយក​វិទ្យាល័យ​ថ្ម​ក្រែ បាន​បញ្ជាក់​ថា​ហេតុ​ផលថា ចំពោះ​លោកគ្រូ​អ្នកគ្រូ​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន មាន​ជាង​ពាក់កណ្ដាល ហើយ​ករណី​ដែល​ឈាន​ដល់​លោកគ្រូ​អ្នកគ្រូ​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន​មាន​ចំនួន​២​ករណី ។

​ករណី​ទី​១-​គាត់​បាន​ទៅ​សិក្ខា​សិលា​នៅ​សាលា​តិច​ណូ លោក​បាន​ដាក់​លោកគ្រូ​ម្នាក់ អ្នកគ្រូ​ម្នាក់​រួម​ទាំង​រូប​លោក​ចំនួន​៣នាក់ ទៅ​រៀន​ចំនួន​១០​ថ្ងៃ ហើយ​ក្នុង​ករណី​លោក​ទៅ​រៀន​នោះ​ធ្វើឲ្យ​មានការ​ច្រណែនឈ្នានីស​ពី​បុគ្គលិក​មួយ​ចំនួន​ដែល​គាត់​មិនបាន​ទៅ​រៀន ដោយ​គាត់​ថា​ហេតុ​អ្វី​អ្នកគ្រូ​ដែល ទើប​និង​ចូល​បង្រៀន​នៅ​វិទ្យាល័យ​ថ្ម​គ្រែ​បាន​តែ​២​ឆ្នាំ​ទេ ហេតុ​អ្វី​មិន​ដាក់​ពួក​គាត់​ទៅ បែ​ជា​ដាក់​អ្នកគ្រូ​ទើប​ចូល​ថ្មី​អោយទៅ​រៀន​វិញ​។

ករណី​ទី​២-​រូប​លោក​ទៅ​រៀន ហេតុ​អ្វី​មិន​ដាក់​នាយករង​ឲ្យ​ទៅ​រៀន ​បែរជា​ទៅ​រៀនខ្លួនឯង រូប​លោក​ទៅ​សិក្ខា​សិលា​ញយ​ដង​ហើយ​បែរជា​ដាក់​ឈ្មោះ​ខ្លួនឯង​ទៅ​ទៀត​។​ ហើយ​ពាក់ព័ន្ធ​និង​សាលា​អន់​ថយ មិន​ពាក់ព័ន្ធ​និង​នាយក​ទេ ​គឺ​កា​រប​ង្រៀ​​ន លោក​ខំ​យកចិត្តទុកដាក់​មក​គ្រប់គ្រង​សាលា​ហើយ​មក​សាលា​មិន​ដែល​នៅផ្ទះ​ទេ លើកលែងតែ​ពេល​យប់ លោក​បាន​បូជា​កម្លាំងកាយ​ចំពោះ​សាលា​ច្រើន​ណាស់ ប៉ុន្តែ​លោកគ្រូ​អ្នកគ្រូ​មិនសូវ​យកចិត្ត​ទក​ដាក់​បង្រៀន​ម៉ោង​រដ្ឋ​ទេ គាត់​តែងតែ​មក​យឺត គាត់​ចេញ​មុន​ទោះបី​មានការ​ប្រជុំ​ណែនាំ​យ៉ាងណា​ក៍ដោយ​ពួក​គាត់​មិន​កែ​ទេ ពួក​គាត់​មុជ​ជ្រៅ​តែ​ម៉ោង​បង្រៀន​គួ ។

ប្រធាន​មន្ទីរអប់រំ ​យុវជន និង​កីឡា​ខេត្តក្រចេះ លោក​ឡាយ បូ​រ៉ា បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា​​នេះ​ដែរ​ថា ពាក់ព័ន្ធ​ករណី​ដែល​លោកគ្រូ​អ្នក​គ្រូធ្វើ​កូដកម្ម​មិន​ចូល​សាលាបង្រៀន​សិស្ស​នោះ​ ឥឡូវ​ពួក​គាត់​បាន​ចូល​បង្រៀន​ហើយ ។​ លោក​ថា ​​ខ្ញុំ​បាន​សម្របសម្រួល​អោយ​គាត់​បង្រៀន​វិញ​ហើយ​ តែ​អវត្តមានមួយ​ពីរ​ដោយសារ​គាត់​ឈឺ ហើយ​ខ្ញុំ​អោយ​នាយក​ពិនិត្យ​មើលធ្វើ​បញ្ជី​គ្រូ​ចូល​បង្រៀន​ក្នុង​មួយ​ថ្ងៃ​ មាន​គ្រូបង្រៀន​ប៉ុន្មាន​នាក់ អោយ​គាត់​តាមដានបន្ត​ទៅ​ទៀត​ថា ​តើ​គាត់​គ្រាន់​តែ​មមក ឬ​ខ្លាច​អី​យ៉ាងណា​ម៉េច មិន​អោយ​ខ្លាច​ទេ ប៉ុន្តែ​សំខាន់​លើ​ការ​បង្រៀន​សាច់ ព្រោះ​កូនចៅ​ប្រជា​​ពលរដ្ឋ​គាត់​ត្រូវការ​រៀនសូត្រ ហើយ​បើ​មាន​បញ្ហា​របៀប​ម៉េច​មន្ទីរ​ ឬ​អាជ្ញាធរ​ជួយ​សម្រប​សម្រួល​បញ្ហា​ដែល​កើតឡើង ហើយ​មន្ទីរ​ចុះ​ទៅ​សម្របសម្រួល ​ដើម្បី​អោយ​គាត់​ត្រូវ​គ្នា​ដោយសារ​មានការ​ថ្នាំងថ្នាក់​ចិត្ត​មួយ​ចំនួន​ហ្នឹង ហើយ​ពន្យល់​អោយ​គាត់​យល់ដូច្នេះ​ពួក​គាត់​បាន​យល់​ហើយ​ឃើញ​ថា​ គាត់​បង្រៀន​វិញ​ខ្ញុំ​នឹង​តាមដាន​បន្ត​ទៀត​។​

លោក​បន្ត​ថា ​ក្រោយ​ការ​សម្របសម្រួល​ឥឡូវឃើញ​ថា​ ល្អ​ប្រសើរ​ឡើង​វិញ​ច្រើន ហើយ​យើង​និង​កែសម្រួល​ថែមទៀត​ ដោយសារ​បញ្ហា​ខ្លះ​ គ្រូ​យើង​យល់​យ៉ាងម៉េច ជា​រឿង​ផ្សេង ​តែ​ជា​ធម្មតា​អោយ​តែ​មាន​បញ្ហា​វា​តែង​មានការ​មិន​ពេញចិត្ត​។​

លោក​ប្រធាន​បន្ត​ថា ​ពេល​ខ្លះ​យើង​មិន​អាច​ជឿ​ទៅ​លើ​លោកគ្រូ​ៗ ២​ទៅ​៣​នាក់​ ដែល​ធ្វើ​តម្រូវ​ចិត្ត​គាត់ ឬ​ជឿ​ទៅ​លើ​នាយក​ស្រេច​តែ​គាត់​ថា​នោះ​ដែរ ​ដោយសារ​ពេល​ខ្លះ​គាត់​មិន​ស៊ីសង្វាក់​គ្នា​រឿ​ង​ផ្សេង​ៗ អាហ្នឹង​ខ្ញុំ​មិន​អាច​បក​ស្រាយ​នា​ពេល​នេះ​បាន​ទេ ដោយសារ​ការ​ចុះអង្កេត​តែងតែ​មានការ​ខ្វះខាត ហើយ​ជា​ទូទៅ​យើង​ធ្វើ​អ្វី​មិនមែន​ចេះ​តែ​ត្រូវ​ទាំងអស់​ទេ ចឹ​ង​យើង​សម្របសម្រួល​អោយ​ដឹងកំហុស​រៀងខ្លួន យើង​អោយ​ពួក​គាត់​ចាប់ដៃ​គ្នា​ធ្វើការ​ប៉ុន្តែ​ជា​យ៉ាងណា​លោក​នៅ​តែ​មិន​ទាន់​ហ៊ាន​ឆ្លើយ​ដែរ តែ​ចំពោះ​មុខ​ខ្ញុំ​ដោះស្រាយ​បាន​ប៉ុណ្ណឹង​។

ទាក់ទិន​ការ​ឆ្លើយ​តប​របស់​លោកគ្រូ​ដែល​នៅ​តែ​ប្រកាន់ជំហរថា ​មិន​សហការ​លើ​កិច្ចការ​សាលា លោក ប្រធាន​មន្ទីរ​អប់រំ​យុវជននិង​កីឡា​លោក​បញ្ជាក់​ថា លោក​មានគំនិត​មួយ​ ព្រោះ​មុន​ដំបូង​លោក​ចុះ​ទៅ​សម្របសម្រួល ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​២៨​ក​ក្ត​ដា​នេះ​លោក​បាន​រៀបចំ​ការងារ​ប្រជុំ​មួយទៀត​ដើម្បី​ដោះស្រាយ​រឿង​ហ្នឹងនៅ​មន្ទីរ​អប់រំ​ទេ ព្រោះ​ពាក់ព័ន្ធ​រឿង​ហ្នឹង យើង​នឹង​អញ្ជើញ​លោកគ្រូអ្នកគ្រូ​ម្តង​២​ទៅ​៣​នាក់ សួរ​គាត់​មើល៍​ថា​តើ​បញ្ហា​ហ្នឹង​អាច​សម្របសម្រួល​បាន​យ៉ាងម៉េច យើង​ធ្វើ​អោយ​អស់​លទ្ធភាព ព្រោះ​ធម្មតា​ការ​ដក ការ​តែងតាំង​ក៍​មិន​ស្រួល​ដែរ ត្រូវ​មាន​គណៈកម្មការ យើងដក​ទាល់តែ​មាន​ទ​ល្ហី​ករ​ណ៍​អី​ច្បាស៎លាស់ ហើយ​បើ​លោកគ្រូ​លោកគ្រូ​គាត់​នៅ​ធ្វើ​ចឹ​ង​វា​ពិបាក​ដែរ ។

ក​ក្តាប​កិច្ច​មន្ត្រីរាជការ​បើ​យើង​មាន​បញ្ហា​អី​ជាមួយ​នាយក បង្រៀន​នៅ​ត្រូវ​បង្រៀន អាហ្នឹង​ច្បាប់​មន្ត្រីរាជការ​ស៊ី​វិល អាហ្នឹង​ប្រយ័ត្ន​យើង​ខុស​វិញ លោក​ឧទាហរណ៍​ថាបើ​គេ​ប្រជុំ​គេ​អោយ​គ្រូ​ធ្វើ​អី​ៗ យើង​អត់​ធ្វើ​គេ​ចុះ​វត្តមាន​គ្រប់​ចំនួនគេ​មាន​សិទ្ធ​លុប​ចោល​ឬ​ស្នើ​លុប​ចេញ តែបើ​គាត់​នៅ​តែ​បង្រៀនធម្មតា​ហើយ​មា​ប​បញ្ហា​កើតឡើង​គាត់​ដាក់​ពាក្យ​មក​មន្ទីរ​ជា រឿងមួយ​ផ្សេង ព្រោះ​កន្លង​មោ​ពេល​កើតរឿង​កូដកម្ម​ហ្នឹង គាត់​អត់​មាន​ដាក់​ពាក្យ​អី​មោ មន្ទីរ​ទេ គាត់​បាន​ឆ្លើយ​ថា​បាន​ដាក់​ទៅ​មន្ទីរ​ហើយតែ​មន្ទីរ​អត់រ​វី​វល់ អត់​ចុះ​ដោះស្រាយ ចំនុច​នេះ​ខ្ញុំ​បដិសេធ​ហើយលិខិត​បាន​មោ ក្រោយ​ពេល​ដែល​ខ្ញុំ​ចុះ​ទៅ​ទេ​បាន​មាន​លិខិត​នោះ​។

លោក​បន្ថែម​ថា​ អ្វី​ជា​ការ​ដោះស្រាយ​ដែល​ខ្ញុំ​ចុះ​ទៅ​ហ្នឹង​ គឺ​គាត់​ចង់​និយាយ​ថា ​អត់​ព្រម​បង្រៀន​ទេ ដោយ​សារ​អ្វី ទាល់តែ​ដក​នាយក​ហ្នឹង​ចេញ ចឹ​ង​ខ្ញុំ​ចង់​បញ្ជា​ក់ថា​ សំណុំរឿង​កាលណា​វា​កើតឡើង​សូ​ម្បី​តុលាកា​រ ក៏គេ​ស្រាវជ្រាវ​អី​សព្វ​បែប​យ៉ាង​ដែរ បើ​យើង​នៅ​តក់ក្រហល់​ ក្រែងលោ​វា​ខុស​ដោយ​ប្រការ​ណាមួយ ព្រោះ​នីតិវិធី​មិន​អាច​ដោះស្រាយ​តាមតែ​ចិត្ត​យើង​ទេ​ ៕

អត្ថបទសរសេរ ដោយ