ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ដ៏​អស្ចារ្យ​បង្រៀន​កុមារ​ឱ្យ​មាន​ផ្នត់គំនិត​រីក​ចម្រើន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កុមារ និង​មនុស្ស​ពេញវ័យ​អាច​អភិវឌ្ឍ និង​បណ្តុះបណ្តាល​ភាព​វៃឆ្លាត​បាន ។ កត្តា​សំខាន់​មួយ​ដើម្បី​អាច​អភិវឌ្ឍភាព​វៃឆ្លាត​នេះ គឺ​ការ​ជឿ​ថា ភាព​វៃឆ្លាត​ជា​លទ្ធផល​នៃ​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​សិក្សា…

រាជធានី​ភ្នំពេញ ៖ កុមារ និង​មនុស្ស​ពេញវ័យ​អាច​អភិវឌ្ឍ និង​បណ្តុះបណ្តាល​ភាព​វៃឆ្លាត​បាន ។ កត្តា​សំខាន់​មួយ​ដើម្បី​អាច​អភិវឌ្ឍភាព​វៃឆ្លាត​នេះ គឺ​ការ​ជឿ​ថា ភាព​វៃឆ្លាត​ជា​លទ្ធផល​នៃ​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​សិក្សា ។ តើ​អ្នក​បង្កើត​ផ្នត់គំនិត​រីក​ចម្រើន​ឱ្យ​កូន​របស់​អ្នក​ដោយ​របៀប​ណា ?

១. បង្រៀន​កូន​របស់​អ្នក​ថា វា​មិន​អី​ទេ ដែល​ធ្វើ​ខុស ៖ អ្នកដឹង​ថា វា​ពិបាក​ប៉ុនណា​ក្នុង​ការ​សាកល្បង​អ្វី​ដែល​ថ្មី នៅ​ពេល​ដែល​អ្នកខ្លាច​បរាជ័យ ។ ការ​បង្រៀន​កូន​របស់​អ្នក​ថា វា​មិន​អី​ទេ​ក្នុង​ការ​ធ្វើ​ខុស​នឹង​ដោះ​លែង​កូន​របស់​អ្នក​ឱ្យ​ព្យាយាម​សាកល្បង​ថ្មី ។ នៅ​ក្នុង​ដំណើរការ​នៃ​ការ​សាកល្បង និង​ការ​ខិតខំ​ប្រឹងប្រែង​នោះ ពួក​គេ​នឹង​រៀន​ពី​អ្វី​ដែល​ដំណើរការ និង​អ្វី​ដែល​មិន​ដំណើរការ ។

២. បង្រៀន​ពួក​គេ​ឱ្យ​សាកល្បង​គំនិត​ថ្មី និង​វិធីសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ៖ បញ្ហា និង​កិច្ចការ​ផ្សេង​ៗ ទាមទារ​យុទ្ធសាស្ត្រ និង​វិធីសាស្ត្រ​ផ្សេង​ៗ​ដើម្បី​បញ្ចប់ ។ ប្រសិនបើ​កូន​របស់​អ្នកមាន​បញ្ហា សូម​សួរ​ពួក​គេ​ថា តើ​មាន​វិធី​មួយ​ផ្សេង​ទៀត​ដែល​អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែរ ឬទេ ? ។ ទោះបីជា​អ្នក​នឹង​ត្រូវ​បាន​ល្បួង​ឱ្យ​ដោះស្រាយ​បញ្ហា​សម្រាប់​ពួក​គេ​ក៏​ដោយ សូមកុំ​ធ្វើ ។ ប្រសិនបើ​កូន​របស់​អ្នក​ពិតជា​ជាប់​គាំង​ជាមួយនឹង​បញ្ហា​មួយ សូម​ជួយ​ពួក​គេ​គិត​រក​អ្វី​ផ្សេង​ទៀត​ដែល​ពួក​គេ​អាច​ព្យាយាម​ដោះស្រាយ​បញ្ហា​របស់​ពួក​គេ ឬ​បញ្ចប់​ការងារ​របស់​ពួក​គេ ។ សាកល្បង​សួរ​ពួក​គេ​ថា តើ​ធនធាន​អ្វី​ផ្សេង​ទៀត​ដែល​ពួក​គេ​មាន ដែល​ពួក​គេ​អាច​ពិនិត្យ​មើល​សម្រាប់​ព័ត៌មាន​បន្ថែម ដូច​ជា​កន្លែង​ផ្សេង​ៗ​នៅ​ក្នុង​សៀវភៅ​សិក្សា​របស់​ពួក​គេ គេហទំព័រ​អន​ឡាញ ឬ​សូ​ម្បី​តែ​សួរ​មិត្តភក្តិ​របស់​ពួក​គេ​ពី​របៀប​ដែល​ពួក​គេ​ដោះស្រាយ​បញ្ហា ។

៣. បង្រៀន​ពួក​គេ​ឱ្យ​បន្ត​ព្យាយាម​ដោះស្រាយ​បញ្ហា​លំបាក ៖ ទោះបីជា​ពួក​គេ​មិន​អាច​មើលឃើញ​ដំណោះស្រាយ​ក៏​ដោយ បញ្ហា​ខ្លះ​ទាមទារ​ជំហាន​ជា​ច្រើន​ដើម្បី​បញ្ចប់ ។ ជា​ជាង​ប្រាប់​កូន​ឱ្យ​បោះបង់​ភ្លាម​ៗ សូម​ឱ្យ​កូន​ចាប់ផ្តើម​ព្យាយាម​ធ្វើ​តាម​ផ្លូវ​របស់​ពួក​គេ ។ ពេល​ខ្លះ​ជំហាន​បន្ទាប់​កាន់តែ​ច្បាស់​បន្ទាប់​ពី​ជំហាន​ដំបូង​ត្រូវ​បាន​គេ​អនុវត្ត ។ ពេល​ខ្លះ​កូន​របស់​អ្នក​នឹង​ដឹង​ថា ពួក​គេ​ត្រូវការ​ដោះស្រាយ​បញ្ហា​ខុស​គ្នា ។ រឿង​នេះ​គឺថា ពួក​គេ​មិន​អាច​ទៅ​ដល់ទី​នោះ​ដោយ​មិន​ចាំបាច់​បោះ​ជំហាន​ពីរ​បី​ជំហាន​ដំបូង​នោះ​ទេ ។

៤. កំហុស​ជួយ​ឱ្យ​ខួរក្បាល​របស់​ពួក​គេ​លូតលាស់ ៖ លើកទឹកចិត្ត​កូន​អ្នក​ថា កំហុស​ជួយ​ឱ្យ​ខួរក្បាល​របស់​ពួក​គេ​លូតលាស់ ។ ពេល​នរណា​ម្នាក់​រក​ចម្លើយ​បាន​យ៉ាង​ងាយ ពួក​គេ​បាន​បង្ហាញ​ចំណេះដឹង​ដែល​ពួក​គេ​មាន​រួច​ហើយ ដោយ​មិន​ចាំបាច់​រៀន​អ្វី​សោះ ។ នៅ​ពេល​នរណា​ម្នាក់​ធ្វើ​ខុស ពួក​គេ​ត្រូវ​បាន​បង្ខំ​ឱ្យ​ស្វែងរក​មូលហេតុ ហើយ​បន្ទាប់​មក​រៀន​អ្វី​ថ្មី​នៅ​ក្នុង​ដំណើរកា ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ជាមួយ​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ។ បណ្តាញ​គ្រឹះ​ស្ថា​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប នឹង​បើក​ដំណើរការ​បណ្តាញ​អប់រំ​ថ្មី​បន្ថែម​ទៀត​គឺ «​សាលារៀន​សហគមន៍ ២១» នៅ​តំបន់​ក្រាំងធ្នង់ និង​តំបន់​ព្រែក​អញ្ចាញ ។

សាលារៀន​មានកម្ម​វិធី​ម​ត្តេ​យ្យ​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ កម្មវិធី​ភាសា​អង់គ្លេស​ជាមួយ​តម្លៃ​សមរម្យ និង​បញ្ចូល​កម្មវិធី​ទម្លាប់​ល្អ​ទាំង ៧ សម្រាប់​បុគ្គល​ឆ្មើ​ម កម្មវិធី​បណ្តុះបណ្តាល​ផ្នែក​ហិរញ្ញវត្ថុ និង​កម្មវិធី STEM ។ សាខា​ទាំង​ពីរ​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​រៀងរាល់ថ្ងៃ ។ ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ 092 24 31 68 / 071 95 55 837 ។