ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំ​ដើម​ត្នោតនៅ​តាម​បណ្ដោយ​ខ្សែ​ក្រ​វ៉ា​ត់​ព្រំ​ដែន​​កម្ពុជា​-វៀតណាម​

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ​ឯកឧត្តម​ម៉ៅ​ ធនិន ​អភិបាល​ខេត្តកំពត ​​បាន​ធ្វើការ​អំពាវ​វនា​វ​អោយ​បងប្អូន​ប្រជា​ពល​រដ្ឋ​ចូលរួម​ដាំ​ដុះ​ដើម​ត្នោត​នៅ​អម​សងខាង​ផ្លូវ​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​កម្ពុជា-​វៀតណាម ​ដែល​មាន​ប្រវែង​១០​គីឡូ​ម៉ែ​ត្រ ​ចាប់ពី​ចំណុច​ប​ង្កោ​ល​301 ​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់​ ស្ថិត​ក្នុងភូមិ​ព្រែក​ក្រឹស​-​ភូមិ​ព្រៃ​ព្រូស​-​ភូមិ​ព្រះទ្រហឹង​-​ភូមិ​កោះ​ត្នោត​-​និង​ភូមិ​កោះ​តា​កូវ​ឃុំ​ព្រែក​ក្រឹស​…

ខេត្តកំពត ៖ ​ឯកឧត្តម​ម៉ៅ​ ធនិន ​អភិបាល​ខេត្តកំពត ​​បាន​ធ្វើការ​អំពាវ​វនា​វ​អោយ​បងប្អូន​ប្រជា​ពល​រដ្ឋ​ចូលរួម​ដាំ​ដុះ​ដើម​ត្នោត​នៅ​អម​សងខាង​ផ្លូវ​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​កម្ពុជា-​វៀតណាម ​ដែល​មាន​ប្រវែង​១០​គីឡូ​ម៉ែ​ត្រ ​ចាប់ពី​ចំណុច​ប​ង្កោ​ល​301 ​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់​ ស្ថិត​ក្នុងភូមិ​ព្រែក​ក្រឹស​-​ភូមិ​ព្រៃ​ព្រូស​-​ភូមិ​ព្រះទ្រហឹង​-​ភូមិ​កោះ​ត្នោត​-​និង​ភូមិ​កោះ​តា​កូវ​ឃុំ​ព្រែក​ក្រឹស​ ស្រុក​កំពង់ត្រាច ​ខេត្តកំពត​។

​ឯកឧត្តម​ម៉ៅ​ ធនិន​ បាន​មាន​ប្រសាសន៍​បែប​នេះ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា ​​នៅ​ក្នុង​ពិធីបុណ្យ​រុក្ខទិវា​9​ កក្កដា​ នៅ​ជាប់​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់ ​ដែល​មាន​ឯកឧត្តម​ជឹ​ង ​ផល្លា ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ចូលរួម​អមដំណើរ​ដោយ​លោក​សេង​ សេរី​បុត្រ​ អភិបាលរង​ខេត្ត​-​លោក​ប្រធាន​មន្ទីរ​-​លោក​អភិបាលស្រុក​កំពង់ត្រាច​-​ព្រះ​ស​ង្យ​-​សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​សរុប​មាន​ចំនួន៦០០នាក់​។

ឯកឧត្តម​ម៉ៅ ​ធនិន បាន​មាន​ប្រសាសន៍​ទៀតថា​ ការ​ចូលរួម​ដាំ​ដើម​ត្នោត​នៅ​អម​សងខាង​ផ្លូវ​ខ្សែ​
ក្រ​វ៉ា​ត់​ព្រំដែន​កម្ពុជា​-វៀតណាម​ថ្ងៃនេះ​ គឺជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​សម្គាល់​​អត្ត​ស​ញ្ណា​ណ​ជាតិ​របស់​ខ្លួន ​និង​មួយ​ផ្នែក​ទៀត​ទាក់ទាញ​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​អោយមក​កំសាន្ត​ផង​ដែរ ​នៅ​តាម​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​យើង​នេះ​ ។

​លោកអភិបាលខេត្ត​បានអោយលោក​ចាន់​ រិ​ទ្ធ ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​មាញ់ និង​នេសាទ​ខេត្ត ​រួម​ទាំង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ ត្រូវ​រក​គ្រាប់ត្នោត​ឱ្យ​​បាន​ចំនួន​៥តោន ​ដើម្បី​បណ្ដុះ​កូន​ត្នោត​ស្មើនិង​៣ម៉ឺន​​កូន​ ជា​កំណត់​ក្នុង​មួយ​ឆាំ្ន​ៗ​​ចែក​ជូន​ប្រជាពលរដ្ឋ​ទុក ​សម្រាប់​បុណ្យ​រុក្ខទិវា​9 ​កក្កដា​ ដាំ​ដើមឈើ​នេះ​។

​ឯកឧត្តម​ម៉ៅ ​ធនិន​ បាន​មាន​ប្រសាសន៍​ថា ​ការ​ដាំ​ដុះ​កូន​ត្នោត​សម្រាប់​ថ្ងៃនេះ​ មាន​ចំនួន​5000​ពាន់​ដើម​ ។ ឯកឧត្តម​បាន​ប្រាប់​អោយ​លោក​អូន ​ខន ​អភិបាលស្រុក​កំពង់ត្រាច​ ធ្វើការ​ប្រជុំ​មួយ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ចំនួន​4​ ដែល​ជាប់​ភូមិសាស្ត្រ​ផ្លូវ​ខ្សែ​ក្រ​វាត់​ព្រំដែន​ក្នុងស្រុក​កំពង់ត្រាច​បំផុស​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​របស់​ខ្លួន​អោយ​ចូលរួម​ដាំ​ដើម​ត្នោត​ ​ព្រោះ​ដើម​ត្នោត​មាន​ប្រ​យោ​ជ​ន៍​ខ្លាំង​ណាស់​ ​ហើយ​បើ​បាន​ប្រជាពលរដ្ឋ​ទៅ​សុំ​ច្បាប់​ចំណង​អា​ពា​ហ៍​ពិ​ពារ​ហ៍​ឱ្យ​គាត់​ទាំង​ពីរ​នាក់​ទៅ​ដាំ​កូន​ត្នោត​មួយ​ដើម​នៅ​តាម​ព្រំដែន​ ក៏​រឹត​តែ​ល្អ​ថែម​ទៀត​ដែរ​ ។

​ឯកឧត្តម​ម៉ៅ​ ធនិន​ បាន​លើក​ឡើង​ពី​ការ​រុករាន​កាប់​បំផ្លាញ​ព្រៃឈើ​ ដើម្បី​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្ម​សិទ្ធិ ​​ផង​ដែរ​ ។​ លោក​ចាន់​ រិ​ទ្ធ ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​មា​ញ់ ​និង​នេសាទ​ខេត្ត​ មាន​ប្រសាសន៍​ថា ​ការ​ដាំ​ដើម​ត្នោត​នៅ​អម​សងខាង​ផ្លូវ​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​កម្ពុជា-​វៀតណាម​ថ្ងៃនេះ​ មាន​ចំនួន​5​ពាន់​ដើម​និង​កូន​ឈើទាល​មាន​ចំនួន​1​ពាន់​ដើម​។

​លោក​ចាន់ ​រិ​ទ្ធ​ ថា ការ​ដាំ​ដើមឈើ​គ្រប់​ប្រភេទ​ទូ​ទាំង​ខេត្តកំពត​ ដោយ​ចាប់តាំងពី​ឆាំ្ន​1995​រហូត​មក​ដល់​ឆាំ្ន​2022​នេះ​ ដាំ​កូន​ឈើ​បាន​ចំនួន​28​លើក​ និង​ចែក​ជូន​ដល់​សាលារៀន ​ទី​វត្ត​អារាម ​និង​មន្ទីរ​ពាក់​ព័ន្ធ​អង្គភាព​ផ្សេង​ៗ​ទៀត​។

អត្ថបទសរសេរ ដោយ