សំណាងណាស់ម៉ូតូមានភ្ជាប់ប្រព័ន្ធ GPS
រាជធានីភ្នំពេញ ៖ មនុស្សប្រុស-ស្រី៥នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនខណៈនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខសហការជាមួយនគរបាលប៉ុស្តិ៍ទឹកថ្លា និងម្ចាស់ម៉ូតូ …
រាជធានីភ្នំពេញ ៖ មនុស្សប្រុស-ស្រី៥នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនខណៈនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខសហការជាមួយនគរបាលប៉ុស្តិ៍ទឹកថ្លា និងម្ចាស់ម៉ូតូ …
រាជធានីភ្នំពេញ ៖ មនុស្សប្រុស-ស្រី៥នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនខណៈនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខសហការជាមួយនគរបាលប៉ុស្តិ៍ទឹកថ្លា និងម្ចាស់ម៉ូតូឆែកឆេរបន្ទប់ជួលនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លាំ ខណ្ឌសែនសុខ កាលពីវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ។
ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនមាន ១-ឈ្មោះ តឹង បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមេខ្លោង, ២-ឈ្មោះ វ៉ុន រស្មី ភេទស្រី អាយុ១៩ឆ្នាំ មុខរបររត់តុ ជាប្រពន្ធរបស់ឈ្មោះ តឹង បញ្ញា ជាអ្នកផ្សំគំនិត ប្តីប្រពន្ធនៅស្នាក់នៅបន្ទប់ជួលកើតហេតុ, ៣-ឈ្មោះ រ៉ូ ង៉ុនស្រ៊ឺ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល នៅភូមិ៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន, ៤-ឈ្មោះ ពៅ រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំស្នាក់ នៅបន្ទប់ជួលក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង ៥-ឈ្មោះ លាក់ សំរាង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
នគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ដោយមានពាក្យបណ្តឹងពីម្ចាស់ម៉ូតូសុំសហការដើម្បីរកម៉ូតូដែលចោរលួចកាច់កយកទៅលាក់ទុក តាមការមើលតាមប្រព័ន្ធជីភីអេស (GPS) សមត្ថកិច្ចក៏បានចុះធ្វើរដ្ឋបាលឆែកឆេរ ហើយប្រទះឃើញម៉ូតូ និងឃាត់ខ្លួនជនសង្ស័យទាំង៥នាក់តែម្តង ។
តាមម្ចាស់ម៉ូតូឈ្មោះ ជា ធីតា ភេទស្រី អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៤២៣ ផ្លូវព្រះស៊ីសុវត្តិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ បានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃទី៣០ ខែធ្នូ ខ្លួនបានភ្ញាក់ពីដេក ដោយអូសម៉ូតូម៉ាក វេស្ប៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FV-5494 ចេញមកទុកមុខផ្ទះហើយចូលទៅបន្ទប់ទឹកដើម្បីយកក្រណាត់មកជូតផ្ទះ ពេលចេញមកក្រៅស្រាប់តែចោរលួចម៉ូតូបាត់ ។ តាមរយៈ GPS ចង្អុលបង្ហាញថា ម៉ូតូត្រូវបានចោរលួចយកមកលាក់ទុកនៅក្នុងបន្ទប់ផ្ទះជួលខាងលើ ក៏ប្តឹងសមត្ថកិច្ចចុះទៅត្រួតពិនិត្យ ឃាត់ខ្លួនជនសង្ស័យ និងដកហូតបានម៉ូតូមកវិញ ៕
ចែករំលែកព័តមាននេះ