ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀន​លើកគ្នា​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន ទាមទារ​ឲ្យ​ក្រសួង​អប់រំ​ដក​តំណែង​នាយក​សាលា

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

លោកគ្រូ អ្នកគ្រូ បង្រៀន​នៅ​វិទ្យាល័យ​ថ្ម​ក្រែ ប្រមាណ​ជា​៨០​ភាគរយ​បាន​លើកគ្នា​ធ្វើ​កូដកម្ម​មិន​ចូល​សាលាបង្រៀន ដោយ​ទាមទា​អោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដក​តំណែង

ខេត្តក្រចេះ ៖ លោកគ្រូ អ្នកគ្រូ បង្រៀន​នៅ​វិទ្យាល័យ​ថ្ម​ក្រែ ប្រមាណ​ជា​៨០​ភាគរយ​បាន​លើកគ្នា​ធ្វើ​កូដកម្ម​មិន​ចូល​សាលាបង្រៀន ដោយ​ទាមទា​អោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដក​តំណែង​លោកនាយក​សាលា​ចេញ ដោយសារ​លោកនាយក​រូប​នោះ​មិន​ចេះ​គ្រប់គ្រង ហើយ​ប្រកាន់​បក្សពួក ដែល​ធ្វើ​អោយ​ប្រព័ន្ធ​អប់រំ​ចុះ​ខ្សោយ​។

បើ​តាម​ការ​អោយ​ដឹង​ថា ករណី​ដែល​លោកគ្រូ អ្នកគ្រូ មិន​ព្រម​ចូល​បង្រៀន​នោះ គឺ​ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែកក្កដា ឆ្នាំ​២០២២ រហូត​ដល់​ថ្ងៃ​ទី​១៩​នេះ នៅ​មិន​ទាន់​ចូល​បង្រៀន​នៅឡើយ​ទេ បណ្ដោយ​ឲ្យ​សិស្ស​ខកខាន​ការ​សិក្សា និង​ឈប់​រប៉ាត់រប៉ាយ​ពេញ​សាលា ជា​ពិសេស​សិស្ស​ថ្នាក់​១២ ជិត​ដល់​ថ្ងៃ​ប្រឡង​ហើយ គ្រូ​មិន​ព្រម​ចូល​បង្រៀន​ទៀត​។

លោកគ្រូ​អ្នកគ្រូ​ទាំងនោះ បាន​លើក​ឡើង​ថា ឲ្យ​លោក ស៊ុន ម៉េ​ង​កាន នាយក​សាលា​វិទ្យាល័យ​ថ្ម​ក្រែស​ព្វ​នេះ គ្រប់គ្រង​មិន​ច្បាស់លាស់ ដឹកនាំ​ប្រកាន់​បក្សពួក​និយម ធ្វើ​អ្វី​តាមតែ​ចិត្ត​នឹកឃើញ មិន​ដែល​ពិភាក្សា​ជាមួយ​លោកគ្រូ​អ្នកគ្រូ ឬ​លោកនាយ​រង​នោះ​ទេ ហើយ​ក៏​មិន​ដែល​ស្ដាប់​យោបល់​ពី​បុគ្គលិក​ដែរ រឿង​ដែល​ចង់​អភិវឌ្ឍន៍​សាលា គាត់​មិន​មានការ​សួរ​យោបល់​ពី​បុគ្គលិក​ទីចាត់ការ លោកគ្រូ​អ្នកគ្រូ​ទាំងអស់ ពោល​គឺ​ធ្វើ​អ្វី​តាមតែ​ចិត្ត​ខ្លួនឯង គ្មាន​តម្លាភាព​ក្នុង​ការ​អភិវឌ្ឍន៍ ការ​ចាយ​វា​.​យ​ថវិការ​របស់​សាលា​បុគ្គលិក​មិន​ដែល​ដឹង​រឿង ហើយ​ការ​អភិវឌ្ឍន៍​សាលា​មិន​ទៅ​មុខ អ្វី​ដែល​ខាង​ក្រសួង ឬ​មន្ទីរ​ដាក់​មក​គាត់​យក​មក​ផ្អឹប​ចោល​មិន​បាន​ផ្ដល់​ព័ត៌មាន​ដល់​បុគ្គលិក ឬ​លោកគ្រូ​អ្នកគ្រូ​នោះ​ទេ លុះដល់​ពេល​កំណត់ គាត់​មក​បន្ទោស​គេ​ថា ធ្វើ​មិន​ទាន់ ថា​គេ​មិន​ជួយ ហើយ​គ្រប់​រឿង​ទាំងអស់​សុទ្ធតែ​គ្មាន​តម្លាភាព​ក្នុង​ការ​គ្រប់គ្រង​របស់​លោកនាយក អ​ញ្ជឹ​ង​ហើយ​បានជា​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​មិន​ពេញចិត្ត ។

លោកគ្រូ​អ្នកគ្រូ​ទាំងនោះ​បញ្ជាក់​ទៀត​ថា តាំងពី​លោក​ស៊ុន ម៉េ​ង​កាន កាន់​តំណែង​ជានា​យកសា​លាមក​ការ​ដឹកនាំ​គាត់​ធ្វើ​ឲ្យ​សាលា​មានការ​អន់​ថយ​ច្រើន កាលពីមុន​សាលា​វិទ្យាល័យ​ថ្ម​ក្រែ​នេះ ទទួល​បាន​ភាពល្អ​ប្រសើរ​រៀង​រាល់​ឆ្នាំ តែ​ក្រោយ​ពី​លោកនាយក មក​គ្រប់គ្រង​សាលា​នេះ​មានការ​ធ្លាក់​ចុះ សាលា​វិទ្យាល័យ​មាន​ចំនួន​១០ ជាប់​ចំណាត់ថ្នាក់​លេខ​១០ ដល់​គេ​បង្កើត​សាលា​ចំនួន​១១ សាលា​វិទ្យាល័យ​នេះ​ជាប់​ចំណាត់ថ្នាក់​ទី​១១​។ ពេល​ចុងឆ្នាំ សិស្ស​ពី​ថ្នាក់​ទី​៧ ដល់​ថ្នាក់​ទី​១១ មានការ​ប្រឡង​ធ្លាក់ គ្រូ​បន្ទប់​បាន​ឲ្យ​ពួក​គាត់​ធ្លាក់​រួច​ហើយ ដល់​ពេល​ចូល​កង​ថ្មី​មក ពួក​គាត់​មានឈ្មោះ​ឡើង​ថ្នាក់ ហើយ​គ្រូ​បន្ទប់​ថ្នាក់​មិនដឹង​ថា គាត់​ឡើង​ថ្នាក់​វិធី​ណា​ទេ នេះ​ជា​បញ្ហា​គាត់​ដឹកនាំ​ដែរ​។

ក្រុម​លោកគ្រូ​អ្នកគ្រូ សូម​សំណុំ​ពរ​ឲ្យ​ប្រធាន​មន្ទីរ ឬ​ក្រសួង​អប់រំ​មាន​វិធានការ​ផ្លាស់​ប្ដូរ​លោកនាយក​សាលា​នេះ​ចេញ ទើប​ពួក​គាត់​ចូល​បង្រៀន បើ​បណ្ដោយ​អោយ​លោកនាយក​រូប​នេះ​នៅ​បន្ត​គ្រប់គ្រង​សាលា គឺ​គ្មាន​ការ​រីក​ចម្រើន​នោះ​ទេ​។

ទាក់ទិន​ករណី​ខាងលើ លោក ស៊ុន ម៉េ​ង​កាន នាយក​វិទ្យាល័យ​ថ្ម​ក្រែ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចំពោះ​លោកគ្រូ​អ្នកគ្រូ​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន មាន​ជាង​ពាក់កណ្ដាល ហើយ​ករណី​ដែល​ឈាន​ដល់​លោកគ្រូ​អ្នកគ្រូ​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន​មាន​ចំនួន​២​ករណី ៖

ដោយ​ករណី​ទី​១- គាត់​បាន​ទៅ​សិក្ខាសាលា​នៅ​សាលា​តិច​ណូ លោក​បាន​ដាក់​លោកគ្រូ​ម្នាក់ អ្នកគ្រូ​ម្នាក់ រួម​ទាំង​រូប​លោក​ចំនួន​៣​នាក់ ទៅ​រៀន​ចំនួន​១០​ថ្ងៃ ហើយ​ក្នុង​ការ​ទៅ​រៀន​នោះ ធ្វើ​ឲ្យ​មានការ​ច្រណែនឈ្នានីស​ពី​បុគ្គលិក​មួយ​ចំនួន​ដែល​គាត់​មិន​បាន​ទៅ​រៀន ដោយ​គាត់​ថា ហេតុ​អ្វី​អ្នកគ្រូ​នឹង​ទើប​ចូល​បង្រៀន​នៅ​វិទ្យាល័យ​ថ្ម​ក្រែ​បាន​តែ​២​ឆ្នាំ​ប៉ុណ្ណោះ? ហេតុ​អ្វី​មិន​ដាក់​ពួក​គាត់ បែរជា​ដាក់​អ្នកគ្រូ​ទើប​ចូល​ថ្មី​ទៅ​វិញ?​។

ករណី​ទី​២- រូប​លោក​ទៅ​រៀន ហេតុ​អ្វី​មិន​ដាក់​នាយករង​ឲ្យ​ទៅ​រៀន បែរជា​ទៅ​រៀន​ខ្លួនឯង0x017d7 រូប​លោក​ទៅ​សិក្ខាសាលា​ញយ​ដង ហើយ​បែរជា​ដាក់​ឈ្មោះ​ខ្លួនឯង​ទៅ​ទៀត​។ ហើយ​ពាក់ព័ន្ធ​នឹង​សាលា​អន់​ថយ មិន​ពាក់ព័ន្ធ​នឹង​នាយក​ទេ គឺ​កា​រប​ង្រៀ​ង លោក​ខំ​យកចិត្តទុកដាក់​មក​គ្រប់គ្រង​សាលា ហើយ​មក​សាលា​មិន​ដែល​នៅផ្ទះ​ទេ លើកលែងតែ​ពេល​យប់ លោក​បាន​បូជា​កម្លាំងកាយ​ចំពោះ​សាលា​ច្រើន​ណាស់ ប៉ុន្តែ​លោកគ្រូ​អ្នកគ្រូ​មិនសូវ​យកចិត្តទុកដាក់​បង្រៀន​ម៉ោង​រដ្ឋ​ទេ គាត់​តែងតែ​មក​យឺត គាត់​ចេញ​មុន ទោះបី​មានការ​ប្រជុំ​ណែនាំ​យ៉ាងណា​ក៏​ដោយ​ពួក​គាត់​មិន​កែ​ទេ ពួក​គាត់​មុជ​ជ្រៅ​តែ​ម៉ោង​បង្រៀន​គួរ ។

ចំណែក​អាណាព្យាបាល​សិស្ស​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​ធ្វើ​កូដកម្ម​មិន​ព្រម​ចូល​បង្រៀន​​របស់​លោកគ្រូ​អ្នកគ្រូ ធ្វើ​ឲ្យ​កូន​ៗ​របស់​គាត់​ខកខាន​រៀនសូត្រ ជា​ពិសេស​សិស្ស​ដែល​ត្រូវ​ប្រឡង​​បាក់​ឌុ​ប និង​ប្រឡង​ឌី​ប្លូ​ម​។ ពួក​គាត់​សំណូមពរ​ដល់​មន្ទីរ ក្រសួង និង​ថ្នាក់ដឹកនាំ​មេត្តា​ព​ន្លឿ​ន ចុះ​ដោះស្រាយ​រឿង​នេះ​ឲ្យ​ឆាប់រហ័ស ដើម្បី​ឲ្យ​កូន​ៗ​ពួក​គាត់​បាន​រៀន​វិញ​ទាន់​ពេល​។

រីឯ​​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តក្រចេះ លោក​ឡាយ បូ​រ៉ា ឲ្យ​ដឹង​ថា លោក​បាន​ចាត់​ឲ្យ​ការិយាល័យ​ស្រុក​ចុះ​ទៅ​ត្រួតពិនិត្យ ហើយ​កំពុង​រៀបចំ​របាយការណ៍​មក​ហើយ​ល្ងាច​នេះ ខាង​មន្ទីរ​នឹង​ចុះ​ទៅ​ពិនិត្យ​នៅ​ថ្ងៃស្អែក​បន្ថែម​។ ខាង​មន្ទីរ​ក៏​បានដឹង​ករណី​នេះ​តាំងពី​ថ្ងៃ​ដំបូង ហើយ​មន្ទីរ​កំពុង​រក​វិធានការ មិន​ឲ្យ​សាលា​បិទ​អ​ញ្ចឹ​ង​ទេ​។

លោក​បញ្ជាក់​ទៀត​ថា ធម្មតា​ការ​គ្រប់គ្រង​ដឹកនាំ​មិនមែន​ដោះស្រាយ​មួយ​ភ្លែត​ៗ​តាមតែ​ចិត្ត​យើង​ក្ដៅ​នោះ​ទេ ព្រោះ​យើង​អត់​ទាន់​ដឹង​ថា តើ​អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ​នោះ​ទេ0x017d7 យើង​ត្រូវ​សិក្សា​បន្តិច ហើយ​យើង​ក៏​មិន​លែង​ចោល​ដែរ ប៉ុន្តែ​ពីរ​ថ្ងៃមុន​នេះ ចំ​ថ្ងៃ​សៅរ៍ អាទិត្យ មន្ទីរ​ត្រូវ​ឈប់​សម្រាក ហើយ​ចំ​ពេល​រវល់​ច្រើន​ផង ក៏​ផ្អាក តែ​ខាង​ស្រុក​រៀបចំ​របាយការណ៍​ប្រហែលជា​ល្ងាច​មក​ដល់​មន្ទីរ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ