ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ម្នាក់ រឿង​ស៊ីដាច់​លុយ​ជាង​១២​ម៉ឺន​ដុល្លារ

1 ឆ្នាំ មុន
  • ភ្នំពេញ

អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ម្នាក់ បញ្ជូន​ទៅ​តុលាការ ពី​បទ​.​រំ​លោ​.​ភលើ​ទំនុកចិត្ត​. រឿង​ស៊ីដាច់​ប្រាក់​គេ​ជាង​១២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ពាក់ព័ន្ធ​ករណី​ម៉ៅ​ការ​សាងសង់​ផ្សារ​បំ​ណ​ក់ ខេត្តពោធិ៍សាត់ ។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ ប្រសើ ប៉ាត់​តា​រី អាយុ​៣៨​ឆ្នាំ មុខរបរ​ជា​អគ្គនាយក​ក្រុមហ៊ុន ប៉ាត់ តា​រី អចលនទ្រព្យ រកស៊ី​ទិញ​-​លក់​ដី និង​សាងសង់​លំនៅ​ដ្ឋា​ន មាន​ទីលំនៅ​ភូមិ​១​ខ សង្កាត់​ច្រាំង​ច​ម្រះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ការ​ចាប់ខ្លួន​អគ្គនាយក​ក្រុមហ៊ុន​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ភូមិ​១​ខ សង្កាត់​ច្រាំ​ច​ម្រះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មាន​អតិថិជន​ឈ្មោះ ម៉ា​ន់ យូ​ស៊ុ​ល ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ បាន​ធ្វើ​កិច្ចសន្យា​ព្រមព្រៀង​ទទួល​ម៉ៅ​ការ​សាងសង់​ផ្ទះល្វែង និង​ផ្សារ​ពី​ឈ្មោះ ប្រសើ ប៉ាត់​តា​រី អគ្គនាយក​ក្រុមហ៊ុន ប៉ាត តា​រី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្សារ​បំ​ណ​ក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ក្នុង​តម្លៃ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក ។

ក្រោយ​ពី​ធ្វើ​កិច្ចសន្យា​រួច​ហើយ ឈ្មោះ ម៉ា​ន់ យូ​ស៊ុ​ល បាន​កុ​ម៉​ង់​ទិញ​សម្ភារៈ​សំណង់​ដាក់​ចូល​ការដ្ឋាន ដើម្បី​សាងសង់ ដោយ​ត្រូវ​ចំណាយ​ទឹកប្រាក់​ផ្ទាល់ខ្លួន​អស់​ចំនួន ១២៥.៣៦៩ ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​ទិញ​ឧបករណ៍​ផ្សេង​ៗ​ចំនួន ៧ ៥០០ ដុល្លារ​ទៀត ។ បន្ទាប់​មក​ឈ្មោះ ម៉ា​ន់ យូ​ស៊ុ​ល ចាប់ផ្តើម​សាងសង់​ផ្ទះល្វែង​បាន​មួយ​រយៈ ស្រាប់តែ​ឈ្មោះ ប្រសើ បាត់​តា​រី មាន​បញ្ហា​ទំនាស់​គ្នា​ជាមួយ​ម្ចាស់​ដី ហើយ​ក៏​បាន​ឲ្យ​ឈ្មោះ ម៉ា​ន់ យូ​ស៊ុ​ល ផ្អាក​ការ​សាងសង់ ដោយ​ប្រើ​ល្បិច​កល​ទុច្ចរិត យល់ព្រម​ទូទាត់​ប្រាក់​ដែល យូ​ស៊ុ​ល ចំណាយ​អស់​ប៉ុន្មាន​ឲ្យ​គ្រប់​ចំនួន​វិញ​។

ប៉ុន្តែ​ជាក់ស្តែង​រហូត​មក​ដល់​ពេល​នេះ ឈ្មោះ ប្រសើ ប៉ាត់​តា​រី មិន​បាន​ទូទាត់​ប្រាក់​នោះ​ឲ្យ​ទៅ​ឈ្មោះ ម៉ា​ន់ យូ​ស៊ុ​ល ដែល​ជា​ជន​រង​គ្រោះ​ទេ ទើប ម៉ា​ន់ យូ​ស៊ុ​ល ដាក់​ពាក្យ​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​អគ្គនាយក​ក្រុមហ៊ុន ប៉ាត់​តា​រី នាំ​ទៅ​អនុវត្ត​តាម​ផ្លូវច្បាប់​តែ​ម្តង ។ ដូច្នេះ​អគ្គនាយក​ក្រុមហ៊ុន​មួយ​នេះ បើ​គ្មាន​ប្រាក់​ដាក់​តម្កល់​ធានា​ខ្លួន​ទេ ទំនងជា​មិន​អាច​មាន​វាសនា​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឡើយ ហើយ​លុយ​ច្រើន​ណាស់​ជាង​១២​ម៉ឺន​ដុល្លារ​អេ​ម​រិ​ក តើ​រក​ឯណា​ទាន់? បើ​សេដ្ឋកិច្ច​កំពុង​ធ្លាក់​ចុះ​យ៉ាងនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ