ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងចក្រ​លាយ​បេតុង​ខ្នាត​យក្ស​ដួលបាក់​រលំ ​បង្កឱ្យអ្នក​រស់​ក្បែរ​​ភ័យបារម្ភពីសុវត្ថិភាព

1 ឆ្នាំ មុន
  • មណ្ឌលគិរី

​ខេត្តមណ្ឌលគិរី ៖​ គ្រឿងចក្រ​លាយ​បេតុង​ខ្នាត​យក្ស ដែល​មិន​មានច្បាប់​សាងសង់ និងមិន​មាន​ច្បាប់​អាជីវកម្ម និង​គ្មាន​ការ​អនុញ្ញាត​ពី​មន្ទីរ​ជំនាញ​ពាក់​ព័​ន្ឋ​មួយ​កន្លែង បាន​ដួល​បាក់​រលំ​បង្ក​ការ​ភ្ញាក់​ផ្អើល​ធ្វើ​ឲ្យ​អ្នក​​មាន​ផ្ទះ​ជិតខាង​នោះ​ព្រួយបារម្ភ​ជា​ខ្លាំង​អំពី​សុវត្ថិភាព ដែល​ហេតុ​ការ​គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ កក្កដា…

​ខេត្តមណ្ឌលគិរី ៖​ គ្រឿងចក្រ​លាយ​បេតុង​ខ្នាត​យក្ស ដែល​មិន​មានច្បាប់​សាងសង់ និងមិន​មាន​ច្បាប់​អាជីវកម្ម និង​គ្មាន​ការ​អនុញ្ញាត​ពី​មន្ទីរ​ជំនាញ​ពាក់​ព័​ន្ឋ​មួយ​កន្លែង បាន​ដួល​បាក់​រលំ​បង្ក​ការ​ភ្ញាក់​ផ្អើល​ធ្វើ​ឲ្យ​អ្នក​​មាន​ផ្ទះ​ជិតខាង​នោះ​ព្រួយបារម្ភ​ជា​ខ្លាំង​អំពី​សុវត្ថិភាព ដែល​ហេតុ​ការ​គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ កក្កដា នេះ ស្ថិតចំណុច​ជិត​ថ្នាល​បណ្តុះ​កូន​ឈើ​សែន​មនោ​រម្យ ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការ​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ នៅ​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា នេះ គេ​បានឃើញ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​រាប់​សិប​តោន បាន​ឈប់​ផ្ទេរ​ស៊ីម៉ង់ត៍​ចេញពី​រថយន្ត​សណ្តោង បញ្ជូន​ទៅ​តៅ​ ឬ​ស៊ីទែន​ផ្ទុក ដែល​មាន​ជើង​ទំរ​កំពស់​ប្រមាណ​២០​ម៉ែត្រ​ចំនួន​បី​។ ​ប្រជាពលរដ្ឋ​បន្ត​ថា លុះ​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ក៏​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំបាន​មួយ
​ស្រ​បក់ ​ស្រាប់តែ​គេ​ប្រទះ​ឃើញ​ថា តៅ​សម្រាប់​ផ្ទុក​ស៊ីម៉ង់ត៍​មួយ​ក្នុង​ចំណោម​បី​បាន​បាក់​ទ្រេត​ដល់​ដី​ហុយ​ទ្រលោម បង្កឱ្យមានការ​ភ្ញាក់ផ្អើល​តែ​ម្តង ​។

ក្រោយ​ក្រុម​មន្ទីរ​ជំនាញ​ដែល​បាន​ចុះ​ដល់​កន្លែង​កើតហេតុ រួម​មាន​អាជ្ញាធរ​ក្រុង មន្ត្រី​មន្ទីរ​ដែនដី មន្ត្រី​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និង​ន​វា​នុ​វត្ត​ន៏ សមត្ថកិច្ច​នគរបាល​និង​អាវុធហត្ថ បាន​រក​ឃើញ​ថា ទីតាំង​ដែល​ដំឡើង​ម៉ាស៊ីន​ស្វ័យប្រវត្តិ​លាយ​បេតុង​ស្រាប់​ខាងលើ​នេះ បាន​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​សុំ​ច្បាប់​អនុញ្ញាត​ពី​មន្ត្រី​ជំនាញ​ណា​ទាំងអស់ រួម​ទាំង​អាជ្ញាធរ​ដែនដី​។

ខណៈ​មន្ត្រី​ជំនាញ​ទាំងអស់​កំពុង​ចុះ​ពិនិត្យ​ពី​ផល​ប៉ះពាល់ ដែល​បណ្តាល​មក​ពី​ការ​បាក់​តៅ​ផ្ទុក​ស៊ីម៉ងត៍​ឆៅ​នេះ ម្ចាស់​ឃ្លាំង​សំណង់​ដែល​មានឈ្មោះ ហ៊ា​ង ឆៃ​លី បាន​អះអាង​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​បាក់​នេះ មិនមែន​ខុស​បច្ចេកទេស​ទេ គឺ​មក​ពី​គាត់​ផ្ទុក​ស៊ីម៉ង់ត៍​លើស​ចំនុះ​តាម​ពាក្យ​គេ​ប្រាប់​…​ព្រោះ​តៅ​មួយ​អាច​ផ្ទុក​ស៊ីម៉ង់ត៍​បាន​១០០​តោន បី​តៅ​នេះ​មាន​ចំនុះ​៣០០​តោន​…​បន្ទាប់​ពី​ដាក់​ពេញ ក៏​បាក់​ស្រឹប​តែ​…​។

លោក ឆៃ លី បន្ត​ថា ម៉ាស៊ីន​ដែល​គាត់​បាន​ដំឡើង​សម្រាប់​ធ្វើ​បេតុង​លាយ​ស្រេច​នេះ គ្មាន​ក្រុម​ហ៊ុន​​ណា​សង់​ឲ្យ​ទេ ពោល​គឺ​គាត់​បាន​ទិញ​ពី​កន្លែង​ក្ស័យធន​មួយ​កន្លែង យក​មក​ដំឡើង​ដោយ​ខ្លួនឯង​តាម​របៀប ចាប់ឆាយ​។

លោក តូ​វ សុធា​រ៉ា ប្រធាន​មន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និង​ន​វា​នុ​វត្ត​ន៏​ខេត្តមណ្ឌល​គិរី បាន​ឲ្យ​ដឹង​ថា «ទីតាំង​ដែល​គេ​បាន​សង់​សំណង់​សម្រាប់​លាយ​បេតុង​នេះ គឺ​មិន​មានច្បាប់​ពី​ខាង​មន្ទីរ​របស់​លោក​នោះ​ទេ ហើយ​កន្លង​មកនេះ​មន្ទីរ​បាន​ចេញ​លិខិត​អញ្ជើញ​ម្ចាស់​អាជីវកម្ម​ខាងលើ​នោះ ទៅ​សុំ​ច្បាប់​និង​ប្រឹក្សា​បច្ចេកទេស​ពី​មន្ទីរ ប៉ុន្តែ​ម្ចាស់​ទីតាំង​គឺ​មិន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ឡើយ»​។

សូម​រំ​ឮ​កថា មុន​កើត​មាន​ករណី​បាក់​តៅ​ផ្ទុក​ស៊ីម៉ង់ត៍​ទម្ងន់​រាប់រយ​តោន​នេះ ទីតាំង​ឃ្លាំង​ស្តុ​ប​គ្រឿងសំណង់​ដ៏​ធំ​នេះ ក៏​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ និង​មន្ទីរ​ដែនដី​ខេត្តមណ្ឌលគិរី ចេញ​លិខិត​ផ្អាក​ការដ្ឋាន​ពីរ​លើក​រួម​មក​ហើយ កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០២២ ជុំវិញ​ការ​សង់​របង​រំលោភ​យក​អូរ​ទឹកធម្មជាតិ​នៅ​ខាងក្រោយ​ឃ្លាំង​នេះ​។​

ប៉ុន្តែ​ម្ចាស់​ទីតាំង លោក ហ៊ា​ង ឆៃ​លី ដែល​មាន​ងារ​ជា​ឯកឧត្តម​ផង​នោះ មិន​បាន​អនុវត្តាម​មន្ត្រី​ជំនាញ​ទេ ថែម​ទាំង​បន្ថែម​សកម្មភាព​សាងសង់​រួចរាល់ ហើយ​នៅ​ថ្ងៃ​ទី​២០ កក្កដា ក៏​កើត​មាន​ករណី​បាក់​រំលំ​គ្រឿងចក្រ​ខ្នាត​យក្ស​នេះ​ម្តងទៀត​៕​​

អត្ថបទសរសេរ ដោយ