ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីលួចយ៉ាងសកម្មនៅស្រុករំដួល
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋ កាលពីវេលាម៉ោង០១និង៣០នាទីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ថា៖ មានជនមិនស្គាល់អត្តសញ្ញាណចំនួន ០៣នាក់ ជិះម៉ូតូ…
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋ កាលពីវេលាម៉ោង០១និង៣០នាទីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ថា៖ មានជនមិនស្គាល់អត្តសញ្ញាណចំនួន ០៣នាក់ ជិះម៉ូតូ…
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋ កាលពីវេលាម៉ោង០១និង៣០នាទីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ថា៖ មានជនមិនស្គាល់អត្តសញ្ញាណចំនួន ០៣នាក់ ជិះម៉ូតូ ០១គ្រឿង មកឈប់នៅខាងមុខរបងបម្រុងផ្លោះចូលលួច ។
ក្រោយពីទទួលបានព័ត៌មាន និងពាក្យបណ្ដឹងរបស់ជនរងគ្រោះភ្លាម ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក មាស ធួក អធិការនគរបាលស្រុករំដួល បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុករំដួល បានចុះពិនិត្យកន្លែងកើតហេតុ ស្រាប់ជនសង្ស័យ ជិះម៉ូតូគេចខ្លួនបាត់ ភ្លាមនោះសមត្ថកិច្ចបានសហការគ្រប់គោលដៅប្រទាក់ក្រឡា ដែលមាននៅក្នុងភូមិសាស្ត្រស្រុករំដួលរួចជាស្រេច ក៏បានឃាត់ខ្លួនបានចំនួន ០៣នាក់ ប្រុស នៅត្រង់ចំណុចកែងព្រៃគាវ ស្ថិតនៅព្រៃគាវ ឃុំកំពុងចក ស្រុករំដួល ។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុករំដួល និងបានឆ្លើយសារភាពថា ខ្លួនពិតជាបម្រុងផ្លោះរបងចូលលួចសម្ភារៈ ពិតប្រាកដមែន និងធ្លាប់លួចមាន់ ធ្លាប់គាស់តូបយកភេសជ្ជៈ លួចយ៉ាងសកម្ម ជាច្រើនដងមកហើយ ។
វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូ ០១គ្រឿង, ទូរសព្ទ ០៣គ្រឿង និងកន្ត្រៃ ០១ដើម ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕





ចែករំលែកព័តមាននេះ