ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​កា​រ៉ា​ស់​សាំង​តូច​​មួយ​រញ្ជួយ​ដល់​មន្ត្រី​គ្រាក់​ៗ​ ចំណែកអាធំមើលមិនឃើញ​

3 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ​ ៖ ដូច​គេ​ថា​មែន​បើ​មិន​ល្បី​គេ​មិន​ហៅ​ខេត្តតាកែវ​ នោះ​ទេ​ដូច​ជា​ករណី​ព្រឹក​មិ​ញ​មាន​មន្ត្រី​ជំនាញ​ជាង ​២០​នាក់​ជិះ​សុទ្ធតែ​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​ នាំ​គ្នា​ចុះ​មក​វាស់វែង​រកខុសរកត្រូវ​លើ​ក្តឹប​កា​រ៉ា​ស់​សាំង​តូច​មួយ ​ដែល​មាន​​ទីតាំង​​ក្នុងភូមិ​ភ្នំ​ដា ឃុំ​ព្រែក​ផ្ទោល ​ស្រុក​អង្គរបុរី​ ដោយ​មាន​ម្ចាស់​កា​រ៉ា​ស់​សាំង​ឈ្មោះ​លោក…

ខេត្តតាកែវ​ ៖ ដូច​គេ​ថា​មែន​បើ​មិន​ល្បី​គេ​មិន​ហៅ​ខេត្តតាកែវ​ នោះ​ទេ​ដូច​ជា​ករណី​ព្រឹក​មិ​ញ​មាន​មន្ត្រី​ជំនាញ​ជាង ​២០​នាក់​ជិះ​សុទ្ធតែ​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​ នាំ​គ្នា​ចុះ​មក​វាស់វែង​រកខុសរកត្រូវ​លើ​ក្តឹប​កា​រ៉ា​ស់​សាំង​តូច​មួយ ​ដែល​មាន​​ទីតាំង​​ក្នុងភូមិ​ភ្នំ​ដា ឃុំ​ព្រែក​ផ្ទោល ​ស្រុក​អង្គរបុរី​ ដោយ​មាន​ម្ចាស់​កា​រ៉ា​ស់​សាំង​ឈ្មោះ​លោក ​ភារម្យ​ ។

យោង​តាម​​សម្តី​ពលរដ្ឋ​បានអោយ​ដឹង​ថា ​ថ្នាក់លើ​គួរតែ​ដក​មន្ត្រី​មូលដ្ឋាន ​និង​ខ្លះ​ចោល​ទៅ​ ជា​ពិសេស​លោក ​រស់ រ​ត្ន័​ ចៅហ្វាយស្រុក​ស្ដីទី​ដែល​មិន​ចេះ​ធ្វើកា​បើកដៃ​អោយ​កា​រ៉ា​ស់​សាំង​ធំ​ៗ​ចំនួន ​២​កន្លែង​ស្ថិត​នៅ​ក្នុង​ឃុំ​ព្រែក​ផ្ទោល​ សាងសង់​រហូត​បើក​លក់​ដោយ​មិន​បាន​សុំ​ច្បាប់​ តែ​បែរជា​ក្រុម​លោក​ រស់ រ​ត្ន័​ នាំ​គ្នីគ្នា​មក​ធ្វើ​ទុក្ខ​​បុក​ម្នេញ​កូន​កា​រ៉ា​ស់​សាំង​តូច​មួយ​ ហើយ​ធ្វើ​របាយ​ការ​ណ៏​លាក់លៀម​អោយ​ផ្អើល​ដល់​ថ្នាក់លើ​ និង​មន្ទី​ជំនាញ​ពាក់​ព​ន្ធ័​ចុះ​មក​រក​ដំណោះស្រាយ​បំផ្លាញ​ថវិកាជាតិ​ទៅ​វិញ​ ។

យោង​តាម​សម្ដី​ពី​ក្រុម​មន្ត្រី​សាលាស្រុក​អង្គរបុរី​ បានអោយ​ដឹង​ថា​កា​រ៉ា​ស់​សាំង​ធំ​ៗ​ចំនួន ​២​ នៅ​ក្នុង​ឃុំ​ខាងលើ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​លាក់​ទុក​មិន​បាន​ប្រាប់​ថ្នាក់លើ​នោះ​ទេ​ព្រោះ​សាងសង់​គ្មាន​ច្បាប់​និង​បាន​បើក​លក់​ជា​រៀងរាល់ថ្ងៃ​ ។

យោង​តាម​​សម្តី​លោក ​ណុ​ប ឌ​ល​ មេឃុំ​ព្រែក​ផ្ទោល​បានអោយ​ដឹង​ថា​រឿង​កា​រ៉ា​ស់​សាំង​លោក​ ភារម្យ​គាត់​សង់​នៅ​លើ​ចំណី​ផ្លូវ​ដូច្នេះ​ខាង​ជំនាញ​គេ​​ត្រូវ​អោយ​រុះរើ​ចេញ​ចំណែក​កា​រ៉ា​ស់​សាំង​ចំនួន​ពីរ​ទៀត​គេ​សាងសង់​លើ​ដី​កម្ម​សិ​ទ្ឋ​ផ្ទាល់​ខ្លូ​ន​របស់​គេ​តែ​រឿង​មានច្បាប់​សាងសង់​ឬ​គ្មាន​ច្បាប់​លោក​មិនដឹង​ទេ​ទុក​អោយ​មន្ត្រី​ជំនាញ​គេ​បន្ត​នីតិវិធី​របស់​គេ​ទៅ ​។

បើ​យោង​តាម​​សម្តី​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នោះ​បានអោយ​ដឹង​ថា​ក្តឹប​កា​រ៉ា​ស់​សាំង​របស់​លោក ​ភារម្យ​ដូច​ជា​គ្មាន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ផង​មាន​តែ​កា​រ៉ា​ស់​សាំង​ធំ​ចំនួន​ពី​ទៀត​ដែល​នៅ​ជិត​ និង​សាលាឃុំ​ព្រែក​ផ្ទោល​ទៅ​វិញ​នោះ​ទេ​ដែល​​ប៉ះ​ចំណី​ផ្លូវ​ធ្ងន់ធ្ងរ ។ ​ពួក​គាត់​បន្ត​ទៀត​ថា បើ​គ្រាន់បើ​ដើម្បី​អោយ​មាន​តម្លាភាព​ថ្នាក់​ខេត្ត​គួរតែ​ដោះស្រាយ​អោយ​ស្មើភាព​គ្នា​គឺ​ទៅ​សុំ​ច្បាប់​អោយ​បាន​គ្រប់គ្រាន់​ដើម្បី​កុំអោយ​មហាជន​រិះគន់​ថា​ អនុវត្ត​ច្បាប់​ស្ដង់ដា​ពីរ​ ឬយុត្តិធម៌ស្មើដូចម្រាមដៃ ។

ពាក់​ព​ន្ធ័​ករណី​ក្តិ​ប​កា​រ៉ា​ស់​សាំង​ និង​មេ​ៗ​កា​រ៉ាស់​សាំង​អត់​ច្បាប់​ លោក​ សុច សា​វឿ​ន​ អនុប្រធាន​ក្ដាប់​រួម​នៃ​មន្ទី​រ៉ែ​ និង​ថាមពល​ ខេត្តតាកែវ​ បានអោយ​ដឹង​ថា ​រាល់​កា​រ៉ា​ស់​សាំង​ត្រូវ​តែ​សុំ​ច្បាប់​ចាប់ពី​ថ្នាក់​មូល​​ដ្ឋាន​​រហូត​ដល់​ក្រសួង​រ៉ែ​ និង​ថា​ពល ​ហើយ​ច្បាប់​នេះ​អនុវត្ត​តាំងពី​ឆ្នាំ ​២០១៩​ មក​ម្លេះ​ ។

លោក ​សុច សា​វឿ​ន ​បាន​បន្ត​ទៀត​ថា ​កា​រ៉ា​ស់​សាំង​ត្រូវ​សាងសង់​ពី​អ័ក្ស​ផ្លូវ​ចូល​ទៅ​ក្នុង​ដៃ​ម៉ាស៊ីន​ចាក់​សាំង​ជម្រៅ​ ៣០​មែ​ត្រ​យ៉ាងតិច ​លោក​បាន​ឆ្លើយ​ថា​ រឿង​កា​រ៉ា​ស់​សាំង​ចំនួន​ពីរ​ធំ​ៗ​នៅ​ក្នុង​ឃុំ​ព្រែក​ផ្ទោល​ គឺ​លោក​មិន​ដឺ​ង​ទេ​ តែ​លោក​ដឹង​តែ​រឿង​កា​រ៉ា​ស់​សាំង​របស់​លោក ​ភារម្យ​ ​មួយ​​ទេ ​៕

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ