គ្រោះថ្នាក់ចរាចណ៍២ថ្ងៃ៣លើក សម្លា.ប់មនុស្សម្នាក់របួសធ្ងន់៤នាក់
ខេត្តស្ទឹងត្រែង ៖ យោងតាមរបាយការណ៍របស់ការិយាល័យចរាចណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា កំឡុងពេល២ថ្ងៃគ្រោះថ្នាក់ចរាចណ៍បានកើតឡើង៣លើក
ខេត្តស្ទឹងត្រែង ៖ យោងតាមរបាយការណ៍របស់ការិយាល័យចរាចណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា កំឡុងពេល២ថ្ងៃគ្រោះថ្នាក់ចរាចណ៍បានកើតឡើង៣លើក
ខេត្តស្ទឹងត្រែង ៖ យោងតាមរបាយការណ៍របស់ការិយាល័យចរាចណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា កំឡុងពេល២ថ្ងៃគ្រោះថ្នាក់ចរាចណ៍បានកើតឡើង៣លើក បង្កឲ្យមនុស្សម្នាក់ស្លាប់ និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ ព្រមទាំងខូចខាតរថយន្ត៣គ្រឿង និងគោយន្តមួយគ្រឿង។ នគរបាលចរាចណ៍បានឲ្យដឹងថាគ្រោះថ្នាក់ចរាចណ៍នោះ បានកើតចេញពីការបើកបរខ្វះស្មារតីប្រុងប្រយ័ត្ន ក្នុងនោះករណីទី១ បានកើតឡើងនៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២០ ធ្នូ ២០១៦ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៧៨ មានរថយន្តកូរ៉េ ពាក់ស្លាក់ ភ្នំពេញ ៣A-៤៧០០ដឹកមាន់ក្នុងទិសដៅពីលិចទៅកើត។
លុះដល់ចំណុចកើតហេតុទល់មុខមណ្ឌលសុខភាពភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន តៃកុងរថយន្តងោកមួយភាំងក៏រេចង្កូតក្រឡាប់ធ្លាក់ប្រឡាយ បណ្តាលឲ្យយុវជនម្នាក់ឈ្មោះ សារ៉ាហ្វី ភេទប្រុស អាយុ២៦ឆ្នាំ រស់ភូមិរកា ឃុំសំបួរមាស ស្រុកកំពង់ចាម ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ ក្រោយកើតហេតុ មាន់ចំនួន៥ពាន់ក្បាលលើរថយន្តនោះ ត្រូវប្រជាពលរដ្ឋដណ្តើមចែកគ្នាទាំងអស់ សពត្រូវសមត្ថកិច្ចប្រគល់ឲ្យគ្រួសារនាំទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តកំពង់ចាម ចំណែកអ្នករងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
ដោយឡែកករណីគ្រោះថ្នាក់ចរាចណ៍ទី២ បានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៧យប់ ថ្ងៃទី២០ ធ្នូ ២០១៦ដដែល ស្ថិតនៅចំណុចក្បែរស្ថានីយថ្លឹងរថយន្តអូរពងមាន់ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ រថយន្តកាមរីប៉ោងស៊េរីឆ្នាំ៩៥ ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ ២F-៧៨៣៥ បើកបរដោយឈ្មោះ ខេង សាមឿន ជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ទៅបុកគោយន្តកន្ត្រៃដឹកឈើពីក្រោយបណ្តាលឲ្យឈើបុកទម្លុះកញ្ចក់រថយន្តជុងអ្នករួមដំណើរម្នាក់របួសធ្ងន់។
ក្រោយពេលកើតហេតុ មន្ត្រីនគរបាលរូបនោះ បានបើករថយន្តគេចខ្លួនទៅខេត្តក្រចេះទាំងអ្នករួមដំណើរក្នុងរថយន្តនោះ ហូរឈាមតាមមាត់ច្រមុះនិងត្រចៀក។ ហេតុការណ៍គ្រោះថ្នាក់នេះដែរ មន្ត្រីចរាចណ៍មិនតាមស្រាវជ្រាវរករថយន្តបង្កដើម្បីទទួលខុសត្រូវ ខណៈដែលគោយន្តកន្ត្រៃនោះដាច់កង់មួយចំហៀង។
ហេតុការគ្រោះថ្នាក់ចរាចណ៍ទី៣ បន្តកើតឡើងនៅវេលាម៉ោង៩ និង១៥នាទីព្រឹក ថ្ងៃទី២១ ធ្នូ ២០១៦ លើកំណាត់ផ្លូវជាតិ៧ ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង បង្កដោយរថយន្តម៉ាកឡិចស៊ីស៤៥០ ពណ៌ស្ករ ពាក់ស្លាកលេខ សៀមរាប ២A-៧២៣៤ បើកបរក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បុករថយន្តម៉ាកណាវ៉ារ៉ា ពណ៌ខ្មៅ ពីក្រោយបណ្តាលឲ្យខូចខាតទាំងសងខាង។ ស្ថិតក្នុងគ្រោះថ្នាក់ចរាចណ៍នេះ មិនបង្កឲ្យមានរបួសស្នាមអ្វីឡើយ ក្រោយកើតហេតុភាគីទាំង២ បានសម្របសម្រួលសំណងនៅកន្លែងកើតហេតុដើម្បីបញ្ចប់រឿង ហើយនាំយករថយន្តទៅជួសជុលរៀងៗខ្លួនក្នុងគ្រានោះដែរ៕
ចែករំលែកព័តមាននេះ