ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​លោក​អធិការ​ស្រុក​កោះធំ ដាក់​ខែ​វង់​ល្បែ​.​ង​ជល់​មាន់​តាម​ទូរទស្សន៍

1 ឆ្នាំ មុន
  • តាកែវ

មិន​មានការ​លុប​បំបាត់​រាល់​ល្បែ​.​ង​ស៊ីសង​គ្រប់​ប្រភេទ ដែល​កំពុង​ដំណើរការ​លេង​ភ្នាល់​រាល់ថ្ងៃ​តាម​ទីតាំង​ជា​ច្រើន​ក្នុងស្រុក​កោះធំ ខេត្តកណ្តាល ឲ្យ​ស្រប​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព របស់​

ខេត្តកណ្ដាល ៖ មិន​មានការ​លុប​បំបាត់​រាល់​ល្បែ​.​ង​ស៊ីសង​គ្រប់​ប្រភេទ ដែល​កំពុង​ដំណើរការ​លេង​ភ្នាល់​រាល់ថ្ងៃ​តាម​ទីតាំង​ជា​ច្រើន​ក្នុងស្រុក​កោះធំ ខេត្តកណ្តាល ឲ្យ​ស្រប​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់​ចេញ​នោះ​ទេ មិនតែប៉ុណ្ណោះ​លេចឮ​ដំណឹង​ថា លោក​អធិការ​ស្រុក​កោះធំ បាន​ដាក់​ខែ​ក្នុង​វង់​ល្បែ​.​ង ដោយ​មួយ​ទីតាំង​ៗ​តម្លៃ​១០០​ដុល្លារ​ទៀត​ផង គឺ​ធូរ​ថ្លៃ​មែនទែន សង្ស័យ​យក​ថោក​ដើម្បី​ឱ្យ​បើក​លេង​បាន​យូរ​។

រីក​ដុះដាល​ខ្លាំង​ណាស់ ក្នុងស្រុក​កោះធំ ខេត្តកណ្តាល នូវ​វង់​ល្បែ​.​ង​ស៊ីសង ដូច​ជា ឡូ​តូ​អន​ឡាញ និង​ជល់​មាន់​តាម​ទូរទស្សន៍ ដែល​បញ្ហា​ទាំងនេះ វា​ពិត​ណាស់​តែងតែ​បង្ក​អសន្តិសុខ​ក្នុង​សង្គម អំពើ​ហិ​.​ង្សា​ក្នុង​គ្រួសារ ចោរកម្ម ជា​ពិសេស​អាជ្ញាធរ​មិន​បាន​យកចិត្តទុកដាក់​ទប់ស្កាត់​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ដែល​រាជរដ្ឋាភិបាល​ដាក់​ចេញ​ឲ្យ​អនុវត្ត​នោះ​ទេ​។

ជាក់ស្តែង​លេចមុខ​ល្បែ​.​ង​ជល់​មាន់​តាម​ទូរទស្សន៍​អន​ឡាញ មិន​ក្រោម​ពី​៥០​ទីតាំង​នោះ​ទេ កំពុង​តែ​លាក់ខ្លួន​ជ្រក​ក្រោម​អាជ្ញាប័ណ្ណ​ល្បែ​.​ង​ឡូ​តូ បើក​ដំណើ​ការ​លេង​ភ្នាល់​ដែល​មាន​មនុស្ស​ចូល​ទៅ​លេង​ភ្នាល់​ជា​រៀងរាល់ថ្ងៃ​មិន​លោះ​ពេល​នោះ​ទេ ងាក​ទៅ​មើល​សមត្ថកិច្ច​នៃ​អធិការ​នគរបាល​ស្រុក​កោះធំ​វិញ ដូច​ជា​មើល​មិនឃើញ​សោះ ដោយ​បណ្តោយ​ឲ្យ​ទីតាំង​ល្បែ​.​ង​ទាំងនេះ កើត​មាន​ក្នុង​មូលដ្ឋាន​ខ្លួន​យ៉ាងច្រើន​ជា​បន្តបន្ទាប់​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ លោក ស៊ី​ម ឃាង អធិការ​នគរបាល​ស្រុក​កោះធំ នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២២​នេះ លោក​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ ពេល​ដឹង​ថា អ្នក​សារព័ត៌មាន​ហៅ​ទូរស័ព្ទ​ចូល លុះ​ហៅ​ទូរស័ព្ទ​លើក​ទី​២ គឺ​លោក​បិទ​ភ្លាម​មិន​ទទួល​ការ​ហៅ​ទៀត​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ