ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​កោះ​ធំ​ពេញ​ទៅ​ដោយ​ល្បែង…សង្ស័យ​«ចង្វា​ចិញ្ចឹម​ឆ្តោ​ទេ​ដឹ​ង?»​

1 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​៖ កាលពី​ពេល​ថ្មី​ៗ​នេះ សមត្ថកិច្ច​ខេត្តកណ្តាល ​បាន​ចុះ​បង្ក្រាប់​ហាង​កាហ្វេ​បង្កប់​ល្បែង​ជល់​មាន់​តាមទូរ​ទស្ស៍​មួយ​កន្លែង នៅក្នុង​ទឹកដី​ស្រុក​អង្គស្នួល ឃាត់​មនុស្ស​ប្រុសស្រី​ចំនួន​៤នាក់ ​ធ្វើកា​រ​វា​ស់​កំពស់​ណែនាំ​អប់រំ​រួច​អោយ​ទៅផ្ទះ​វិញ ។ សូមរំលឹកថា៖ សង្ស័យ​លោក​អធិការ​ស្រុក​កោះធំ…


ខេត្តកណ្តាល​៖ កាលពី​ពេល​ថ្មី​ៗ​នេះ សមត្ថកិច្ច​ខេត្តកណ្តាល ​បាន​ចុះ​បង្ក្រាប់​ហាង​កាហ្វេ​បង្កប់​ល្បែង​ជល់​មាន់​តាមទូរ​ទស្ស៍​មួយ​កន្លែង នៅក្នុង​ទឹកដី​ស្រុក​អង្គស្នួល ឃាត់​មនុស្ស​ប្រុសស្រី​ចំនួន​៤នាក់ ​ធ្វើកា​រ​វា​ស់​កំពស់​ណែនាំ​អប់រំ​រួច​អោយ​ទៅផ្ទះ​វិញ ។ សូមរំលឹកថា៖ សង្ស័យ​លោក​អធិការ​ស្រុក​កោះធំ ដាក់​ខែ​វង់​ល្បែ​.​ង​ជល់​មាន់​តាម​ទូរទស្សន៍

ដោយ​ឃើញ​ចំ​ណាត់​ការ​របស់​សមត្ថកិច្ច​ខេត្តកណ្តាល​បែបនេះ ពលរដ្ឋ​នៅក្នុង​ស្រុក​កោះធំ​រង់ចាំ​មើល​ថា តើ​ល្បែងស៊ីសង​ជល់មាន់​តាម​ទូរទស្សន៍​រាប់​សិប​កន្លែង​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នឹង​មាន​ចំណាត់ការ​ដែរ​ឬទេ0x017d7 បើ​រាល់ថ្ងៃ​នឹង​លោ​ក​ស៊ី​ម ឃាង អធិការ​នគរបាល​ស្រុក​កោះធំ​សំងំ​ស្ងាត់​ឈឹង មិន​មាន​វិធានការ​អ្វី​បន្តិច​សោះ ហាក់ដូច​កំពុង​កាក់កប​នូវ​លាភសក្កា​រៈ ។

គួរ​បញ្ជាក់​ថា​៖ សា​យ ខ្លឹ​ន លោក​អធិការ​ស្រុក​កោះធំ​ដាក់ខែ​វង់ល្បែង​ជល់មាន់​តាម​ទូរទស្សន៍​មិន​មានការ​លុបបំបាត់​រាល់​ល្បែងស៊ីសង​គ្រប់​ភេទ ដែល​កំពុង​ដំណើរការ​លេង​ភ្នាល់​រាល់ថ្ងៃ​តាម​ទី​តាំង​ជាច្រើន​ក្នុង​ស្រុក​កោះធំ ខេត្តកណ្តាល ឲ្យ​ស្របតាម​គោលនយោបា​យ​ភូ​មិ ឃុំ មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​នោះ​ទេ មិន​តែប៉ុណ្ណោះ​លេចឮ​ដំណឹង​ថា លោក​អធិការ​ស្រុក​កោះធំ​បាន​ដាក់ខែ​ក្នុង​វង់ល្បែង​ដោ​យមួយៗ​ទីតាំង១០០ដុល្លារ​ទៀតផង​។

រីក​ដុះដាល​ខ្លាំង​ណាស់ ក្នុង​ស្រុក​កោះធំ ខេត្តកណ្តាល នូវ​វង់ល្បែង​ស៊ីសង​ដូច​ជា ឡូតូ​អន​ឡា​ញ និង​ជល់មាន់​តាម​ទូរទស្សន៍ ដែល​បញ្ហា​ទាំ​ងនេះ​វា​ពិត​ណាស់ តែងតែ​បង្ក​អសន្តិសុខ​ក្នុង​សង្គម អំពើ​ហិង្សា​ក្នុង​គ្រួសារ ចោរកម្ម ជាពិសេស អាជ្ញាធរ​មិនបាន​យកចិត្ត​ទុកដាក់​ទប់ស្កាត់​តាម​គោល​នយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ដែល​រាជ​រដ្ឋា​ភិបាល​ដាក់ចេញ​ឲ្យ​អនុវត្ត​នោះ​ទេ ។

ជាក់ស្តែង លេចមុខ​ល្បែង​ជល់មាន់​តាម​ទូរ​ទស្ស​អន​ឡាញ​មិន​ក្រោម​ពី៥០ទីតាំង​នោះ​ទេ កំពុងតែ​លាក់ខ្លួន​ជ្រក​ក្រោយ​អាជ្ញាប័ណ្ណ​ល្បែង​ឡូតូ បើក​ដំណើ​ការ​លេង​ភ្នាល់​ដែល​មាន​មនុស្ស​ចូល​ទៅ​លេង​ភ្នាល់​រាល់ថ្ងៃ​មិន​លោះ​ពេលនោះ​ទេ ងាក​ទៅ​មើល​សមត្ថកិច្ច​នៃ​អធិការ​នគរបាល​ស្រុក​កោះធំ​វិញ ដូចជា​មើល​មិនឃើញ​សោះ ដោយ​បណ្តោយ​ឲ្យ​ទីតាំង​ល្បែង​ទាំងនេះ កើតមាន​ក្នុង​មូលដ្ឋាន​ខ្លួន​យ៉ាងច្រើន​ជាបន្តបន្ទាប់​។

ពាក់ព័ន្ធ​និង​ករណី​ខាងលើ​នេះ លោក ស៊ី​ម ឃាង អធិការ​នគរបាល​ស្រុក​កោះធំ នៅ​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ លោក​មិនបាន​ធ្វើ​អត្ថា​ធិប្បាយ​ទេ ពេល​ដឹង​ថា អ្នកសារព័ត៌មាន​ហៅ​ទូរស័ព្ទ​ចូល លុះ​ហៅ​ទូរស័ព្ទ​លើក​ទី២គឺ​លោក​បិទ​គ្រឿង​មិន​ទទួលការ​ហៅ​ទៀត​ទេ​។

លោក​អធិការ​ទុក​ល្បែងស៊ីសង​រាប់មិនអស់​នេះ សង្ស័យ«ចង្វា​រ​ចិញ្ចឹម​ឆ្តោ» ដែរ​ទេ​ដឹង? បើ​ចង្វា​ចិញ្ចឹម​ទេ ឆ្តោ​ក៏​មិន​ឱ្យ​នៅ​អង្គុយ​បាន​សុខ​ដែរ…ហេ!ហេ!

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ