ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ប្រដាល់សកល​កម្ពុជា​បន្ថែម​ថ្មី មានបទពិសោធន៍​មិនធម្មតា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេ​ម​

រាជធានី​ភ្នំពេញ ៖ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ហៅ​កាត់​ថា​CAMSOC សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា សម្រេច​យក​លោក Kassymkhanov Berikbol Amantayevich ជា​គ្រូបង្វឹក​បន្ថែម សម្រាប់​បង្វឹក​ក្រុម​ជម្រើសជាតិ​ប្រដាល់​ស​កល​កម្ពុជា ចាប់ពី​ពេល​នេះ​តទៅ រហូត​ដល់​ខែកក្កដា ឆ្នាំ​២០២៣ ដោយ​សហព័ន្ធ​បាន​ជ្រើសរើស​មក​បន្ថែម​គ្រូបង្វឹក​ដែល​មាន​ស្រាប់ ក្នុង​ទិស​ដៅ​ពង្រឹងសមត្ថភាព​សម្រាប់​ការ​ប្រជែង​យក​មេដាយ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

លោក Kassymkhanov Berikbol Amantayevich ជា​ជនជាតិ​កា​ហ្សា​ក់​ស្ថាន ដែល​ធ្លាប់​មានបទពិសោធន៍​ជោកជាំ ក្នុង​នាម​ជា​គ្រូបង្វឹក​ប្រដាល់សកល ។ ជាង​នេះ​ទៅ​ទៀត លោក​គឺជា​អតីត​គ្រូបង្វឹក​កីឡាករ​ជម្រើសជាតិ​វៀតណាម​ផង​ដែរ នៅ​ចន្លោះ​ឆ្នាំ​២០១៩-២០២០ ។ អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ត្រូវ​បាន​សហព័ន្ធ​ប្រដាល់សកល​កម្ពុជា​ចាប់អារម្មណ៍ ទាក់ទង​មក​ធ្វើ​ជា​គ្រូបង្វឹក​បន្ថែម ដោយសារ​តែ​បុរស​ខាងលើ ធ្លាប់​មាន​ផ្លែផ្កា​យ៉ាងច្រើន​ក្នុង​ការ​ដឹកនាំ​កីឡាករ យក​បាន​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​។

ស្នាដៃ​របស់​លោក​មាន​ដូច​ជា​៖
-​ឆ្នាំ​២០២០ លោក​បាន​បង្វឹក​កីឡាករ​ជម្រើស
ជាតិ​វៀតណាម Nguyen Van Duong ដោយ​ធ្វើ​ឱ្យ​ការ​ប្រកួត​ជម្រុះ​បាន​ជោគជ័យ បាន​ឡើង​ទៅ​ប្រកួត​នៅ Olympic Games នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ឆ្នាំ​២០២០​។
-​ឆ្នាំ​២០១៧ លោក​បាន​ដឹកនាំ​ក្រុម​កីឡាករ​ប្រដាល់សកល កា​ហ្សា​ក់​ស្ថាន ឈ្នះ​មេដាយមាស ១​គ្រឿង និង​ប្រាក់​ចំនួន ២​គ្រឿង​។

-​ឆ្នាំ​២០១៦ នៅ​ទីក្រុង​អា​ស្តា​ណា ប្រទេស​អា​ស្តា​ណា លោក​ក៏​បាន​ដឹកនាំ​កីឡាការិនី​កា​ហ្សា​ក់
ស្ថាន Nazim Kyzaibai ឈ្នះ​មេដាយមាស ១​គ្រឿង ក្នុង​ព្រឹត្តិការណ៍ Astana World Championship​។
-​ឆ្នាំ​២០១៥ ក្នុង​កម្មវិធី World Championship នៅ​កូរ៉េ​ខាងត្បូង លោក​ក៏​បាន​ដឹកនាំ​កីឡាការិនី Nazim Kyzaibai ដណ្ដើម​បាន​មេដាយមាស ១​គ្រឿង ផង​ដែរ​។

-​ឆ្នាំ​២០១១ ដល់ ២០១៣ លោក​ក៏​បាន​ងាក​មក​ដឹកនាំ​គ្រូបង្វឹក​របស់​មី​យ៉ា​ន់​ម៉ា​វិញ​ម្ដង ក្នុង​ឆ្នាំ​២០១៣ ដែល​មី​យ៉ា​ន់​ម៉ា ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម លោក​ក៏​បាន​ដឹកនាំ​ក្រុម​កីឡាករ​ប្រដាល់សកល​មី​យ៉ា​ន់​ម៉ា ឈ្នះ​បាន​មេដាយមាស ២​គ្រឿង ប្រាក់ ២​គ្រឿង និង​សំរឹទ្ធ ២​គ្រឿង ផង​ដែរ​។
-​ឆ្នាំ​២០១១ លោក​ក៏​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​មី​យ៉ា​ន់​ម៉ា ទៅ​ប្រកួត​ស៊ី​ហ្គេ​ម នៅ​ឥណ្ឌូ​ណេ​ស៊ី ដោយពេល​នោះ​លោក​ដឹកនាំ​បាន​ឈ្នះ​មេដាយ​ប្រាក់ ៤​គ្រឿង និង​សំរឹទ្ធ ៤​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ