ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងរាតត្បាត មិនមែនចាក់តែមនុស្សទេ សត្វ​ក៏ចាក់ដែរ!​

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ សត្វគោប្រមាណជា ៦. ៩៥៣ ក្បាល និងសត្វក្របី ៨ .១៥៥ ក្បាល បានទទួលថ្នាំ​វ៉ាក់សាំង…

ខេត្តស្ទឹងត្រែង៖ សត្វគោប្រមាណជា ៦. ៩៥៣ ក្បាល និងសត្វក្របី ៨ .១៥៥ ក្បាល បានទទួលថ្នាំ​វ៉ាក់សាំង ដើម្បីបង្កាជំងឺនានា ដោយក្រុម​បសុពេទ្យ​ ​ចំណុះអោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង។ យុទ្ធនាការចាក់វ៉ាក់សាំងនេះ បានធ្វើឡើង នៅ​ស្រុក​សេសា​ន ​កាលពី​ថ្ងៃ​ទី​​២​៦​ ​ខែ​កក្កដា ​ឆ្នាំ​​២​០​២​២​។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បញ្ជាក់​ថា នៅទូទាំងខេត្ត មាន សត្វគោ ៣១. ៣០២ ក្បាល ក្របីចំនួន ៣៧ .៣៥០ ក្បាល ក្នុងនោះ ស្រុកសេសាន មាន​សត្វគោ ចំនួន ៦. ៩៥៣ ក្បាល និងសត្វក្របី ៨ .១៥៥ ក្បាល។

លោក ជា ថាវរិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពី​រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឱ្យប្រទេសជាតិ មានការរីក​ចម្រើនលើគ្រប់វិស័យ ក្នុងនោះ វិស័យកសិកម្ម នាំមុខគេ ដែលធ្វើឱ្យប្រជាពលរដ្ឋយើង មានសេដ្ឋកិច្ចគ្រួសារ កាន់តែប្រសើរ។

លោកបន្តថា ការចុះចាក់វ៉ាក់សាំងដល់សត្វគោ ក្របី គ្រានេះ គឺជាផ្នែកមួយនៃការការពារជំងឺ​ផ្សេងៗ​ទៀត តែទោះជាយ៉ាងនេះក្ដី ក៏ត្រូវការថែទាំពីម្ចាស់សត្វគោ ក្របីរបស់ខ្លួន។ បើសិនមាន​ការសង្ស័យថា សត្វទាំងនោះ មានកើតជំងឺ ត្រូវរាយការណ៍ជាបន្ទាន់ ដល់ភ្នាក់ងារពេទ្យសត្វភូមិ ដើម្បីចៀសវាងបង្កឱ្យមានជំងឺឆ្លងរីករាលដាលកាន់តែធ្ងន់ធ្ងរ។

លោកអភិបាលរងខេត្ត បានបន្តការណែនាំ និង​សំណូមពរឲ្យប្រជាកសិករ ចិញ្ចឹម​សត្វគោក្របី​ទាំងអស់ ត្រូវរៀបចំឲ្យមានក្រោលគោក្របីឲ្យបានត្រឹមត្រូវ ជៀសវាងការប្រលែងឲ្យដើរ​ពាសវាលពាសកាល ធ្វើឲ្យបាត់បង់ និង​ប៉ះពាល់ដល់សោភ័ណ្ឌភាពរបស់ក្រុង/ស្រុក ដោយប្រការ​ណាមួយ ពិសេសអាចកើតនូវ​ជំងឺឆ្លងផ្សេង ៗ ដោយមិនមានវិធានការទាន់ពេលវេលាផងដែរ៕ រ៉ូ សាលី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ