មិនមានករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់លើជនជាតិចិន ១៣នាក់ នៅក្រុងព្រះសីហនុទេ
- ព្រះសីហនុ
ខេត្តព្រះសីហនុ៖ នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នេះ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ…
ខេត្តព្រះសីហនុ៖ នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នេះ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ…
ខេត្តព្រះសីហនុ៖ នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នេះ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបំភ្លឺជូនសាធារណជន លើករណីបណ្តឹង ស្នើសុំអន្តរាគមន៍ ពាក់ព័ន្ធនឹងករណីថា មានការចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់លើជនជាតិចិនចំនួន ១៣នាក់ នៅក្នុងកាស៊ីណូមួយ នៅទីក្រុងព្រះសីហនុ។
ជុំវិញបញ្ហានេះ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រោយការស្រាវជ្រាវ មិនមានករណីបែបនេះកើតឡើងនោះទេ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ករណីថា មានការចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់លើជនជាតិចិន ១៣នាក់នេះ គឺប្តឹងដោយជនជាតិចិន កាលពីថ្ងៃទី២៥ ខែមិថុនា តាមប្រព័ន្ធ Hotline ហើយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ជនដដែលនោះ បានប្តឹងផ្ទាល់នៅសាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្ថែមថា ក្រោយពេលស្រាវជ្រាវ គឺករណីនេះ មិនមែនជារឿងឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ទេ។ ក្នុងនោះ ក្រោយជួបជនជាតិចិនទាំង ១៣នាក់នោះ គឺមាន ១០នាក់ ព្រមចាកចេញពីកាស៊ីណូនោះ ហើយ ៣នាក់ សុខចិត្តនៅបន្តធ្វើការងារ។ មកដល់ពេលនេះ យើងនាំជនជាតិចិន ១០នាក់នោះ ចេញពីកាស៊ីណូនោះ ហើយរង់ចាំដើមបណ្តឹង ដើម្បីមកធានា និងទទួលយកជនជាតិចិន ទាំង ១០នាក់នោះ។ តែដើមបណ្តឹង មិនទាន់ចេញមុខ មកជួបសមត្ថកិច្ច នៅឡើយទេ៕
ចែករំលែកព័តមាននេះ