ប្រដាល់សកលទទួលបានគ្រូបង្វឹកថ្មីកម្រិតអន្តរជាតិ
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៥កក្កដា សហព័ន្ធប្រដាល់សកលកម្ពុជាបានណែ នាំគ្រូបង្វឹកថ្មី
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៥កក្កដា សហព័ន្ធប្រដាល់សកលកម្ពុជាបានណែ នាំគ្រូបង្វឹកថ្មី
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៥កក្កដា សហព័ន្ធប្រដាល់សកលកម្ពុជាបានណែ នាំគ្រូបង្វឹកថ្មីជាជនជាតិកាហ្សាក់ស្ថានដល់អ្នកប្រដាល់ជម្រើសជាតិកម្ពុជា ដែលទើបនឹងបញ្ចប់ការបោះជំរំហ្វឹកហាត់២សប្ដាហ៍នៅប្រទេសថៃរួមនឹងគ្រូជំនួយ និងមន្ត្រីរបស់សហព័ន្ធជាច្រើនរូប។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរបស់ស ហព័ន្ធបានបញ្ជាក់ថា គ្រូបង្វឹកថ្មីនេះបានមកដោយសារជំនួយរបស់គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC) ។ គ្រូបង្វឹករូបនេះជាគ្រូបង្វឹកកម្រិតអន្តរជាតិដែលមានបទពិសោធន៍ច្រើនលើវិញ្ញា សាប្រដាល់សកលហើយធ្លាប់ធ្វើជាគ្រូបង្វឹកជម្រើសជាតិវៀតណាម មីយ៉ាន់ម៉ា និងគ្រូជម្រើសជាតិផ្នែកយោធានៅប្រទេសកាហ្សាក់ស្ថានទៀតផង។ គ្រូបង្វឹករូបនេះទើបតែបញ្ចប់បេសកកម្មបង្ហាត់នៅប្រទេសតួកគីរយៈពេលមួយឆ្នាំ ។
លោកអគ្គលេខាធិការក៏បានឲ្យដឹងដែរថា ព្រឹកម៉ិញនេះក្រៅពីការណែនាំឲ្យស្គាល់គ្នា សហព័ន្ធក៏បានពង្រឹងឲ្យកីឡាករសហការជាមួយគ្រូបង្វឹកថ្មីនេះឲ្យបានល្អពិសេសលើផ្នែកបច្ចេកទេស និងការហ្វឹកហាត់ឲ្យបានល្អដើម្បីត្រៀមលក្ខណៈឲ្យបានខ្ពស់សម្រាប់ឆ្នាំ២០២៣ ។ គ្រូបង្វឹករូបនេះសន្យាថា នឹងបង្ហាត់ឲ្យអស់ពីសមត្ថភាពហើយគាត់ក៏មានគម្រោងស្នើសុំទៅ CAMSOC តាមរយៈសហព័ន្ធដើម្បីបញ្ជូនអ្នកប្រដាល់ជម្រើសជាតិកម្ពុជាទៅបោះជំរំហ្វឹកហាត់នៅកាហ្សាក់ស្ថានដែលជាប្រទេសសម្បូរដោយធនធានកីឡាករប្រដាល់សកលដើម្បីពង្រឹងបច្ចេកទេសនិងបទពិសោធន៍សម្រាប់ស៊ីហ្គេម
ឆ្នាំ២០២៣ ។ ការហ្វឹកហាត់នៅទីនោះ កីឡាករកម្ពុជានឹងមានដៃគូជាមួយកីឡាករលំដាប់អន្តរ
ជាតិ ។ កាហ្សាក់ស្ថានជាប្រទេសលំដាប់អន្តរជាតិផ្នែកកីឡាប្រដាល់សកលដែលធ្លាប់ទទួលបានមេដាយមាសពិភពលោកនិងអូឡាំពិកហ្គេម ។
លោក ប៊ុយ សុភ័ណ្ឌ មានជំនឿចិត្តថា សម្រាប់ការជួលគ្រូមកពីប្រទេសកាហ្សាក់ស្ថាននេះគឺដើម្បីពង្រឹងបច្ចេកទេសការហ្វឹកហាត់ និងការប្រកួតឲ្យកាន់តែល្អ ព្រោះគាត់មានបទពិសោធន៍ច្រើន ហេតុនេះគាត់អាចស្វែងយល់ពីកម្រិតបច្ចេកទេសរបស់អ្នកប្រដាល់នៅបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងអាស៊ី ។ លោកថា គ្រូបង្វឹកថ្មីនេះនឹងជួយពង្រឹង ហើយគាត់នឹងមានយុទ្ធសាស្ត្រល្អសម្រាប់ជួយដល់អ្នកប្រដាល់កម្ពុជាឲ្យដណ្ដើមបានជោគជ័យនាឆ្នាំ២០២៣ ៕
ចែករំលែកព័តមាននេះ