ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​ជា​ម្ចាស់​ខ្សែក្រវាត់​គោ​ជល់​នៅ​លើ​សង្វៀន​ទូរទស្សន៍ PNN ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍ PNN​ថ្ងៃ​សៅរ៍ ទី​២៤ ធ្នូ ខាន​ស្អែក​នេះ​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍ PNN​ថ្ងៃ​សៅរ៍ ទី​២៤ ធ្នូ ខាន​ស្អែក​នេះ​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ។

បេក្ខភាព​ដែល​ត្រូវ​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​គឺ​កីឡាករ អ៊ុ​ង វិ​រៈ មក​ពី​ក្លិប​ទ័ពពិសេស​ឆត្រយោង​៩១១ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ កាំ ឡាយ​ផេ​ត ។ អ៊ុ​ង វិ​រៈ
ប្រកួត​៤​លើក​កន្លង​មកនេះ​មិន​ដែល​ស្គាល់​ចាញ់​ម្ដងណា​ឡើយ រីឯ​កាំ ឡាយ​ផេ​ត ប្រកួត​បាន​៤​លើក​ដូច​គ្នា​ចាញ់​ពិន្ទុ​តែ អ៊ុ​ង វិ​រៈ ប៉ុណ្ណោះ ប៉ុន្តែ​មុន​នឹង​ចាញ់​ក៏​ធ្វើ​ឱ្យ​អ៊ុ​ង វិ​រៈ ដែល​មានប្រៀប​ជាង​ខាង​កម្ពស់​វេទនា​ខ្លួន​មិន​តិច​ដែរ ។

កាំ ឡាយ​ផេ​ត ថ្វី​ដ្បិតតែ​គេ​ចាញ់​ប្រៀប​កម្ពស់បន្តិច​មែន ប៉ុន្តែ​គេ​ជា​អ្នក​ប្រដាល់​មួយ​រូប​ដែល​មានចិត្ត​សឿង​បំផុត កណ្ដាប់ដៃ​វាយ​ចេញ​ក៏​រហ័ស​និង​ចំ​គោលដៅ​ទៀត​ផង ។ ចំណែក​ស្នៀត​ជើង​កាន់តែ​សាហាវ​ថែម​ទៀត ពេល​ទាត់​ចេញ​ម្ដង​ៗ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់​សូ​ម្បី​តែ រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ ក៏​ធ្លាប់​ត្រូវ​កីឡាករ​ថៃ​រូប​នេះ​ទាត់​ត្រូវ​ក​ញ្ចឹ​ង​.​ក បណ្ដាល​ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​២​ទៀត​ផង​។

រីឯ​អ៊ុ​ង វិ​រៈ បច្ចុប្បន្ន​ថ្វីដៃ​ប្រកួត​របស់​គេ​ល្អ​ខ្លាំង​ណាស់ ប៉ុន្តែ​កីឡាករ​រូប​នេះ​មិន​ចេះ​អួតអាង​ឡើយ ជាក់ស្ដែង​ពេល​ជួប​កាំ ឡាយ​ផេ​ត លើក​នេះ​ក៏​គេ​នៅ​តែ​គិត​ថា មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ដែរ ទោះបី​អ្នកគាំទ្រ​ភាគច្រើន​ផ្ដល់​ការ​ជឿ​ទុកចិត្ត​លើ​រូបគេ​ក្ដី ។

ចំណែក​គូប្រកួត​មិត្តភាព​អន្តរជាតិ​កម្ពុជា​-​ថៃ​មួយគូ​ទៀត ហ៊ឹ​ម សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ឆ័​យ ផេ​ត ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​អត់​ដែល​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពី​មុន​មក​ឡើយ ដូច្នេះ​ថ្វីដៃ​ប្រកួត​របស់​គេ​យ៉ាងណា​នោះ​អត់​មាន​អ្នក​ណា​ដឹង​ទេ ។ សូ​ម្បី​តែ​អ្នក​រៀបចំ​ការ​ប្រកួត​ក៏​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ថា កីឡាករ​ថៃ​រូប​នេះ​ខ្លាំង ឬ​ខ្សោយ​នោះ​ដែរ ។

រីឯ​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​កីឡាករ ពុ​យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ សិទ្ធ ធី​ម​ទាន់ មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ។

កីឡាករ លាស់ យី​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ វៀត ប៊ុ​ន​ឌឿ​ន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​គូ​ចុង​ក្រោយ​កីឡាករ ផូ សុភាព មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ ឌុ​ម កែវ​ដាំ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ៕