ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ទៅ​មើល​ក្រុម​បឹង​កេ​ត​អង្គរ​ប៉ះ​ក្រុម​ឡាវ​នៅ​ស្តា​ត​អូ​ឡាំ​ពិ​ក​ល្ងាចស្អែក​នេះ​ទាំងអស់​គ្នា​ !

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​បឹង​កេ​ត​អង្គរ​កម្ពុជា ត្រូវ​ជួប​ស្វាគមន៍​ក្រុម​Lanexang United របស់​ឡាវ​នា​ល្ងាច​ស្អែកថ្ងៃ​ទី​៣១ ធ្នូ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​Toyota Mekong Club Championship2016

រាជធានី​ភ្នំពេញ ៖ ក្រុម​បឹង​កេ​ត​អង្គរ​កម្ពុជា ត្រូវ​ជួប​ស្វាគមន៍​ក្រុម​Lanexang United របស់​ឡាវ​នា​ល្ងាចស្អែក​​ថ្ងៃ​ទី​៣១ ធ្នូ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​Toyota Mekong Club Championship2016 នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ។

ក្រុម​Lanexang United ឡាវ​ដែល​មានឱកាស​ឡើង​មក​ជួប​ក្រុម​បឹង​កេ​ត​អង្គរ​កម្ពុជា នា​ល្ងាចស្អែក​នេះ​បន្ទាប់​ពី​យកឈ្នះ​ក្រុម​វៀតណាម​នៅ​វគ្គ​ប្រកួត​ជម្រុះ​ក្នុង​លទ្ធផល​២-១​និង​ស្មើ​ជាមួយ​ក្រុម​មី​យ៉ា​ន់​ម៉ា​៣-៣ ។ លោក ប្រាក់ សុ​វ​ណ្ណា​រ៉ា គ្រូបង្វឹក​ក្រុម​បឹង​កេ​ត​អង្គរ បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សណ្ឋាគារ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ ធ្នូ ​នេះ​ថា ក្រុម​បឹង​កេ​ត​អង្គរ​ពិតជា​មានសំណាង​ខ្លាំង​ណាស់​ដែល​តំណាង​ឱ្យ​កម្ពុជា​ចូលរួម​ប្រកួត​ជើងឯកតូ​យ៉ូ​តា​មេគង្គ​ក្លិប​២​ឆ្នាំ​ជាប់​គ្នា ។ សម្រាប់​ការ​មក​ជួប​ក្រុម​Lanexang របស់​ឡាវ​ក្នុង​ពេល​នេះ​លោក​មិន​ហ៊ាន​អះអាង​ទុក​មុន​ថា យ៉ាងណា​នោះ​ទេ ដោយ​លោក​គិត​ថា ក្រុម​ឡាវ​មួយ​នេះ​គឺជា​ក្រុម​ខ្លាំង​មាន​ទម្រង់​លេង​ល្អ តែ​លោក​គិត​ថា ក្រុម​របស់​លោក​មានសំណាង​ទៅ​វិញ​ទេ​ដែល​បាន​ជួប​ក្រុម​ខ្លាំង​បែប​នេះ ។

ចំណែក​លោក​Leonardo Vitorono ដែល​ជា​គ្រូបង្ហាត់​របស់​ក្រុម​Lanexang វិញ​បាន​មាន​ប្រសាសន៍​ថា ក្រុម​បឹង​កេ​ត​អង្គរ​អាច​មាន​ប្រៀប​ជាង​ក្រុម​លោក ព្រោះ​ក្រុម​កម្ពុ​ជា​មួយ​នេះ​មាន​ខ្សែប្រយុទ្ធ​ល្អ ខ្សែការពារ​ល្អ អ្នកចាំទី​ល្អ​ឯ​គ្រូបង្វឹក​ក៏​ល្អ​ទៀត ។ ប៉ុន្តែ​លោក​គិត​ថា ក្រុម​របស់​លោក​បាន​ត្រៀម​គ្រប់យ៉ាង​អស់ហើយ ដើម្បី​អ្នកគាំទ្រ ឯ​លទ្ធផល​បែប​ណា​នោះ​គឺ​ស្ថិត​លើ​ការ​ប្រកួត​ជាក់ស្ដែង​នៅ​ល្ងាច​នេះ​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នឹង​ចាប់ផ្ដើម​ឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាចស្អែក រីឯ​សំបុត្រ​ចូល​ទស្សនា​កន្លែង​មាន​ដំបូល​តម្លៃ​៨​ពាន់​រៀល និង​កន្លែង​អត់​ដំបូល​៤​ពាន់​រៀល ៕