ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ វឌ្ឍនាកា បង្ហាញមុខ​គូស្នេហ៍​ស្អាត​មិន​ចាញ់​តារា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត កីឡាករ ចាន់ វឌ្ឍនាកា បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​មិន​តិច​ទេ បន្ទាប់​

រាជធានី​ភ្នំពេញ ៖ ទីបំផុត កីឡាករ ចាន់ វឌ្ឍនាកា បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​មិន​តិច​ទេ បន្ទាប់​ពី​ខ្សែប្រយុទ្ធ​ក្លិប​បឹង​កេ​ត​រូប​នេះ​បាន​បង្ហាញមុខ​គូស្នេហ៍​របស់​ខ្លួន​ជា​ផ្លូវការ​ដែល​មើលទៅ​ស្រស់​ស្អាត​មិន​ចាញ់​តារា​នោះ​ទេ​។

គួរ​រំលឹក​ឱ្យ​ដឹងផង​ដែរ​ថា ចាន់ វឌ្ឍនាកា បានខកខាន​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​នៅ​លើ​សមរភូមិ
វាលស្មៅ បន្ទាប់​ពី​រូបគេ​បាន​រង​របួស​ដាច់​សរសៃ​ជង្គង់ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២២ ក្នុង​ការ​ប្រកួត​ទល់​នឹង ក្លិប​វិសាខា ដែល​គិត​មក​ទល់​ពេល​នេះ​មាន​រយៈពេល​ជាង​៦​ខែ​មក​ហើយ ធ្វើ​ឱ្យ​គេ​ស្ថិត​នៅ​ក្រៅ​ទីលាន​ដើម្បី​ព្យាបាល​របួស​។

ក្នុងអំឡុងពេល​សម្រាក​ព្យាបាល​របួស កីឡាករដែល​មាន​រហស្សនាម​ថា CR7 រូប​នេះ​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ភ្ជាប់​ជាមួយនឹង​អក្សរ​ថា​«​គ្មានអ្វី​ត្រូវ​លាក់បាំង​»​ជាមួយនឹង​មុខមាត់​គូស្នេហ៍​របស់
ខ្លួន ខណៈ​មហាជន ជា​ពិសេស​ហ្វេ​ន​ៗ បានឃើញ​ពិតជា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​កន្លង​មក ខ្សែ
ប្រយុទ្ធ​ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្តកំពត​រូប​នេះ ក៏​ធ្លាប់​បង្ហោះ​រូប​ជាមួយ​គូស្នេហ៍​ដែរ តែ​បិទ​បាំង​មុខ ទើបតែ​ពេល​នេះ​បង្ហាញមុខ​ពិត​ធ្វើ​ឱ្យ​ពួក​គេ​សរសើរ​ថា ស្អាត​មិន​ចាញ់​តារា​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ