ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន តូ​តា​ល់ កម្ពុជា ចែក​រង្វាន់​ដល់​អតិថិជន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​តូ​តា​ល់ កម្ពុជា បាន​ស្វែងរក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ និង​រង្វាន់​ជា​ច្រើន​ទៀត នៅ​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់ Total’s Refill & Win លើក​ទី​៣ ដែល​ប្រារព្ធ​ធ្វើ​នៅ​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​តូ​តា​ល់ កម្ពុជា បាន​ស្វែងរក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ និង​រង្វាន់​ជា​ច្រើន​ទៀត នៅ​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់ Total’s Refill & Win  លើក​ទី​៣ ដែល​ប្រារព្ធ​ធ្វើ​នៅ​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់ ដឺ​ឡា​ហ្គា ជិត​ស្ថានីយ​រថភ្លើង កាលពី​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ​។

ក្នុង​ពិធី​ប្រគល់​រង្វាន់​នេះ មាន​អតិថិជន​ចំនួន​៣០​នាក់ ដែល​បាន​ចូលរួម​ទទួល​រង្វាន់​។ យ៉ាងណាមិញ អតិថិជន​សរុប​ចំនួន​៦៥​នាក់ បាន​ឈ្នះ​រង្វាន់​ផ្សេង​ៗ​គ្នា​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ រួម​មាន​អតិថិជន​ឈ្នះ​ម៉ូតូ​ចំនួន​១៥​នាក់ អតិថិជន​ឈ្នះ​ទូរទស្សន៍ Samsung ចំនួន​៥​នាក់ អតិថិជន​ឈ្នះ​ទូរស័ព្ទ Sumsung Galaxy S7 Edge ចំនួន​១០​នាក់ អតិថិជន​ឈ្នះ Ipad Air2 ចំនួន​១៥​នាក់ អតិថិជន​ឈ្នះ​កាមេរ៉ា Go Pro4  ចំនួន​១០​នាក់ និង​អតិថិជន​ឈ្នះ កាស​ស្តាប់​ត្រចៀក ចំនួន​១០​នាក់​។

លោក Yves ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ បានឱ្យ​ដឹង​ថា កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង Refill & Win ឆ្នាំ​២០១៦ គឺជា​កម្មវិធី​ផ្តល់​រង្វាន់​ពិសេស​ជូន​ចំពោះ​អតិថិជន​របស់​តូ​តា​ល់ ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​។ លោក​បន្ត​ថា ៖ «​យើង​ឃើញ​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន​របស់​យើង​។ អតិថិជន​ជា​ច្រើន​លាន​នាក់​បាន​ជ្រើសរើស​ផលិតផល ដែល​មានគុណ​ភាព​ខ្ពស់​របស់​យើង និង​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​។ យើងខ្ញុំ​សូម​សម្តែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​គាំទ្រ និង​ការ​ជឿជាក់​របស់​លោក​អ្នក​។ យើងខ្ញុំ​សូម​ធានា​ថា ក្រៅពី​ប្រេងសាំង ក្រុមហ៊ុន​តូ​តា​ល់ នឹង​បន្ត​ផ្តល់​ជូន​នូវ​ផលិតផល​លំដាប់ថ្នាក់​ពិភពលោក ជាក់ស្តែង​បច្ចុប្បន្ន​យើង​មាន​ហាង​លក់ទំនិញ​ហាង​នំ Tour Les Jours ហាង​កាហ្វេ និង​សេវាកម្ម​ប្តូរ​ប្រេងម៉ាស៊ីន​ជា​កញ្ចប់ ដែល​ល្អ​បំផុត​សម្រាប់​លោក​អ្នកជា​បន្ត​ទៀត​»​។

កម្មវិធី  Total’s Refill & Win បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២២ ខែសីហា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​តាម​ស្ថានីយប្រេងឥន្ធនៈ​ចំនួន​៥០​កន្លែង​។ កម្មវិធី​នេះ មិន​ត្រឹមតែ​មាន​គោលបំណង ដើម្បី​បង្កើន​ការ​លក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ផ្សព្វផ្សាយ​ឱ្យ​អតិថិជន​បាន​ស្គាល់​ស្ថានីយប្រេងឥន្ធនៈ​ថ្មី និង​ជំរុញ​ឱ្យ​អតិថិជន​មាន​ក្តី​ស្រឡាញ់ និង​ភាព​ជឿជាក់​ស្មោះស្ម័គ្រ​ចំពោះ​ម៉ាក​យីហោ​ក្រុមហ៊ុន​។ អតិថិជន​ដែល​ចាប់អារម្មណ៍ គ្រាន់តែ​ចាក់​ប្រេងឥន្ធនៈ ២ លី​ត្រ​សម្រាប់​ម៉ូតូ និង ៥ លី​ត្រ សម្រាប់​រថយន្ត នឹង​ទទួល​បាន​ប័ណ្ណ​ផ្សងសំណាង និង​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ជា​ច្រើន​៕