បុរសភាគច្រើនតែងតែខ្វាយខ្វល់ពីទំហំលិង្គរបស់ខ្លួនដោយគិតថា ខ្លួននឹងមិនអាចបំពេញនូវសេចក្តីត្រូវការរបស់ដៃគូបានគ្រប់គ្រាន់ ព្រោះតែប្រដាប់ភេទរបស់ខ្លួនតូច ឬខ្លីជាដើម ។ ប៉ុន្តែបញ្ហានេះមិនមែនជាក្តីកង្វល់ទៀតឡើយមិនថាទំហំអាច្រមក់តូច ឬធំនោះទេ លោកអ្នកនៅតែអាចផ្គាប់ចិត្តដៃគូបានដដែលជាមួយនឹងក្បាច់ប្រយុទ្ធផ្សេងៗទៅតាមប្រភេទនៃទំហំលិង្គរបស់អ្នក ៖
– បុរសដែលមានលិង្គធំ ៖ ប្រសិនបើអ្នកជាបុរសដែលមានលិង្គធំ ឬវែងជាងបុរសទូទៅ អ្នកគួរតែប្រុងប្រយ័ត្ន និងគ្រប់គ្រងពីល្បឿនវាយលុក ក៏ដូចជាជម្រៅដែលអ្នករុញបញ្ចូលនាគរាជទៅក្នុងល្អាងសម្ងាត់របស់ដៃគូ ព្រោះថា ទ្វារមាសរបស់ស្ត្រីជាមធ្យមមានជម្រៅពី៣ទៅ៧អីុង ដូច្នេះបើប្រដាប់ភេទរបស់អ្នកធំហើយវែងលើសពីជម្រៅល្អាងសម្ងាត់របស់នាង វានឹងធ្វើឱ្យមានការឈឺចាប់ ។ ហេតុនេះអ្នកអាច ប្រើក្បាច់រួមភេទដោយឱ្យភាគីនារីនៅពីលើទើបនាងដឹងពីជម្រៅដែលសមល្មមគ្រប់គ្រាន់ និងមិនធ្វើឱ្យនាងឈឺចាប់ ។ ម្យ៉ាងទៀតអ្នកអាចឱ្យនាងត្បៀតជើងឱ្យជាប់ ដើម្បីកុំឱ្យនាគរាជរបស់អ្នករុលចូលជ្រៅពេក ។ សូមចាំថា ប្រសិនបើដៃគូរបស់អ្នកមានការឈឺចាប់ អ្នកគួរតែប្រើទឹករំអិលជំនួយ ។
– បុរសដែលមានអាច្រមក់តូច ៖ ថ្វីបើស្ត្រីភាគច្រើនមិនបានយកចិត្តទុកដាក់ទៅលើទំហំរបស់អាច្រមក់ ប៉ុន្តែអ្នកក៏គួរតែដឹងពីវិធីសាស្ត្រ ដើម្បីបំពេញនូវតម្រេកតណ្ហារបស់នាងផងដែរ ។
យោងតាមគេហទំព័រអង់គ្លេស DailyStar បានបង្ហាញថា ក្បាច់រួមភេទដ៏ស័ក្តិសមសម្រាប់បុរសដែលមានប្រដាប់ភេទតូចគឺក្បាច់ Doggy Style ដែលតម្រូវឱ្យភាគីបុរសធ្វើការវាយលុកពីខាងក្រោយ ព្រោះវាអាចជួយឱ្យអាច្រមក់ចូលបានជ្រៅ ហើយអ្នកក៏អាចប្រើដៃរបស់អ្នកប្រឡែងលេងតំបន់សម្ងាត់ផ្សេងៗរបស់នាងបានទៀតផង ដើម្បីបញ្ឆេះភ្លើងតណ្ហា ។
បុរសដែលមានទំហំប្រដាប់ភេទមធ្យមៈ ចំពោះបុរសដែលមានទំហំនាគរាជមធ្យម វាមិនជាបញ្ហាក្នុងការប្រើក្បាច់រួមភេទនោះទេ ។ យ៉ាងណាមិញ អ្នកក៏មិនគួរប្រើតែក្បាច់ដដែលៗទេ ។ អ្នកអាចសាកល្បងប្រើវីធីសាស្ត្រប្លែកៗ ជាមួយនឹងប្លង់សម្រុកចូលគ្រប់ទិសផ្សេងៗ ឬក៏អាចប្រើក្បាច់ឱ្យភាគីនារីនៅពីលើ ដោយអនុញ្ញាតឱ្យនាងកន្ធែកជើងទាំងពីរចេញពីគ្នា ឬផ្អឹបគ្នាវិញក៏បានទៅតាមចំណង់ចំណូលចិត្តរបស់នាង ។ ដើម្បីជាជំនួយបន្ថែមសម្រាប់ដុតរោលអារម្មណ៍របស់នាង អ្នកអាចអង្អែលលេងត្រង់ចំណុច G-Spot នៅពេលដែលអ្នកកំពុងវាយលុកជាការប្រសើរបំផុត ៕
ចែករំលែកព័តមាននេះ