ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនរកចំណូលបានរាប់រយលានដុល្លារពីការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត ក្នុងឆ្នាំ២០២៣

2 អាទិត្យ មុន

(ចិន)៖ យោងតាមព័ត៌មានស៊ីនហួរ បានឱ្យដឹងថាការស្ទង់មតិមួយបានបង្ហាញឱ្យឃើញថា ការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតរបស់ប្រទេសចិនបានកើន ៣៣.៤ ភាគរយ គឺ ៧១៩.០៦ពាន់លានយន់ (១០១.១៩ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៣។…

(ចិន)៖ យោងតាមព័ត៌មានស៊ីនហួរ បានឱ្យដឹងថាការស្ទង់មតិមួយបានបង្ហាញឱ្យឃើញថា ការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតរបស់ប្រទេសចិនបានកើន ៣៣.៤ ភាគរយ គឺ ៧១៩.០៦ពាន់លានយន់ (១០១.១៩ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៣។

ចំនួនអង្គភាពអាជីវកម្មធំៗដែលផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មមានចំនួន ១៧,០០០កាលពីឆ្នាំមុន ជាមួយនឹងប្រាក់ចំណូលសរុបរបស់ពួកគេឈានដល់ជាង ១.៣១ ពាន់ពាន់លានយន់ កើនឡើង ១៧.៥ នេះបើយោងតាមការស្ទង់មតិរបស់រដ្ឋបាលរដ្ឋសម្រាប់ការគ្រប់គ្រងទីផ្សារ ដែលជានិយតករទីផ្សារកំពូលរបស់ប្រទេសចិន។

ការស្ទង់មតិក៏បានបង្ហាញផងដែរថា ការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត ក្នុងចំណោមគ្រប់ទម្រង់នៃការផ្សាយពាណិជ្ជកម្ម បានឃើញកំណើនដ៏រឹងមាំ ដែលស្មើនឹង ៨២.៤ ភាគរយនៃវិស័យទីផ្សារ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ