ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៧នាក់ក្រោយរកឃើញថា ពួកគេបានជាប់ពាក់ព័ន្ធក្នុងករណីគ្រឿ.ងញៀ.ន ដែលកម្លាំងបានធ្វើឡើងនៅចំណុចភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ (ក្នុងបន្ទប់ស្នាក់នៅ)។

សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីលោកឧត្តម សេនីយ៍ទោ ស្នងការនគរបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៦ កក្កដា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿ.ងញៀ.ន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿ.ងញៀ.ន និងមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ សមត្ថកិច្ចបានចុះទៅចំណុចបន្ទប់ជួលលេខ៤ និងលេខ៥ ស្ថិតនៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ចបានធ្វើតេស្ត និងឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ (ស្រី០១នាក់) ឆែកឆេរចាប់យកសម្ភារវត្ថុតាងរួមមាន ១.ម៉ូតូ ចំនួន០២គ្រឿង ( ម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AB-4897 ០១គ្រឿង , ម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ ប៉ៃលិន 1A-9318 [គ្មានខោអាវ] ០១គ្រឿង ) ។ ២.ទូរស័ព្ទ ចំនួន០៥គ្រឿង (ម៉ាក Oppo ពណ៌ទឹកប្រាក់ ០១គ្រឿង , Oppo ពណ៌ខៀវ ០១គ្រឿង , Iphone 7 ពណ៌ខ្មៅ ០១គ្រឿង, Vivo ពណ៌ខ្មៅ ០១គ្រឿង , Nokia ចុចពិល ០១គ្រឿង) ។ ៣.ឧបករណ៍សម្រាប់ជក់បារីអេឡិចត្រូនិច ០១ដើម ៤.ប្រាក់រៀលចំនួន ៥២.០០០៛ ។ ៥.ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន ៦.ឧបករណ៍កែឆ្នៃសម្រាប់ ជក់ថ្នាំញៀនមួយចំនួន ។

ករណីនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុង កំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់ ៕



ចែករំលែកព័តមាននេះ