គួរធ្វើដូចម្តេចដើម្បីពង្រឹងឫសសក់ដោយធម្មជាតិ?
ភាពតានតឹងហួសហេតុ ការទទួលទានមិនបានល្អ រាងកាយខ្វះសារធាតុទឹក អាចជាមូលហេតុដែលធ្វើឲ្យសក់របស់អ្នកខូច និងធ្វើឱ្យឫសសក់មានភាពទន់ខ្សោយ ជាលទ្ធផលអ្នកនឹងមានបញ្ហាជ្រុះសក់ ។

ប្រសិនបើអ្នកមិនមានបញ្ហាពីជំងឺផ្ទៃក្នុងដូចជាបញ្ហាក្រពេញទីរ៉ូអីុតឬថ្លើម អ្នកគួរតែប្រើប្រាស់វិធីសាស្ត្រសាមញ្ញដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងបញ្ហាទាំងនេះ ។ អ្នករវល់ច្រើន ប៉ុន្តែឱសថធម្មជាតិទាំងនេះនឹងមិនចំណាយពេលច្រើនទេ ។ អ្នកអាចអនុវត្តវិធីទាំងនេះនៅចុងសប្តាហ៍ ដូច្នេះសូមអានបន្តដើម្បីយល់ដឹងបន្ថែមទៀតអំពីវិធីដើម្បីពង្រឹងឫសសក់ និងធ្វើឱ្យសក់កាន់តែរឹងមាំ ។
១-ចេក ៖ ដើម្បីពង្រឹងឫសសក់របស់អ្នក និងជំរុញការលូតលាស់សក់ ចេកគឺជាជម្រើសដ៏ល្អ ។ វាមានសារធាតុប៉ូតាស្យូមក្នុងកម្រិតមួយដ៏ខ្ពស់ ដែលធ្វើឱ្យប្រសើរឡើងនូវការបត់បែនដោយធម្មជាតិ និងសុខភាពជារួមនៃសក់របស់អ្នក ។ គ្រាន់តែកិនវា និងលាបវាដោយផ្ទាល់នៅលើសក់ ហើយលាងសម្អាតចេញបន្ទាប់ពីវាស្ងួត ។
២-កុំសិតសក់ច្រើនពេក ៖ អ្នកប្រហែលជាធ្លាប់ឮហើយថា ការសិតសក់ធ្វើឲ្យប្រសើឡើងនូវចលនាឈាមរត់ និងពង្រឹងឫសសក់ ។ វាគឺជាការពិត ប៉ុន្តែមិនមែនជានិច្ចនោះទេពិសេសនៅពេលដែលអ្នកមានបញ្ហាជ្រុះសក់ ។ ប្រសិនបើអ្នកបានសិតច្រើនជាងពីរដងក្នុងមួយថ្ងៃ អ្នកនឹងបាត់បង់សក់កាន់តែច្រើនទៀត ។
៣-ស៊ុត ៖ បន្ទាប់ពីចេក ស៊ុតក៏ធ្វើការបានយ៉ាងល្អចំពោះសក់របស់អ្នក ។ លាយស៊ុត ប្រេងអូលីវ និងវីតាមីនអីុចូលគ្នា ហើយលាបវានៅលើសក់របស់អ្នក ។ លាងចេញបន្ទាប់ពីវាស្ងួត ។ វានឹងមិនត្រឹមតែធ្វើឱ្យឫសសក់របស់អ្នករឹងមាំនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យសក់របស់អ្នកមានទម្ងន់ទៀតផង ។
៤-ទទួលទានទឹកឱ្យបានច្រើន ៖ នៅពេលដែលអ្នករក្សារាងកាយរបស់អ្នកឲ្យមានជាតិទឹកគ្រប់គ្រាន់ ឫសសក់របស់អ្នកក៏នឹងកាន់តែរឹងមាំដូចគ្នា ។ សូមព្យាយាមទទួលទានទឹកយ៉ាងហោចណាស់៨កែវក្នុងមួយថ្ងៃ ។ វានឹងជំរុញការលូតលាស់សក់ និងធ្វើឱ្យឫសសក់របស់អ្នករឹងមាំ៕
ចែករំលែកព័តមាននេះ