ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានក្រុមទំនើងនិង​វត្ថុតាង​បទ​ល្មើស​ជា​​ច្រើន

1 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ក្មេង​ទំនើង​មួយ​ក្រុម​​មាន​គ្នា​១០​នាក់​ត្រូវ​បាន​សមត្ថកិច្ច​​​បង្ក្រាប​ ដោយ​មាន​ព្រះ​រាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី ​ដឹកនាំ​នីតិវិធី​សម្របសម្រួល ​។ ការ​ឈាន​ដល់​ឃាត់ខ្លួន​សង្ស័យ​ និង​រឹប​អូស​វត្ថុ​តាង​បទល្មើស​បានជា​ច្រើន​ផង​ដែរ​ ​​កាលពីវេលា​ម៉ោង​២២ និង…

ខេត្តរតនគិរី ៖ ក្មេង​ទំនើង​មួយ​ក្រុម​​មាន​គ្នា​១០​នាក់​ត្រូវ​បាន​សមត្ថកិច្ច​​​បង្ក្រាប​ ដោយ​មាន​ព្រះ​រាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី ​ដឹកនាំ​នីតិវិធី​សម្របសម្រួល ​។ ការ​ឈាន​ដល់​ឃាត់ខ្លួន​សង្ស័យ​ និង​រឹប​អូស​វត្ថុ​តាង​បទល្មើស​បានជា​ច្រើន​ផង​ដែរ​ ​​កាលពីវេលា​ម៉ោង​២២ និង ០៣​នាទីយប់នា​ថ្ងៃ​ទី​១៧ ​កក្កដា ឆ្នាំ ២០២២ ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វី​រ​សេនីយ៍​ឯ​កមាស ពៅ​បូ​រ៉ា នាយការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​នេះ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង និង​កម្លាំង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ក្រុង​បាន​លុង​ដោយ​ឃើញ​មានការ​ប្រមូលផ្តុំ​គ្នា​រញ៉េរញ៉ៃ​កម្លាំង​យើង​បាន​សុំ​ឆែកឆេរ ប្រទះ​ឃើញ​ដាវ​កែ​ច្នៃ​២​ដើម និងកាំ.ភ្លើ.ង​កែ​ច្នៃ​១​ដើម ។

ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អា.វុ.ធ​ខុសច្បាប់ (​ដាវ​កែ​ច្នៃ​និង​អាវុធ​កែ​ច្នៃ​) យើង​បាន​ធ្វើការ​ឃាត់ខ្លួន
ចំនួន​​ប្រុស១០នាក់​ ។ សម្ភារ​ចាប់​យក​មាន​៖


-​ដាវ​កែ​ច្នៃ​ចំនួន ២​ដើម
-​កាំ.ភ្លើ.ង​កែ​ច្នៃ​ចំនួន ១ គ្រាប់កង់ និង រំសេវ​សំរាប់​ប្រើ​ជាមួយ​កាំភ្លើង​កែច្នៃមួយ​ចំនួន​ផង​ដែរ
-​ខ្សែកាប​ម៉ាស៊ីន​កាត់​ស្មៅ​១
-​ជំ​ពាម​កៅស៊ូ​ចំនួន ១
-​កាបូប​លុយ​ចំនួន ១
-​ទូរស័ព្ទ​ចំនួន ៧ គ្រឿង
-​ម៉ូតូ​ចំនួន​០៧ គ្រឿង
-​ខ្សែ​ក្រ​វ៉ា​ត់​ចំនួន​០៤
-​មួក​សុ​វត្ត​ភាព​ចំនួន​០២

សមត្ថកិច្ច​បញ្ជាក់​ថា​បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​ឃាត់​ទុក​បណ្តោះអាសន្ន​នៅ ការិយាល័យ​ជំនាញ ដើម្បី​ស្រាវជ្រាវ និង​បំពេញ​សំណុំរឿង បញ្ជូន​ទៅ​អយ្យការ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​៕​

អត្ថបទសរសេរ ដោយ