ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អ្នក​លក់ដូរ​ផ្សារ​អូរ​ប្ញ​ស្សី​ម្នាក់​​​ ជ្រើ​ស​​យក​«រូង​ភ្នំ​កំពង់ត្រាច»ធ្វើ​ជា​​ផ្ទះ

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ​​នៅរ​មណីយ​ដ្ឋា​ន​ភ្នំ​កំពង់ត្រាច ​មានស្ត្រី​​ម្នាក់​​បាន​​អះអាង​ថា ​ធ្លាប់​លក់ដូរ​នៅ​ផ្សារ​អូ​ប្ញ​ស្សី ឯ​រាជធានី​ភ្នំពេញ​ ​ហើយ​បច្ចុប្បន្ន​ គាត់បាន​មក​រស់នៅ​ក្នុង​រូងភ្នំ ដែលជា​រ​មណីយដ្ឋាន​​ទេស​ចរណ៍​​ គឺនៅភ្នំ​កំពង់ត្រាច​…

ខេត្តកំពត ៖ ​​នៅរ​មណីយ​ដ្ឋា​ន​ភ្នំ​កំពង់ត្រាច ​មានស្ត្រី​​ម្នាក់​​បាន​​អះអាង​ថា ​ធ្លាប់​លក់ដូរ​នៅ​ផ្សារ​អូ​ប្ញ​ស្សី ឯ​រាជធានី​ភ្នំពេញ​ ​ហើយ​បច្ចុប្បន្ន​ គាត់បាន​មក​រស់នៅ​ក្នុង​រូងភ្នំ ដែលជា​រ​មណីយដ្ឋាន​​ទេស​ចរណ៍​​ គឺនៅភ្នំ​កំពង់ត្រាច​ ខេត្តកំពត​ រហូត​មកទល់​បច្ចុប្បន្នថ្ងៃទី​២៨ កក្កដា នេះ ។​

ស្ត្រីខាងលើ​មាន​​អាយុ​៥៩​ឆាំ្ន ​និយាយ​ភាសារ​ខ្មែរ​មិនសូវ​ច្បាស់ ​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា ​គាត់​​ជា​អ្នក​រស់នៅម្តុំ​​ផ្សារ​អូ​ប្ញ​ស្សី ​នៅ​រាជធានី​ភ្នំពេញ​ មាន​ប្ដី​ជា​មន្ត្រី​គយ​ ​ប៉ុន្តែ​អ្វី​ៗ​ត្រូវ​បាន​ចែកផ្លូវ​គ្នា​ជា​យូ​រ​ឆាំ្ន​មក​ហើយ​ ​ហើយ​រូប​គាត់​ត្រូវ​​​លះបង់​អ្វី​ៗ​ទាំងអស់​ ដោយ​យក​រូងភ្នំ​ធ្វើ​ជា​ផ្ទះ​ ។​

គាត់​​​បន្ត​ថា ​ការ​លះបង់​អ្វី​ៗ​គ្រប់យ៉ាង​មក​រស់​ក្នុង​រូងភ្នំ​នេះ​ គឺគាត់​មាន​និស្ស័យ​ខាង​ទស្ស​ទាយ​និង​រៀបចំ​ព្រះ​បដិមា​ក​នៅ​ក្នុង​រូង​ទុក​អោយ​បងប្អូន​ប្រជាពលរដ្ឋ​គាត់​មាន​ជំនឿ​ជឿជាក់​ទៅ​លើ​អ្វីមួយ​ឬ​ឡើង​មក​បែ​បន់​សុំ​សេចក្ដីសុខ​តែ​ប៉ុណ្ណោះ​។ ​គាត់​ជា​អ្នក​កាន់​បារមី​ធំ​បាន​និយាយ​ប្រាប់​បន្ត​ថា​ មាន​ផ្នូរ​ស.ព​កប់​ចោល​ក្នុង​ឆាំ្ន​១៩៤៣ ​ចំ​នួន១១​​​កប់​ចោល​នៅ​ក្នុង​បរិវេណ​​រមណីយ​ដ្ឋា​ន​ទេសចរណ៍​ភ្នំ​កំពង់ត្រាច​ ហើយគាត់​តែង​តែ​​បោសសំអាត​ផ្នូរ​​ស.ព​ទាំងនោះ​ ​និងផ្នូរ​​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ព្រៃ​ជាប់ ​និង​ថ្ន​ភ្នំ​ក៏​កំពុង​រៀប​សម្រាប់​កាប់​ស្ការ​ព្រៃ​ធ្វើការ​សំអាត​ថ្នូរ​ដែរ​ ។​

ស្ត្រី​ខាងលើបន្តទៀត​ថា ​មាន​បារមី​និយាយ​ថា ​កន្លង​មក ​មាន​គេ​និយាយ​ថា​គាត់​មក​រស់នៅ​ក្នុង​ភ្នំ​នេះ​ថា​ កាន់សាសនា​នេះ​ កាន់សាសនា​នោះ​ តាម​ពិត​អត់​ទេ ​រស់នៅ​តាំងពី​ឆាំ្ន​២០១០ រហូត​ដល់​ឆាំ្ន​២០២២​នេះ​ តើ​មាន​ឃើញ​បាត់បង់​អ្វីខ្លះ​? ដែល​ថា​ទ្រព្យសម្បត្តិ​រដ្ឋ​ ឬ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ ឬ​រំខាន​អ្វីមួយ​ដល់​សង្គម​។

​គាត់​ថា ការ​ទស្ស​ទាយ​ ឬ​មើល​អ្វី​ដែល​ឆុត​ឬក៏គេ​ជឿ​នោះ​ គេ​ក៏​ថ្វាយ​ដ​ង្វា​យ​ជា​ប្រាក់​តាម​លទ្ធភាព​តែ​ប៉ុណ្ណោះ​ ​ព្រោះ​គាត់​ជា​អ្នក​កាន់​សិល្ប​មិន​អាច​ធ្វើ​អ្វី​បាន​ទេ​។​

ទាក់ទិន​ករណី​​​ស្ត្រីខាងលើ​មក​រស់នៅ​ក្នុង​រូងភ្នំ​កំពង់ត្រាច​នេះ​ លោក​លន់​ រម្យ​នា ​មន្ត្រី​ផ្នែក​ធម្មការ​និង​សាសនា​ស្រុក​កំពង់ត្រាច​បាន​និយាយ​ប្រាប់​អោយ​ដឹង​ដែរ​ថា​ គាត់មក​​រស់នៅ​ក្នុង​រូងភ្នំ​កំពង់​ត្រាច​នោះ ​គឺ​អាជ្ញាធរ​កំពុងតាម​ឃ្លាំមើល​ថា​ តើ​គាត់​មក​រស់នៅ​ទីនោះ​គាត់​ធ្វើ​អ្វីខ្លះ​? ហើយ​បើ​ធ្វើ​អ្វី​អោយ​ហួស​ហែ​តុ​ពេក​អាជ្ញាធ​រក័​មិន​អោយធ្វើ​ដែរ​ ។

អត្ថបទសរសេរ ដោយ