ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង់សំណាញ់កណ្តាលយប់ រអិលជើងទឹក​កួច​យក​​ទៅ​បាត់​

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​រអិល​ជើង​ហូរ​ទៅ​តាម​ទឹក​កួចយក​ទៅ​បាត់ ស្ថិតនៅ​ចំណុច​ទំនប់​បារាំង ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈដែល​គាត់​កំពុង​បង់សំណាញ់ ចាប់​ត្រី ។…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​រអិល​ជើង​ហូរ​ទៅ​តាម​ទឹក​កួចយក​ទៅ​បាត់ ស្ថិតនៅ​ចំណុច​ទំនប់​បារាំង ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈដែល​គាត់​កំពុង​បង់សំណាញ់ ចាប់​ត្រី ។ ​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែកក្កដា ​ឆ្នាំ ២០២២ ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​បានដឹង​ថា ​ជន​រង​គ្រោះ​មានឈ្មោះ វង់ ស​វ័​ន្ត អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​តា​ម៉ៅ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ បុរស​នេះ​មាន​ប្រពន្ធ​នឹង​កូន​២​នាក់​ក្នុង​បន្ទុក​។

ប្រភព​ដដែល​បាន​បន្ត​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​រូប​នោះ​បាន​ទៅ​បង់​សំណាញ់​នៅ​លើ​ទំនប់​បារាំង ប៉ុន្តែ​មិន​ទាន់​បាន​បង់​ទេ​ គឺ​មាន​សំណាញ់​នៅ​ក្នុង​កាបូបស្ពាយ​នៅ​ក្រោយខ្នង​នៅឡើយ គឺដើរ​លើ​ទំនប់ ដែល​មានទឹក​កំពុង​ហូរ​ខ្លាំង ហើយ​បាន​រអិល​ជើង​ធ្លាក់​ទៅ​តាម​ទឹក​កួច​ហូរ​ទៅ​បាត់​តែ​ម្ដង​។

​ក្រោយ​ពេល​កើតហេតុ​ មានការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​បាន​ទៅ​ពិនិត្យ​មើល​ពុំ​មាន​នរណា​ហ៊ាន​ចុះ​ទៅ​តាម​រក​នោះ​ទេ ដោយសារ​ស្ថានភាព​យប់​ងងឹត​ពេក និង​ទឹក​ហូរ​ខ្លាំង​ផង រហូត​ដល់​ម៉ោង ១១​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដែល​បាន​មក មើល​និង​ឈរ​រង់ចាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារឆ្នាំង បាន​ត្រឡប់​ទៅ​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ថា រហូត​ដល់​វេលា​ម៉ោង​១០ និង​៣០ នាទី​ព្រឹក​ថ្ងៃ​ទី ១៩ ខែកក្កដា​ឆ្នាំ ២០២២ ជន​រង​គ្រោះ​នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ ហើយ​ពេល​នេះ​សមត្ថកិច្ច​រួម​និង​មន្ត្រី​ជំនាញ​កំពុង​តែ​រក​មធ្យោបាយ​ដើម្បី​រក​ជន​រង​គ្រោះ​ដើម្បី​យក​សព​ប្រគល់​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី​ ។

សូម​បញ្ជាក់​ដែរ​ថា នៅ​ពេល​ដែល​ក្រុម​អ្នក​ជួយ រក​សព​ជន​រង​គ្រោះ បាន​ប្រតិបត្តិការ​រុករក គឺ​បាន​លិច​ទូក រួម​នឹង​ម៉ាស៊ីន​ខ្យល់ និង​ម៉ាស៊ីន កាណូត អស់​២​គ្រឿង ផង​ដែរ ជាមួយ​គ្នា​នេះ អ្នក​មុ​ច​ទឹក​ទាំងនោះ​បាន​រួច​ផុត​ជីវិត ទាំង​ប្រផិតប្រផើយ ដោយសារ​តែ​មាន​គេ​ជួយ​យក​ទូក​ទៅ​ចម្លង​ទាន់​ពេលវេលា​។

យ៉ាងម៉េច​ក្តី ស.ព​ជន​រង​គ្រោះ​នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ ​គិត​ត្រឹម​ម៉ោង​១០​និង ៣០​នាទី​ព្រឹក​ថ្ងៃ​ទី១៩ ​កក្កដា ​នេះ​ប៉ុន្តែ​សំណាញ់​និង​កាបូបស្ពាយ របស់​ជន​រង​គ្រោះ ត្រូវ​បាន​គេ​រក​ឃើញ​ហើយ ។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ