ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​មុន​ចេញ​ប្រកួត

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​)​និង​ជា​

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​)​និង​ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​ក្រុមកីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា បាន​ដឹកនាំ​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩​ដូ​ស​ជំរុញ​បន្ថែម​(​ដូ​ស​ទី​៤ និង​ដូ​ស​ទី​៥) នៅ​មជ្ឈមណ្ឌល​កីឡា Premium មុន​ប្រតិភូ និង​អត្ត​ព​លិ​ក​ទាំងអស់ ត្រូវ​ចាក​ចេញពី​មាតុភូមិ នា​ថ្ងៃ​ទី​២៦ ខែកក្កដា ខាង​មុខ​។

ឯកឧត្តម ហ៊ុន ម៉ា​នី មាន​ប្រសាសន៍​ថា ការ​ជ្រើស​យក​ថ្ងៃ​សុក្រ ចាក់​វ៉ាក់សាំង​ដល់​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ពីព្រោះ​ដើម្បី​កុំ​ឲ្យ​កៀក​ថ្ងៃ​ចេញដំណើរ​ពេក ។ ចំណុច​នេះ​មាន​ន័យ​ថា ជា​ពេលវេលា​សមរម្យ​មួយ បង្ការ​ក្រោយ​ពេល​ចាក់ កីឡាករ​-​កីឡាការិនី​អាច​មាន​អាការ​ក្ដៅខ្លួន​បន្ដិចបន្ដួច ឬ​ធ្វើទុក្ខ ងាយស្រួល​ក្នុង​ការដោះស្រាយ​។ អ្វី​ដែល​ពិសេស ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ គឺ​ដើម្បី​ធានា​បាន​នូវ​សុខភាព និង​សុវត្ថិភាព​កាន់តែ​ខ្ពស់ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ និង​ត្រឡប់​មក​វិញ ស្រប​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​។

ជាមួយ​ការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​នេះ​ដែរ កីឡាការិនី អាន ស៊ី​ណែ​ត បាន​សម្ដែង​នូវ​ការ​សប្បាយចិត្ត និង​រំភើប​រីករាយ​ជា​ខ្លាំង ដែល​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី បាន​ផ្ដល់​ការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​មក​លើ​ក្រុម​ជម្រើសជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ឲ្យ​ទទួល​បាន​ឱកាស​ចាក់​វ៉ាក់សាំង​ជា​បន្ដបន្ទាប់​។ ពិសេស​ការ​ចាក់​ដូ​ស​ជំរុញ​ដូ​ស​ទី​៤ និង​ទី​៥ ថ្ងៃនេះ មុន​ប្រតិភូ និង​អត្ត​ព​លិ​ក​ទាំងអស់ ចាក​ចេញពី​មាតុភូមិ ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​មនា​ពេល​ឆាប់​ៗ​ខាង​មុខ​។

ប្រធាន​ក្រុម​បាល់បោះ​រទេះ​ជន​ពិការ​នារីជម្រើសជាតិ​កម្ពុជា​រូប​នេះ បាន​បញ្ជាក់​ថា ការ​ចាក់​វ៉ាក់សាំង​នេះ គឺជា​ការ​ជំរុញ​បន្ថែម អត់​មាន​ផល​ប៉ះពាល់ ឬ​បាក់កម្លាំង​អ្វី​នោះ​ទេ ។ ពេល​ចាក់​ហើយ​យើង​សម្រាក​យ៉ាងច្រើន​កន្លះ​ថ្ងៃ ឬ​១​ថ្ងៃ​ទេ តែ​យើង​អាច​លេង​បាន ។ ប៉ុន្ដែ​បើ​យើង​អត់​ចាក់ យើង​ងាយ​នឹង​ឆ្លង តែបើ​យើង​បាន​ចាក់​វ៉ាក់សាំង គឺ​យើង​បានការ​ពារ ។ អ៊ីចឹង​ពេល​យើង​ចេញ​ទៅ​ប្រកួត​ក្រៅប្រទេស​នា​ពេល​ខាង​មុខ យើង​អាច​ការពារ​បាន ទោះបីបើ​ឆ្លង ក៏​ស្រាល​ងាយ​នឹង​ព្យាបាល​ដែរ ។

បន្ថែម​លើ​នេះ ដើម្បី​តបស្នង​ដល់​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ឯកឧត្តម ហ៊ុន ម៉ា​នី ផង អាន ស៊ី​ណែ​ត បាន​ប្ដេជ្ញា​នឹង​ខំប្រឹង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ដណ្ដើម​មេដាយ កិត្តិយស និង​ឧត្តមភាព​ជូនជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ