ការស្លា.ប់របស់ លោក លី សៀវឡុង នៅតែគ្មានមូលហេតុពិតប្រាកដ ឬមានអាថ៌កំបាំង
ប្រទេសចិន ៖ តើអ្វីនរណាសម្លា.ប់ Bruce Lee ឬខ្មែរយើងស្គាល់ឈ្មោះថា លី សៀវឡុង ? តើការស្លា.ប់របស់លោកពាក់ព័ន្ធរឿងជនទី៣…
ប្រទេសចិន ៖ តើអ្វីនរណាសម្លា.ប់ Bruce Lee ឬខ្មែរយើងស្គាល់ឈ្មោះថា លី សៀវឡុង ? តើការស្លា.ប់របស់លោកពាក់ព័ន្ធរឿងជនទី៣…
ប្រទេសចិន ៖ តើអ្វីនរណាសម្លា.ប់ Bruce Lee ឬខ្មែរយើងស្គាល់ឈ្មោះថា លី សៀវឡុង ? តើការស្លា.ប់របស់លោកពាក់ព័ន្ធរឿងជនទី៣ ឬដោយសារតែគូស្នេហ៍ច្រណែន ឬត្រូវបណ្តាសារបស់ចិនបុរាណ ឬ «ដោយសារតែរឿងព្រេងនិទានខ្មោច? យ៉ាងណាមិញមានចំណុចសង្ស័យ ឬការឃុបឃិតមួយចំនួនត្រូវបានរុករក ។
លោក លី សៀវឡុង បានទទួលមរណភាពភ្លាមៗ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ១៩៧៣ ក្នុងវ័យ ៣៣ឆ្នាំ តែការស្លា.ប់បាត់បង់ជីវិតរបស់លោកបង្កើតនូវការសង្ស័យជាច្រើន ហើយវានៅតែជារឿងអាថ៌កំបាំង ដូចគ្នានឹងការស្លា.ប់របស់ព្រះនាង ដាយអាណានៃចក្រភពអង់គ្លេស ។ ការសមគំនិតអំពីបុព្វហេតុពិតនៃការស្លា.ប់របស់លោកបានបន្តជាចម្ងល់ហើយមហាជននៅតែចង់ដឹងក្នុងរយៈពេល ៤៨ឆ្នាំនៃការស្លា.ប់របស់លោក ។
អ្នកគាំទ្រជាច្រើនបានស្តីបន្ទោសលោក Betty Ting Pei សម្រាប់ការផ្តល់ថ្នាំបំបាត់ការឈឺចាប់ ដែលបណ្តាលឱ្យ «ស្លាប់» ខណៈពេលដែលអ្នកផ្សេងទៀតនិយាយថា ដៃគូអាជីវកម្មលោ.ភលន់ជាអ្នកធ្វើបាបលោក លី សៀវឡុង និងមានខ្លះបានលើកឡើងការស្លា.ប់របស់លោកដោយសារតែក្រុមជនពាលចិនដីគោកអ្នកធ្វើ និងសូម្បីតែបណ្តាសាគ្រួសារក៏ត្រូវបានគេសង្ស័យ និងស្តីបន្ទោសថា ជាប់ពាក់ព័ន្ធផងដែរ ។
កាសែត South China Morning Post បានផ្សព្វផ្សាយនាពេលកន្លងមកថា ការស្លា.ប់របស់លោក លី សៀវឡុង មានរយៈពេល ៤៨ឆ្នាំហើយ តែរហូតមកដល់សព្វថ្ងៃនេះលោក លី សៀវឡុង នៅតែជាតារាក្បាច់គុនដ៏អស្ចារ្យ បើធៀបទៅតារាផ្សេងទៀតទាំងអស់រាប់ចាប់ពី Jackie Chan ឬលោក ឈិន ឡុង រហូតដល់លោក Jet Li ត្រូវបានគេលើកឡើងមិនអាចប្រៀបនឹងលោក លី សៀវឡុងដែរ ។ ខ្សែភាពយន្តរបស់លោក Bruce Lee ឬលោក លី សៀវឡុង ដូចជា Enter the Dragon និង Way of the Dragon នៅតែជារឿងព្រេងនិទានដ៏ល្អ ហើយបន្តជម្រុញអ្នកក្បាច់គុនសម័យទំនើបដូចជាវីរបុរសហុងកុង JuJu Chan ឱ្យបន្តស្នាដៃ។
ដូចបានរៀបរាប់ខាងលើ សូម្បីតែពេលនេះ ជាច្រើនទស្សវត្សមកហើយ ភាពចម្រូងចម្រាសជាច្រើនបានលើកឡើងលើហេតុផលជុំវិញការស្លា.ប់របស់លោក លី សៀវឡុង ។ ការស្លា.ប់របស់លោក គឺវានៅតែជាអាថ៌កំបាំង និងតាមអ្វីដែលគេប្រៀបធៀបថា វាដូចគ្នាទៅនឹងការស្លា.ប់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ព្រះនាង Diana ដែលបាននាំឱ្យមានការលើកឡើងជាច្រើនអំពីមូលហេតុនៃឃុបឃិតគ្មានមូលដ្ឋានជាច្រើន។
តែអ្វីដែលគួរកត់សម្គាល់ និងគ្រប់គ្នាបានដឹងច្បាស់នោះ គឺថា ២ខែមុនពេលការស្លា.ប់របស់លោក គឺលោក លី សៀវឡុង ស្រាប់តែសុខៗត្រូវបញ្ចូនទៅសម្រាកនៅពេទ្យភ្លាមៗ ។ ពេលនោះ គឺនៅខែឧសភាឆ្នាំ១៩៧៣ នៅពេលដែលលោក លី សៀវឡុង បានដួល ខណៈកំពុងអនុវត្តការងារនៅស្ទូឌីយោភាពយន្ត Golden Harvest ក្នុងទីក្រុងហុងកុង ក្រោយការថតរឿង Enter the Dragon ។
ដោយសារតែគាត់ប្រកា.ច់ និងឈឺក្បាល គាត់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Hong Kong Baptist ជាកន្លែងដែលគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថា មានជម្ងឺខួរក្បាល ។
លោកត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានការហើមខួរក្បាល បណ្តាលមកពីសារធាតុរាវប្រមូលផ្តុំនៅជុំវិញខួរក្បាលដែលបណ្តាលឱ្យមានសម្ពាធកើនឡើង វេជ្ជបណ្ឌិតបានធ្វើឱ្យស្ថានភាពរបស់លោក លី សៀវឡុង មានស្ថេរភាពយ៉ាងឆាប់រហ័សជាមួយនឹងសារធាតុ mannitol ។
ក្រោយពីសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយរយៈពេលខ្លី គាត់ក៏បានចាកចេញ ហើយត្រូវបានគេចាត់ទុកថា លោកមានសុខភាពល្អ ។ ទោះបីជាលោក លី សៀវឡុង បានត្អូញត្អែរពីការឈឺក្បាលម្តងម្កាល បន្ទាប់ពីត្រូវបានចេញពីមន្ទីរពេទ្យក៏ដោយ ប៉ុន្តែគាត់បានរក្សារបបអាហារតឹងរ៉ឹងធម្មតា និងរបបហាត់ប្រាណខ្លាំង ។
ទោះយ៉ាងណាក៏ដោយ ស្ថានភាពដែលធ្វើទុក្ខដល់លោក លី សៀវឡុង បានរើឡើង ក្នុងខែឧសភា ហើយបានវា.យប្រហារគាត់ម្តងទៀតរហូតលោកទទួលមរណភាពនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៧៣ ។
នៅមុនការស្លា.ប់លោក លី សៀវឡុង បានចំណាយពេលភាគច្រើននៃថ្ងៃចុងក្រោយរបស់គាត់យ៉ាងលំបាកក្នុងការងាររបស់ខ្លួន ដោយលោកបានពិភាក្សាអំពីការបង្កើត Game of Death – ខ្សែភាពយន្តចុងក្រោយដែលមិនទាន់បានបញ្ចប់របស់លោក លី សៀវឡុង ដែលបង្ហាញពីឈុតលោតពណ៌លឿង និងខ្មៅដ៏ល្បីល្បាញរបស់គាត់ ។
យោងតាមភរិយារបស់លោក គឺអ្នកស្រី លីនដា ថា លោកបានជួបផលិតករ Raymond Chow នៅម៉ោង ២រសៀល នៅផ្ទះ ដើម្បីពិភាក្សាអំពីការផលិតខ្សែភាពយន្ត Game of Death ។ ពួកគេធ្វើការរហូតដល់ម៉ោង៤ រសៀល ។ ហើយបន្ទាប់មកបានបើកឡានជាមួយគ្នាទៅផ្ទះរបស់មិត្តរួមការងាររបស់ Lee Betty Ting Pei ដែលជាតារាសម្តែងតៃវ៉ាន់ ។ ស្ទើរតែពេញមួយថ្ងៃគាត់បានធ្វើការជាមួយនឹងផលិតករ និងដៃគូជំនួញ Raymond Chow មុនពេលអ្នកទាំងពីរបានទៅលេងផ្ទះរបស់តារាសម្តែងតៃវ៉ាន់ Betty Ting Pei។ អ្នកទាំងបីបានមើលស្គ្រីប មុនពេលលោក Chow ចាកចេញទៅអាហារពេលល្ងាចនៅកន្លែងផ្សេង។
នៅល្ងាចនោះ លោក លី សៀវឡុង មានការឈឺក្បាល ដូច្នេះ Betty Ting Pei បានឱ្យគាត់ប្រើថ្នាំ Equagesic ដែលជាថ្នាំបំបាត់ការឈឺចាប់ដែលមានផ្ទុកអាស្ពីរីន និងថ្នាំស្ងប់ស្ងាត់ដែលគេស្គាល់ថា meprobamate ។ នៅតែនឿយហត់ លោក លី សៀវឡុង ក៏ឡើងទៅដេក ។ នៅពេលដែល លោក លី សៀវឡុង មិនបានងើបមកញ៉ាំអាហារពេលល្ងាច នោះ Ting បានឡើងទៅដាស់ និងបានព្យាយាមដាស់គាត់ តែគាត់មកងើបទេ។
វេជ្ជបណ្ឌិត បានចំណាយពេល ១០នាទី ដើម្បីព្យាយាមធ្វើឱ្យ Lee ដឹងខ្លួនឡើងវិញ មុនពេលបញ្ជូនគាត់តាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យ Queen Elizabeth។ Lee មិនមានរបួសខាងក្រៅ ដែលអាចមើលឃើញទេ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ធ្វើកោសល្យវិច្ច័យខួរក្បាលរបស់ Lee បានហើមគួរឱ្យកត់សម្គាល់ពី 1,400 ទៅ 1,575 ក្រាម (កើនឡើង 13%) ។ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០០៥ លោក Chow បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា លោក Lee បានស្លា.ប់ដោយសារប្រតិកម្មទៅនឹងថ្នាំ tranquiliser meprobamate ដែលជាសារធាតុផ្សំសំខាន់នៅក្នុង Equaagesic ដែលលោក Chow បានពិពណ៌នាថា ជាធាតុផ្សំដែលគេប្រើជាទូទៅក្នុងថ្នាំបំបាត់ការឈឺចាប់ ។
ភរិយារបស់លី លោកស្រី លីនដា បានត្រឡប់ទៅស្រុកកំណើតរបស់នាងនៅស៊ីថល ហើយបានបញ្ចុះស.ពរបស់លី នៅក្នុងទីបញ្ចុះស.ព Lake View ក្នុងទីក្រុងស៊ីថល ។ នៅឯពិធីបុណ្យស.ពរបស់លោក Lee នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ១៩៧៣ រួមមាន Taky Kimura, Steve McQueen, James Coburn, Dan Inosanto, Peter Chin និងបងប្រុសរបស់ Lee Robert ។
ជុំវិញពេលវេលានៃការស្លា.ប់របស់ Lee មានពាក្យចចាមអារ៉ាមជាច្រើនបានលេចចេញតាមប្រព័ន្ធផ្សព្វផ្សាយ ខ្លះថា ការស្លា.ប់របស់លោកពាក់ព័ន្ធរឿងជនទី៣ ឬដោយសារតែគូស្នេហ៍ច្រណែន ឬត្រូវបណ្តាសារបស់ចិនបុរាណ ឬ «ដោយសារតែរឿងព្រេងនិទានខ្មោចផងដែរ ៕
ចែករំលែកព័តមាននេះ