ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹម​១​ស​ប្តា​ហ៍! បង្ក្រាប​បទល្មើស​នេសាទក្នុងភូមិ​​សាស្ត្រ​៣ស្រុក​ ​នៅ​​ខេត្តកំពង់​ឆ្នាំង​

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រយៈពេល​១​ស​ប្តា​ហ៍​ មន្ត្រី​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម​រុក្ខា ប្រ​ម៉ា​ញ់ និង​នេសាទ

ខេត្តកំពង់ឆ្នាំង ៖ រយៈពេល​១​ស​ប្តា​ហ៍​ មន្ត្រី​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម​រុក្ខា ប្រ​ម៉ា​ញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បាន​សហការ​ជាមួយ​សមត្ថកិច្ច​ចំរុះ តាម​បណ្តា​ស្រុក ចុះ​បង្ក្រាប​បទល្មើស​នេសាទ ក្នុងភូមិ​សាស្ត្រ​ដង​ទន្លេសាប មាននៅ​ស្រុក​បរិ បូ​ណ៌ ស្រុក​កំពង់លែង​និង​ស្រុក​ជល​គិរី ។

លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​រយៈពេល​មួ​យស​ប្តា​ហ៍ គិត​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់ ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២២ សមត្ថ​កិច្ច​ចំរុះ​បាន​សហការ​ជាមួយ​មន្ត្រី ផ្នែក សង្កាត់ និង ខណ្ឌ​រដ្ឋបាល​ជលផល បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុងភូមិ​សាស្ត្រ​ស្រុក​បរិបូណ៌ មាន​ក្នុងភូមិ​សាស្ត្រ ឃុំ​កំពង់ព្រះ​គគីរ និង​ឃុំ​ត្រ​ពាំ​ចាន់ នៅ ស្រុក​កំពង់លែង មាននៅ​ភូមិសាស្ត្រ ឃុំ​ប្រឡាយ​មាស និង​នៅ​ស្រុក​ជល​គី​រី មាននៅ​ភូមិសាស្ត្រ ឃុំ​ពាម​ឆ្កោក​ស្រុក ។

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ចម្រុះ បាន​ប្រើប្រាស់​កម្លាំង​សរុប ក្នុង​មួយ​ថ្ងៃ​ចាប់ពី​១៧​ដល់ ៤២ នាក់ តាម​ភូមិសាស្ត្រ តូច​-​ធំ និង​ប្រើ​មធ្យោបាយ​កាណូត​ចាប់ពី ៣ ដល់​១០​គ្រឿង​។ ជា​លទ្ធផល​ក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​ហាមឃាត់​នេះ គឺ​បាន​បំផ្លាញរ​បាំងសាច់​អួន ២៨​កន្លែង មាន​ប្រវែង​២០៥០ ម៉ែត្រ លប​សាច់​អួន​ចំនួន​៣៦​លប បង្គោល ១២៩០​ដើម ។ ដោយឡែក​របាំង​ស្បៃ​មុង គឺ​បង្ក្រាប​បាន ៤១ កន្លែង មាន​ប្រវែង ១៧៣១​ម៉ែត្រ លប​លូ​ស្បៃ​មុង ២៧ មាត់ បង្គោល​៧៤០ ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ចំនួន ១៣០​គីឡូក្រាម​ចូល​ទន្លេ​វិញ ។

ក្នុង​នាម​ជា​មន្ត្រី​ជំនាញ លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​បញ្ឈប់​ការ​នេសាទ​ត្រី​ដោយ​ខុសច្បាប់ ជា​ពិសេស​ក្នុង​រដូវ​ហាមឃាត់ ដែល​ជា​រដូវ​ត្រី​ពង​កូន ម្យ៉ាងទៀត​បទល្មើស​នេសាទ​កំពុង​ត្រូវ​បាន​រឹត​បន្តឹង ប្រសិនបើ​មានការ​ចាប់​បាន​និង​ត្រូវ​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ