ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​នាយក​រដ្ឋមន្ត្រី ស្នើ​ឲ្យ​អ្នក​សារព័ត៌មាន កុំ​ដើរតួ​ជា​តុលាការ

2 អាទិត្យ មុន

រាជធានី​ពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​អ្នក​សារព័ត៌ មាន​កុំ​ដើរតួ​ជា​តុលាការ​កាត់ ក្នុង​ការ​វែកញែក​កាត់សេចក្តី​ឲ្យ​សោះ គឺ​ត្រូវ​តែ​គោរព​វិជ្ជាជីវៈ…

រាជធានី​ពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​អ្នក​សារព័ត៌ មាន​កុំ​ដើរតួ​ជា​តុលាការ​កាត់ ក្នុង​ការ​វែកញែក​កាត់សេចក្តី​ឲ្យ​សោះ គឺ​ត្រូវ​តែ​គោរព​វិជ្ជាជីវៈ ជា​អ្នក​សារព័ត៌មាន ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី ជាមួយ​អ្នក​សារព័ត៌មាន លើក​ទី​៦ ឆ្នាំ​២០២៤ នា​រសៀល​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២៤ នៅ​សាលា​សន្និបាត​កោះ​ពេជ្រ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ៖ «​ក្នុង​តួនាទី​ជា​អ្នក​សារព័ត៌មាន ទោះបីជា​យើង​មាន​អាជ្ញាប័ណ្ណ ជា​ឆន្ទៈ​របស់​យើង គឺ​ផ្តល់​ព័ត៌មាន​ពិតប្រាកដ​ឲ្យ​អ្នក​មើល ឲ្យ​គ្រប់​ជ្រុងជ្រោយ ប៉ុន្តែ​លទ្ធភាព ពេលវេលា​ខ្លះ យើង​អត់​មាន យើង​បាន​តែ​មួយ​ជ្រុង ប៉ុន្តែ​ខ្ញុំ​សូម​បើ​ដើរតួ​ជា​អ្នក​សារព័ត៌មាន កុំ​ដើរតួ​ជា​អ្នក​ធ្វើ​តុលាការ​។ បាន​ន័យ​ថា បើ​ដឹង​ព័ត៌មាន​មួយ​ជ្រុង​ហើយ ព្យាយាម​ទៅ​រក​ព័ត៌មាន​មួយ​ជ្រុង​ទៀត ដើម្បី​ផ្តុំ​គ្នា ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដោយ​កុំ​ធ្វើការ​វិនិច្ឆ័យ​មុន​។ ខិតខំ​ព្យាយាម​រក​ម្ខាង​ទៀត ដោយ​មិន​កាន់ជើង​អ្នក​ណា​នោះ​ទេ​»​។

សម្តេច​ធិ​បតី ក៏​បាន​លើកទឹកចិត្ត ឲ្យ​មានការ​ផ្សាយ​ព័ត៌មាន កុំ​កាន់ជើង​អ្នក​ណា​នោះ​ទេ គឺ​ផ្សាយ​ជា​អ្នក​អ​ព្យា​ក្រិ​ត្យ អ្នក​ប្រមូល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ពោល​គឺ​គោរព​ក្រមសីលធម៌ វិជ្ជាជីវៈ ឲ្យ​បាន​ច្បាស់ ។

សម្តេច​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែម​ថា ៖ «​សូមកុំ​ជា​អ្នក​ព័ត៌មាន​ផង ជា​អ្នក​កាត់ទោស​ផង ជា​អ្នក​ជំរុញ​ផង​។ បើ​ផ្សាយ​ព័ត៌មាន​ហើយ​បញ្ហា​នោះ ត្រូវ​បាន​ដោះស្រាយ ឬ​បំភ្លឺ​យ៉ាងណា សូម​ជួយ​ផ្សាយ​ផង ព្រោះថា ផ្សាយ​តែ​រឿង​មាន​បញ្ហា​មក តែ​ពេល​ដោះស្រាយ​រួច មិន​ផ្សាយ​…» ៕

អត្ថបទសរសេរ ដោយ