ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ការ​ពិត​ហើយ ករណីអគ្គិភ័យ​ឆេះ​ភោជ​នីយ​ដ្ឋាន​«​សុវណ្ណ​មច្ឆា​» ​

2 អាទិត្យ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ ដឹង​ការ​ពិត​ហើយ ​អគ្គិ​ភ័យដែល​ឆាបឆេះ​លេប​ត្របាក់​ភោជនីយដ្ឋាន ​«​សុវណ្ណ​មច្ឆា​» ស្ថិត​នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៣…

ខេត្តកណ្ដាល ៖ ដឹង​ការ​ពិត​ហើយ ​អគ្គិ​ភ័យដែល​ឆាបឆេះ​លេប​ត្របាក់​ភោជនីយដ្ឋាន ​«​សុវណ្ណ​មច្ឆា​» ស្ថិត​នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២៤​នោះ ។ មូលហេតុ​ផ្ដើម​ចេញពី​ភ្លើង​ឆេះ​ស្មៅ​និង​ព្រៃ ដែល​សង្ស័យ​មាន​ប្រជាពលរដ្ឋ​ទៅ​បន្ទោបង់​តាម​ព្រៃ​រួច​បោះ​កន្ទុយបារី​ចោល ​បង្ក​ឲ្យ​មានការ​ឆាបឆេះ​ព្រៃ​និង​ស្មៅ ហើយ​ក៏​រាល​ដល់​ភោជនីយដ្ឋាន​ខាងលើ​នោះ​តែ​ម្ដង ។

គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត និង​ខាតបង់​ធ្ងន់ធ្ងរ​ដល់​ភោជនីយដ្ឋាន​ខាងលើ ព្រមទាំង​ស្មៅ​និង​ព្រៃរបោះ​លើ​ផ្ទៃដី​ច្រើន​ហិច​តា​ទៀត ហើយ​ភ្លាម​ៗ​នោះ​កម្លាំង​អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ច្រើន​គ្រឿង និង​កម្លាំង​មនុស្ស​ជាង​១០០​នាក់​ក្នុង​ការ​ពន្លត់ភ្លើង​។ រយៈពេល​ជាង​២​ម៉ោង​ក្រោយមក ទើប​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង ដោយ​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​អង្គភាព​សារព័ត៌មាន​កោះសន្តិភាព​ទទួល​បាន​ពី​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អង្គស្នួល ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ម្ចាស់​ភោជនីយដ្ឋាន​សុវណ្ណ​មច្ឆា​នោះ​ឈ្មោះ​ស្រេង ស៊ា​ង​ហាក់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ចំណែកសម្ភារ​ក្នុង​ហាង​ដែល​ត្រូវ​បាន​ភ្លើង​ឆេះ​បង្ក​ការ​ខូចខាត​ទាំងស្រុង​រួម​មាន ខ្យូ​ស​(​កញ្ចុះ​)​សាងសង់​ពី​ឈេ​ី​ប្រក់​ស័ង្កសី​ទំហំ​៤​ម៉ែត្រ​x៤​ម៉ែត្រ​ចំនួន​០៥​ខ្នង​,​រោង​សាងសង់​ពី​ឈេ​ី​ប្រក់​ស័ង្កសី​ទំហំ​៤​ម៉ែត្រ​x៣៥​ម៉ែត្រ​០១​ខ្នង ។ ,​ផ្ទះបាយ​សាងសង់​ពី​ឈេ​ី​ប្រក់​ស័ង្កសី ទំហំ​៤​ម៉ែត្រ x ៧​ម៉ែត្រ​០១​ខ្នង​,​តុ​ឈេ​ី​ចំនួន​១៥ ,​កៅអី​ជ័រ​ចំនួន​៦០​កៅអី​,​ទូ​ក្លា​ស្សេ​សាច់​និង​បន្លែ ចំនួន​០៣​គ្រឿង​,​ម៉ា​សុ​ី​នក​ម្តៅ​សាច់​ចំនួន​០១​គ្រឿង​,​ចង្ក្រាន ហ្គា​ស​ចំនួន​០២​គ្រឿង​។ ក្រៅពី​ការ​ឆេះ​ភោជនីយដ្ឋាន​នោះ​ភ្លើង​បាន​ឆេះ​បំផ្លាញ​ស្មៅ និង​ព្រៃរបោះ​លើ​ផ្ទៃដី​ប្រមាណ​៥​ហិច​តា​ទៀត​ផង​ដែរ ។

ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ការ​ឆាបឆេះ​នេះ​មុន​ដំបូង​ផ្ដើម​ចេញពី​ភ្លើង​ឆេះ​ស្មៅ​និង​ព្រៃ ដែល​សង្ស័យ​មាន​ប្រជាពលរដ្ឋ​ទៅ​បន្ទោបង់​តាម​ព្រៃ​រួច​បោះចោល​កន្ទុយបារី​ផ្ដេសផ្ដាស ។ នៅ​ក្នុង​រដូវក្ដៅ​ហួតហែង​ខ្លាំង​បែប​នេះ​សម្បូរ​ទៅ​ដោយ​ស្មៅ​និង​ព្រៃ​ងាប់​ច្រើន ទើប​ងាយ​និង​មានការ​ឆាបឆេះ​បំផុត​។ ភ្លើង​ឆេះ​មាន​ទំហំ​ធំ​និង​សន្ទុះ​ខ្លាំង បាន​រាល​ចូល​ដល់​ភោជនីយដ្ឋាន​យ៉ាង​ឆាប់រហ័ស ដែល​ភ្លាម​ៗ​នោះ​មិន​អាច​គ្របគ្រង​ពន្លត់​ឈ្នះ​ឡើយ ។

ប្រភព​មួយ​នេះ​បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា បន្ទាប់​ពី​មាន​ហេតុការណ៍​នេះ​កើតឡើង កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អង្គស្នួល ដឹកនាំ​ដោយ​លោក អនុសេនីយ៍ឯក កែវ មាស​ឧត្តម មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក ។ សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក កម្លាំង​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ កម្លាំង​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ សរុប​ចំនួន​១៣០​នាក់ ធ្វើការ​ពន្លត់ភ្លើង ហើយ​ក៏​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​០៦​គ្រឿង​ទៅ​កាន់​ទីនោះ​ដោយ​បានប្រើ​ប្រាស់​​ទឹក​អស់​១៧​ស៊ីទែន ។

​ក្នុង​នោះ ​រថយន្ត​ពន្លត់អគ្គីភ័យ​ប្រចាំការ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ចំនួន​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០៩​សុ​ទែន​,និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ ចំនួន​០៤​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​០៨​ស៊ី​ទែន ទើប​រលត់​ទាំងស្រុង​នៅ​វេលា​ល្ងាច​ថ្ងៃខែ​ឆ្នាំ​ដដែល​នោះ​៕

អត្ថបទសរសេរ ដោយ