ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​ត្រូវ​ឃាត់ខ្លួន​នៅ​ចំណុច​រី​ស៊​ត ក្រោយ​រក​ឃើញ​បទល្មើស​ខុសច្បាប់

1 ឆ្នាំ មុន
  • មណ្ឌលគិរី

កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌល​គិរី បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​នៅ​ចំណុច​រី​ស៊​ត ផា​រ៉ា​ដាយ ស្ថិត​នៅ

ខេត្តមណ្ឌលគិរី ៖ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​នៅ​ចំណុច​រី​ស៊​ត ផា​រ៉ា​ដាយ ស្ថិត​នៅ​ក្នុ​ងភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ក្រោយ​ពី​រក​ឃើញ​ថា ពួក​គេ​បាន​រក្សា​ទុក​នូវ​សារធាតុ​ញៀ​.​ន​ខុសច្បាប់ ហើយ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​ច្បាប់​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​យប់​ថ្ងៃ​ទី​១៩ ខែកក្កដា ហើយ​នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២២​នេះ សមត្ថកិច្ច​បាន​បន្ត​នីតិវិធី ដើម្បី​សាកសួរ​ចម្លើយ​ពួក​គេ​នៅ​ការិយាល័យ​គ្រឿង​ញៀ​.​ន នៃ​ស្នងការដ្ឋាន​ខេត្ត​។

សមត្ថកិច្ច​បន្ត​ថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​បាន​ធ្វើការ​បង្ក្រាប និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ដោយ​ជនសង្ស័យ​ទី​១- មានឈ្មោះ ហ៊ុន ធាន​លាង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ខួងអណ្ដូង មាន​ទីលំនៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ពិនិត្យ​ឃើញ​វិជ្ជមាន​។ ចំណែក​ជនសង្ស័យ​ទី​២ -​មានឈ្មោះ ឡុ​ង ម៉េ​ង​គ័ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ខេត្តមណ្ឌលគិរី ពិនិត្យ​ឃើញ​វិជ្ជមាន​។

សមត្ថកិច្ច​បន្ត​ទៀត​ថា វត្ថុ​តាង​ដែល​កម្លាំង​សមត្ថកិច្ច​ចាប់​យក​រួម​មាន ៖ ១- សារធាតុ​សង្ស័យ​ជា​សារធាតុ​ញៀ​.​ន​មាន​សណ្ឋាន​ជា​ម្សៅ​ក្រាម ពណ៌​ស ចំនួន​០១​កញ្ចប់​ធំ​ល្មម ២- ទូរស័ព្ទ​ចំនួន​០២​គ្រឿង (​ម៉ាក​Iphone 7 ពណ៌​ខ្មៅ ០១​គ្រឿង និង​ម៉ាក Iphone 12Pro ពណ៌​ទឹកប៊ិច ១​គ្រឿង​) ៣-​រថយន្ត ០១​គ្រឿង ម៉ាក Ford Ranger ពណ៌​ខ្មៅ ៤- ក្បាល​បារី​អេ​ឡិច​ត្រូ​និ​ច ចំនួន​១១​ដើម និង​៥-​ប្រាក់​រៀល​ចំនួន​១៥០.០០០៛​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ