ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ចំនួន​៨​នាក់ រួម​ទាំង​វត្ថុ​តាង​បទល្មើស​ជា​ច្រើន

1 ឆ្នាំ មុន
  • មណ្ឌលគិរី

មនុស្ស​ចំនួន​៨​នាក់ ត្រូវ​បាន​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ធ្វើការ​ឃាត់ខ្លួន និង​រឹបអូស​សារធាតុ​

ខេត្តមណ្ឌលគិរី ៖ មនុស្ស​ចំនួន​៨​នាក់ ត្រូវ​បាន​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ធ្វើការ​ឃាត់ខ្លួន និង​រឹបអូស​សារធាតុ​ញៀ​.​ន​ចំនួន​១២​កញ្ចប់ រួច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​។ ដែល​ប្រតិបត្តិការ​បង្ក្រាប​អ្នក​ជួញដូរ​គ្រឿង​ញៀ​.​ន​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ ២០២២ ចំណុច​ស្រែ​អូរ​រណា ស្ថិត​នៅ​ក្នុងភូមិ​អូរ​រណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​។

បើ​តាម​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទី​១- ឈ្មោះ ធឿ​ន ញី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ។ ជនសង្ស័យ​ទី​២- ឈ្មោះ ចេះ ធន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​មាន មុខរបរ​មិន​ពិតប្រាកដ ។ ជនសង្ស័យ​ទី​៣- ឈ្មោះ មួ​ង បូ​រិ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មានមុខ​របរ មិន​ពិតប្រាកដ ។ ជនសង្ស័យ​ទី​៤- ឈ្មោះ ហ៊ា​ង សុខ​នៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ។ ជនសង្ស័យ​ទី​៥- ឈ្មោះ ចែ​ម រុន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ ជនសង្ស័យ​ទី​៦- ឈ្មោះ សម្បត្តិ វេហា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ ជនសង្ស័យ​ទី​៧- ឈ្មោះ ជឿន ឡូញ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ និង​ជនសង្ស័យ​ទី​៨- ឈ្មោះ គ្រី ផុ​ន ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។

ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​បន្ត​ថា ក្នុង​ប្រតិបត្តិការ​ដដែល​នេះ វត្ថុ​តាង​ដែល​កម្លាំង​សមត្ថកិច្ច​ឆែកឆេរ និង​ដកហូត​បាន រួម​មាន ៖ ១- សារធាតុ​សង្ស័យ​ថា ជា​សារធាតុ​ញៀ​.​ន មាន​សណ្ឋាន​ជា​ក្រាម​ពណ៌​ស​ថ្លា ចំនួន​១២​កញ្ចប់ ក្នុង​នោះ​៥​កញ្ចប់​ធំ​ល្មម និង​៧​កញ្ចប់​តូច​។ ២- ទូរ​សព្ទ​ដៃ​ចំនួន​០៧​គ្រឿង ម៉ាក Oppo ចំនួន​៣​គ្រឿង ម៉ាក vivo ចំនួន​៣​គ្រឿង និង​ម៉ាក iPhone ចំនួន​០១​គ្រឿង ។ ៣- ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀ​.​ន​ចំនួន​០១​គ្រឿង​។ ៤- ថង់​វិច​ខ្ចប់​ថ្នាំ​ញៀ​.​ន និង​ឧបករណ៍​កែ​ច្នៃ​សម្រាប់​សេព​គ្រឿង​ញៀ​.​ន​មួយ​ចំនួន ។ ៤- ម៉ូតូ​ចំនួន​៤​គ្រឿង និង​៥- កន្ត្រៃ​០១​ដើម​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ