សោកនាដកម្មធ្លាក់យន្តហោះ មនុស្សទាំងអស់ត្រូវបាត់បង់ជីវិត
ប្រទេសកូឡុំប៊ី ៖ អាជ្ញាធរអាកាសចរណ៍កូឡុំប៊ីរាយការណ៍ នាថ្ងៃទី២៨ មករា ថា មនុស្ស១៥នាក់ ក្នុងនោះ មានអ្នកដំណើរ១៣នាក់ និងសមាជិកក្រុមយានិក២នាក់…
ប្រទេសកូឡុំប៊ី ៖ អាជ្ញាធរអាកាសចរណ៍កូឡុំប៊ីរាយការណ៍ នាថ្ងៃទី២៨ មករា ថា មនុស្ស១៥នាក់ ក្នុងនោះ មានអ្នកដំណើរ១៣នាក់ និងសមាជិកក្រុមយានិក២នាក់…
ប្រទេសកូឡុំប៊ី ៖ អាជ្ញាធរអាកាសចរណ៍កូឡុំប៊ីរាយការណ៍ នាថ្ងៃទី២៨ មករា ថា មនុស្ស១៥នាក់ ក្នុងនោះ មានអ្នកដំណើរ១៣នាក់ និងសមាជិកក្រុមយានិក២នាក់ បានត្រូវស្លាប់ក្នុងគ្រោះថ្នាក់យន្តហោះដែលបាត់ដាននៅកូឡុំប៊ី ក្នុងតំបន់ព្រំដែនជាមួយប្រទេសវេណេស៊ុយអេឡា កាលពីពាក់កណ្ដាលថ្ងៃនោះ ។ អាជ្ញាធរនោះគូសបញ្ជាក់ថា ពុំមានមនុស្សណាម្នាក់នៅរស់រានមានជីវិតឡើយ ។

យន្តហោះដែលធ្លាក់នោះ ធុន BEECHRAFT 1900 របស់ក្រុមហ៊ុនឯកជនSEARCA ជួលប្រើដោយក្រុមហ៊ុនរដ្ឋSATENA បានហោះចេញពីទីក្រុងព្រំដែនCUCUTA ភាគខាងជើងប្រទេស បន្ទាប់មកបាត់ដានពីអេក្រង់រ៉ាដា មុនពេលចុះនៅព្រលានយន្តហោះក្រុងOCANA ដែលគ្រោងទុកក្នុងពេល២៣នាទីទៀត ។ រដ្ឋាភិបាលបានដាក់ពង្រាយកងទ័ពអាកាសតាមរុករក ហើយប្រទះឃើញបណ្ដាសាកសពមនុស្សក្នុងតំបន់ភ្នំនោះនៃខេត្តNORTE DE SANTANDER ដែលមានសកម្មភាពរបស់ពួកឧទ្ទាមក្រុមផ្សេងៗ ។
ក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្ត្រីដឹកជញ្ជូនកូឡុំប៊ី លោកស្រីម៉ារីយ៉ាហ្វ័រណានដារ៉ូហ្សាស់ ថ្លែងថា យើងដឹងថា យន្តហោះនោះ បានធ្លាក់នៅភូមិជនបទមួយនៃទីក្រុងLA PLAYA DE BELEN ។ អភិបាលខេត្តលោកវីលលៀម វីលឡាមី ហ្សាគូសបញ្ជាក់ប្រាប់ទស្សនាវដ្ដីSEMANAថា សាកសពមនុស្ស៧នាក់ ត្រូវបានរកឃើញរួចហើយ ដោយការរុករកពិតជាស្មុគ្រស្មាញដោយសារធាតុអាកាសអាក្រក់ ។ បណ្ដារូបភាពតាមបណ្ដាញសង្គមបង្ហាញបំណែកយន្តហោះនៅរាយប៉ាយក្នុងព្រៃ ។
ក្នុងចំណោមជនរងគ្រោះមានសមាជិកសភាកូឡុំប៊ី១រូបលោក DIOGENES QUINTERO ជាបេក្ខជននៃគណបក្សស្ដាំនិយមកណ្ដាលមួយសម្រាប់ការបន្តអាណត្តិថ្មី ក្នុងការបោះឆ្នោតសភានាខែមីនាខាងមុខនេះ ។ បេក្ខជនសភាមួយរូបទៀតលោកCARLOS SALCEDO ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ដែរ។
លោក DIOGENES QUINTERO អាយុ៣៦ឆ្នាំ ជាអ្នកមានដើមកំណើតនៅតំបន់ព្រំដែនCATATUMBO ជាតំបន់ដាំកូកា ដែលមានជម្លោះរវាងក្រុមប្រដាប់អាវុធជាច្រើន ដែលធ្វើសកម្មភាពខុសច្បាប់។ ការងាររបស់លោកគឹពង្រឹងដល់ការកសាងសន្តិភាពនៅទីនោះ ។
មូលហេតុនៃគ្រោះថ្នាក់នេះ នៅមិនទាន់ដឹងនៅឡើយ ហើយក្នុងចំណោមមនុស្សស្ថិតក្នុងយន្តហោះគ្មាននរណាម្នាក់នៅរស់រានមានជីវិតទេ ៕

ចែករំលែកព័តមាននេះ