ខេត្តព្រះសីហនុ ៖ ស្ត្រីជនជាតិបរទេសម្នាក់ បានធ្លាក់ពីលើអាគារជាន់ទី២៥ បណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចអាគារស្នាក់នៅស៊ីងហ្សាវ័ន ក្បែរស្ពានស្តេចមឹក ក្នុងភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ។
ករណីនេះ សមត្ថកិច្ចជំនាញ បានអោយដឹងជាបឋមថា ជនរងគ្រោះមានឈ្មោះ NGUYEN THILAN ភេទស្រី អាយុ៣០ឆ្នាំ ជាជនជាតិវៀតណាម កាន់លិខិតឆ្លងដែន មានសុពលភាពដល់ឆ្នាំ២០៣២ ។
ទោះជាយ៉ាងណា សមត្ថកិច្ចជំនាញ នៅពុំទាន់អាចបញ្ជាក់ពីមូលហេតុ នៃស្ត្រីរងគ្រោះ ដែលបានធ្លាក់ស្លា.ប់ដោយសារអ្វីនៅឡើយទេ ។
ក្រោយកើតហេតុ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ក៏បាននាំខ្លួនជនជាតិចិនម្នាក់ ឈ្មោះ JIAO TIANCI ភេទប្រុស អាយុ៤៦ឆ្នាំ កាន់លិខិតឆ្លងដែនស្របច្បាប់ ដែលស្នាក់នៅបន្ទប់លេខ២៥២០ រស់នៅជាមួយនារីរងគ្រោះ នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ។
បច្ចុប្បន្ន សាកស.ព ត្រូវបានបញ្ជូនចេញទៅរក្សាទុកនៅសាលតម្កល់ស.ព នៃមន្ទីរពេទ្យចំការចេក ដើម្បីសមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្ត្រ ពិនិត្យធ្វើកោសល្យវិច័យ និងស៊ើបអង្កេតស្រាវជ្រាវរកមូលហេតុពិតប្រាកដនៃការស្លា.ប់ខាងលើនេះ ៕





ចែករំលែកព័តមាននេះ