ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ៤ខ្នងត្រូវមន្ត្រីបរិស្ថាន​ចុះរុះចេញ រីឯ២ខ្នង​ទៀត​​ឱ្យ​រុះរើដោយ​ខ្លួន​ឯង

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ផ្ទះ​ឈើ​សង់ដោយ​ខុសច្បាប់​ចំនួន​៤​ខ្នង​ ត្រូវ​បាន​មន្ត្រី​ជំនាញ​បរិស្ថាន​បាន​ចុះ​ប្រតិ​បត្តិ​ការ​រុះរើ​ចេញ ព្រោះតែ​ការ​​សាង​សង់​នៅ​លើ​ដី​តំបន់ហាមឃាត់​របស់​រដ្ឋ ហើយ​​នៅ​​សល់​២​ខ្នង​​ទៀត ត្រូវ​បាន​ឱ្យធ្វើ​កិច្ចសន្យា​រុះរើ​​​ដោយ​ខ្លួនឯង ស្ថិត​នៅ​ចំណុច​​ភូមិ​ខ្ល​ង​ឡែ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក…

ខេត្តមណ្ឌលគិរី ៖ ផ្ទះ​ឈើ​សង់ដោយ​ខុសច្បាប់​ចំនួន​៤​ខ្នង​ ត្រូវ​បាន​មន្ត្រី​ជំនាញ​បរិស្ថាន​បាន​ចុះ​ប្រតិ​បត្តិ​ការ​រុះរើ​ចេញ ព្រោះតែ​ការ​​សាង​សង់​នៅ​លើ​ដី​តំបន់ហាមឃាត់​របស់​រដ្ឋ ហើយ​​នៅ​​សល់​២​ខ្នង​​ទៀត ត្រូវ​បាន​ឱ្យធ្វើ​កិច្ចសន្យា​រុះរើ​​​ដោយ​ខ្លួនឯង ស្ថិត​នៅ​ចំណុច​​ភូមិ​ខ្ល​ង​ឡែ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក កាលពី​រសៀល​ថ្ងៃ​ទី​១៧ កក្កដា ២០២២ ។

យោង​តាម​ពាក្យបណ្តឹង​របស់​សហ​គម​ន៍​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០២០​មក សហ​គម​ន៍​​តំបន់ការពារធម្មជាតិ អរ​បួន​លើ តែង​តែមាន​ជន​ឆ្លៀតឱ​កាស​ធ្វើ​សកម្មភាពយ៉ាង​​អនា​ធិបតេយ្យ​ចូល​សង់​ខ្ទម​ និង​កាប់​គាស់ រុករាន បែងចែក កាប់​ឆ្ការ​ដី​ព្រៃ ដើម្បី​យក​ដី​ធ្វើ​ជាក​ម្មសិ​ទ្ធិ​ ។

ក្នុង​​​លិខិត​ដដែល​បាន​បន្ត​ថា សហ​គម​ន៍​តំបន់ការពារធម្មជាតិ «អរ​បួន​លើ» ត្រូវ​បាន​ក្រសួង​បរិ​ស្ថាន​ចេញ​ប្រកាស​ទទួលស្គាល់​លេខ​៤៨៩ ប្រក​.​ប​.​ស្ថ ចុះ​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៧ លើ​ផ្ទៃដី​ទំហំ ៤ ៥២៨​ហិ​កតា និង​មាន​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​គ្រប់គ្រង​សហ​គម​ន៍ សម្រាប់​រយៈពេល​១៥​ឆ្នាំ រវាង​សហ​គម​ន៍​ ​និង​ក្រសួងបរិស្ថាន ចុះ​ថ្ងៃ​ទី​១៩ ធ្នូ ២០១៩ ។

ក្រោយ​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​និង​ក្រសួង​ជំនាញ ក្នុង​ដែន​សហ​គម​ន៏​តែង​មាន​អ្នក​ឆ្លៀត​ឱ​កាស​ជា​បន្តបន្ទាប់ ​ចាប់តាំងពី​ឆ្នាំ​២០២០​រហូត​ដល់​បច្ចុប្បន្ន ហើយ​សកម្មភាព​នោះ​រួម​មាន សង់​ខ្ទម​ដំបូង​មាន​ចំនួន​៤២​រហូត​ដល់​៥៤​ខ្នង សកម្មភាព​កាប់​គាស់ រុន​រាន​ដី​ព្រៃ និង​បាញ់ថ្នាំ​កំណត់​ព្រំ​បែងចែក​ដី​ព្រៃ​ជា​ប្លង់​រៀង​ៗ​ខ្លួនជាដើម​ ។

ទាក់ទិន​ករណី​ខាងលើ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ២០២២ អ្នក​យក​ព័ត៌មាន​បាន​សុំ​ការ​បំភ្លឺ​ពី​លោក ឌឹ​ម នី អភិបាលស្រុក​កោះ​ញែក លោក​បាន​ឲ្យ​ដឹង​យ៉ាង​ខ្លី​ថា «កំពុង​ឲ្យ​ជំនាញ​ស្រាវជ្រាវ និង​ធ្វើ​របាយការណ៍​»។ ដោយឡែក​ លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ថា​ «​​ករណី​នេះ​ជា​ករណី​ការ​កាប់​រាន​ដី​ព្រៃ និង​សាងសង់ និង​បោះទីតាំង​ក្នុង​ដី​សហ​គមន៍​តំបន់ការពារធម្មជាតិ​អរ​បួន​លើ​ដោយ​ខុសច្បាប់ ដែល​បង្ក​ឡើង​ដោយ​ប្រជាពលរដ្ឋ​មក​ពី​ឃុំ​សុខសាន្ត​ដែល​ដឹកនាំ​ដោយ​ឈ្មោះ ក្រាំង សា​មុត សរុប​៥៣​គ្រួសារ» ​។

លោក កែវ សុភ​គ៌ បន្ត​ថា «​ដោយសារ​មាន​ពាក្យបណ្តឹង​ពី​ប្រធាន សមាជិក ប្រជាពលរដ្ឋ​នៃ​គណ​:​កម្ម​ការ​សហគមន៍​តំបន់ការពារធម្មជាតិ​អរ​បួន​លើ​ស្ថិត​ក្នុង​ឃុំ​អរ​បួន​លើ ក្រុមការងារ​បាន​ចុះ​អនុវត្ត និង​ធ្វើ​កិច្ចសន្យា​រុះរើ ប៉ុន្តែ​ពួក​គាត់​មិន​បាន​រុះរើ ថែម​ទាំង​បន្ត​កាប់​រាន និង​ធ្វើ​សាងសង់​ផ្ទះ​ថ្មី​ទៀត​។ តាម​រយ​:​ពាក្យបណ្តឹង​របស់​សហគមន៍​តំបន់​ការពា​ធម្មជាតិ​ថា មានកា​ប់រាន​ថ្មី​ទើប​ក្រុមការងារ​បាន​ចុះ​អនុវត្ត​នា​ថ្ងៃ​ទី​១៧ ខែកក្កដា ២០២២ សហការ​ជាមួយ​អធិការ​នគ​បាល​ស្រុក​កោះ​ញែក​» ។

អត្ថបទសរសេរ ដោយ