ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​អាណត្តិ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ក្រុមប្រឹក្សា​សហ​ព័ន្ធ​​កីឡា​អាស៊ី​អាគ្នេយ៍ បាន​អនុម័ត​ប្រទេស​បន្ត​វេន​ធ្វើ​ម្ចាស់ផ្ទះ​៥​តំណ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពេល​នេះ​កម្ពុជា​ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍​ដែល​មាន​ឯកឧត្តម​

រាជធានី​ភ្នំពេញ ៖ ពេល​នេះ​កម្ពុជា​ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍​ដែល​មាន​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍ (SEAGF) ឆ្នាំ​២០២២-២០២៣ បាន​អនុម័ត​សម្រេច​ប្រទេស​បន្ដវេន ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​មរ​ហូត​ដល់​៥​តំណ ពោល​គឺ​ចាប់ពី​ឆ្នាំ​២០២៥ រហូត​ដល់​ឆ្នាំ​២០៣៣ ។ នេះ​ជា​ជោគជ័យ​ថ្មី​មួយទៀត ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​របត់​ថ្មី​ចេញពី​កម្ពុជា ។

ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​មលើក​​ទី​៣២ ឆ្នាំ​២០២៣(CAMSOC)​បាន​ថ្លែង​ថា ក្រៅពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​អនុម័ត​ប្រភេទ​កីឡា និង​អនុម័ត​ការ​លក់​សិទ្ធិ​ទូរទស្សន៍ កម្ពុជា​បាន​សម្រេច​ជោគជ័យ​ដ៏​កម្រ​មួយទៀត គឺ​ការ​អនុម័ត​ប្រទេស​ម្ចាស់ផ្ទះ​បន្ដវេន ៥​តំណ បន្ដ​ពី​កម្ពុជា ក្នុង​រជ្ជកាល​ឯកឧត្តម​បណ្ឌិត ថោ​ងខុន ជា​ប្រធាន SEAGF ។

គោលដៅ​កំណត់ម្ចាស់ផ្ទះ​រៀបចំ​កីឡា​ស៊ី​ហ្គេ​ម​៥​តំណ​បន្ដ​ទៀតដោយ​កិច្ចប្រជុំ​បាន​អនុម័ត​ថា ស៊ី​ហ្គេ​ម ឆ្នាំ​២០២៥គឺ​ធ្វើ​នៅ​ថៃ ឆ្នាំ​២០២៧ នៅ​ម៉ា​ឡេ​ស៊ី ឆ្នាំ​២០២៩ នៅ​សិង្ហ​បុរី ឆ្នាំ​២០៣១ នៅ​ឡាវ និង​ឆ្នាំ​២០៣៣ នៅ​ហ្វី​លី​ពី​ន ។ អ៊ីចឹង ការ​អនុម័ត​ជា​បន្ដបន្ទាប់​នេះ បាន​បញ្ជាក់​នូវ​ទំនុកចិត្ដ​មួយ​ក្នុង​ការ​រក្សា​និរន្ដរភាព​នៃ​ការ​អភិវឌ្ឍ​ចលនា​កីឡា​អូ​ឡាំ​ពិ​កក្នុង​តំបន់​។

ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំពិ​ក​កម្ពុជា​(NOCC)​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​គូសបញ្ជាក់​បន្ថែម​ថា ក្នុង​របត់​ថ្មី​នេះ ដោយ​ផ្ដើម​ចេញពី​កម្ពុជា អត់​ដូច​ពី​មុន​នោះ​ទេ ដែល​មិន​មានការ​អនុម័ត​ឬ​ដឹង​មុន​ថា ប្រទេស​ណា​ត្រូវធ្វើ​ម្ចាស់ផ្ទះ​បន្ទាប់? បច្ចុប្បន្ន ពិសេស​ក្រោយ​បរិបទ​កូ​វី​ដ​-១៩ ធូរស្រាល គឺ​មាន​ប្រទេស​ជា​ច្រើន​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​ម្ចាស់ផ្ទះ មាន​ន័យ​ថា មានការ​ប្រជែង​គ្នា​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​ម្ចាស់ផ្ទះ​ខុស​ពី​គ្រា​មុន​មិនសូវ​មាន​ប្រទេស​ណា​ចង់​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ធំ​ៗ​បែប​នេះ​ឡើយ​។ ឥឡូវនេះ ដល់​ពេល​ហើយ តំបន់​នេះ (​តំបន់​អាស៊ាន​) គឺ​មានការ​ប្រែប្រួល​។

អ៊ីចឹង របត់​ថ្មី​ចេញពី​កម្ពុជា ហើយ​ជោគជ័យ​បំផុត​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត ថោ​ង
ខុន គឺ​បាន​កំណត់ ៥​តំណ ធ្វើការ​រួម​គ្នា បាន​ន័យ​ថា កំណត់​បាន ១០​ឆ្នាំ ដើម្បី​បន្ដ​និរន្ដរភាព​ទៅ​មុខ​ទៀត​។

ប្រទេស​ទាំងអស់​សប្បាយចិត្ត មាន​ភាព​កក់ក្ដៅ រង់ចាំ​ដល់​វេន​ខ្លួន គឺ​រៀបចំ​ឲ្យ​បាន​ល្អ បាន​ន័យ​ថា ប្រទេស​ទទួល​បាន​សិទ្ធិ​ហ្នឹង គាត់​មាន​ពេលវេលា​គ្រប់គ្រាន់ បន្ទាប់​ពី​ដឹង​ថា គាត់​ដល់​ពេល​ណា​ៗ
ហើយ​ធ្វើ​ឲ្យ​គុណ​តម្លៃ​នៃ​ការ​រៀបចំ​ការ​ប្រកួត កាន់តែ​លេច​ត្រដែត និង​ឈាន​ទៅ​ដល់​ស្ដង់ដារ​កាន់តែ​ខ្ពស់​ឡើង​ៗ ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ