ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅតែរកមិនទាន់​ឃើញ​ ស្ត្រី​ដែល​កា.ប់គេហើយ​ភិត​ភ័យ​​រត់​​ចុះទឹកប្រឡាយ​

1 ឆ្នាំ មុន
  • កំពត

​​ខេត្តកំពត ៖ ក្រុមគ្រួសារ​សាច់​ញាតិ​បាននិងកំពុងនាំ​​គ្នាចុះ​​​មុជ​ទឹករាវរក​ស.ពស្ត្រី​ដែល​មាន​សតិ​មិន​គ្រប់​ម្នាក់ ក្រោយ​​ធ្វើ​សកម្មភាព​​យកពូថៅទៅ​​​កាប់គេរងរបួស ហើយ​​ភិតភ័យ​ក៏​ចុះ​ទឹក​​​ប្រឡាយ​បាត់​ខ្លួន​តែម្តង ដែលគិតត្រឹមរ​សៀល​ថ្ងៃទី​១៩ កក្កដា នេះ នៅ​តែមិនទាន់​រក​ឃើញវិញ ។…


​ខេត្តកំពត ៖ ក្រុមគ្រួសារ​សាច់​ញាតិ​បាននិងកំពុងនាំ​​គ្នាចុះ​​​មុជ​ទឹករាវរក​ស.ពស្ត្រី​ដែល​មាន​សតិ​មិន​គ្រប់​ម្នាក់ ក្រោយ​​ធ្វើ​សកម្មភាព​​យកពូថៅទៅ​​​កាប់គេរងរបួស ហើយ​​ភិតភ័យ​ក៏​ចុះ​ទឹក​​​ប្រឡាយ​បាត់​ខ្លួន​តែម្តង ដែលគិតត្រឹមរ​សៀល​ថ្ងៃទី​១៩ កក្កដា នេះ នៅ​តែមិនទាន់​រក​ឃើញវិញ ។ ស្ត្រីរូបនោះ ឈ្មោះ​ពេជ្រ​ សូ​រិយា​ អាយុ៣៨ឆ្នាំ ​មាន​ប្ដី​មានកូន​ស្រី​ម្នាក់ ​អាយុ១២ឆ្នាំ រស់​នៅ​ភូម​ក្រាំង​ដូង ​ឃុំ​សំរោងក្រោម ​ស្រុក​បន្ទាយមាស​ ខេត្តកំពត​ ។

​ប្រភពឱ្យដឹងថា ​កាលពី​វេលា​ម៉ោង០៥ល្ងាច​ថ្ងៃទី១៨ ​ក​ក្ក​ដា ស្ត្រី​ខាងលើ​បាន​កា.ប់​បុរស​ម្នា​ក់​ត្រូវ​មួយ​ពូថៅ​ បណ្ដាលឱ្យ​​រង​របួស​ត្រង់​ដៃ ​ហើយត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ឯកជន​មួយ​ផ្សារ​ទូក​មាស​ ក្នុង​ស្រុក​បន្ទាយមាស ​។ តែដោយឡែក ​​ស្ត្រី​ដែលកា.ប់គេ (ឈ្មោះ​ពេជ្រ​សូ​រិយា​) ត្រូវ​បាន​អ្នកភូមិ​នាំគ្នា​ដេញ​រត់ចេញ​ពី​ភូមិ​ ទៅ​ទិសខាងលិច​ ហើយ​លោតទឹក​ប្រឡាយ​បាត់ខ្លួន​តែម្តងទៅ ​។

បើ​តាម​ការ​អោយ​ដឹងពីស្ត្រីឈ្មោះ​ពេជ្រ​ ស្រីពៅ​ អាយុ៤៩ឆាំ្ន​ ត្រូវជា​បងស្រី​បង្កើតបានឱ្យ​ដឹងថា​ប្អូនស្រី​គាត់​ មានកូន​មាន​ប្ដី​ បន្ទាប់ពី​ការ​ហើយ​ប្អូនស្រី​ទៅ​រក​សុី​នៅ​ខេត្ត​សៀម​រាប ​តែ​ក្រោយមក​បាន​ត្រឡប់​មក​នៅ​ស្រុកកំណើត​វិញ​ គឺ​ភូមិ​ក្រាំង​ដូង​។ ​គាត់​និយាយ​ថា ​ប្អូនស្រី​គាត់​បន្ទាប់ពី​បាន​ឆ្លងទន្លេ​ហើយ​ ស្រាប់តែ​មាន​សុខភាព​មិនល្អ​ (បើ​ចាស់​ៗ​បុរាណ​ច្រើនតែ​និយាយ​ថា​ ក្រឡាភ្លើង​ ឬ​ឬ​ថា​ព្រាយ​ចូល​សន្ធិត) ​ធ្វើឱ្យ​ប្អូនស្រី​វង្វេង​មុខក្រោយ​មិន​គ្រប់តែ​ម្ដង​ទៅ​ ។​

ពេជ្រ​ ស្រីពៅ​ និយាយ​ថា ​បន្ទាប់ពី​បាន​កា.ប់​បុរស​អ្នកភូមិ​ម្នាក់​របួស​ ​ក៏​ត្រូវ​​​អ្នកភូមិ​ដេញ​ រហូត​មានការ​ភិត​ភ័យ​លោតទឹក​ប្រឡាយ​បាត់ខ្លួន​តាំងពី​ល្ងាច​ថ្ងៃទី១៨ កក្កដា​ ។​ ​ទោះបីជា​ប្អូន​មាន​ចរិ​ត​មិន​គ្រប់ក៏​ដោយ ​គ្រួសារបាន​ចុះ​ប្រឡាយ​រាវរក​ស.ព​បន្ត​នៅ​ព្រឹក​ថ្ងៃទី១៩ កក្កដា ​នេះ​ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​។

​លោ​ក​អ៊ុ​ក ​សំ​អុល ​ប្រធាន​នគរបាល​ប៉ុ​ស្តិ៍​សំរោងក្រោម​និយាយ​ថា ន​គរ​បាល​ប៉ុ​ស្តិ៍ សហការជា​មួយ​និង​ប្រជា​ការពារ​ បានខំ​ស្វែងរក​ស្ត្រី​បាត់ខ្លួន​រយៈ​ពេល​ពីរ​ថ្ងៃ​ហើយ ​នៅតែ​រក​សាកសព​មិនឃើញ​​​រសៀល​ថ្ងៃទី១៩ កក្កដា ។

អត្ថបទសរសេរ ដោយ