ខេត្តកំពង់ឆ្នាំង ៖ គិតត្រឹមម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី១៩ កក្កដា សាកសពបុរសបង់សំណាញ់ម្នាក់បានអណ្តែតឡើងហើយ ត្រង់ចំណុចកំពង់ផែកាណូតដទទឹងចុងកោះ ស្ថិតក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ សូមរំលឹកថា៖ បង់សំណាញ់កណ្តាលយប់ រអិលជើងទឹកកួចយកទៅបាត់

ទន្ទឹមនឹងការស្វែងរកសាកសពជនរងគ្រោះ នៅក្នុងប្រតិបត្តិការនេះ ទូកចំនួន២គ្រឿងត្រូវបានទឹកហូរកួចលិចទាំង២គ្រឿង គឺមានទូកកាណូត និងទូកម៉ាស៊ីនខ្យល់ ប៉ុន្តេសំណាងល្អដែលពុំមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ។
សូមរំលឹកថា ស.ពជនរងគ្រោះខាងលើ ឈ្មោះ វង់ សាវ័ន អាយុ៣៥នាំ មានទីលំនៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ បានទៅបង់សំណាញ់នៅទំនប់បារាំង ហើយត្រូវបានទឹកហូរ គួចយកទៅបាត់តាំងពីយប់ថ្ងៃទី១៨ កក្កដា ។

នៅព្រឹកថ្ងៃទី១៩ កក្កដា នេះដែរ បានឃើញវត្តមានរបស់ឯកឧត្តម អម សុភា អភិបាលរងខេត្ត ឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត រួមនិងលោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំងដឹកនាំក្រុមសមត្ថកិច្ចចាត់ចែងចុះរាវរកសាកសពជនរងគ្រោះ ។

ក្នុងនោះ បានឲ្យក្រុមជំនាញខាងមុជទឹកមានជនជាតិវៀតណាម និងខ្មែរឥស្លាមផងដែរ។ នៅកិច្ចប្រតិបត្តិការតាំងពីព្រឹករហូតដល់ម៉ោង 4រសៀលស.ពជនរងគ្រោះបានរកឃើញ រីឯទូកបានលិច២គ្រឿងដោយសារទឹកកួច ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។












ចែករំលែកព័តមាននេះ