ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​៣គ្រឿងបុ.កបន្តគ្នា​ ផ្អើលម្តុំភ្លើង​ស្តុប​កែង​ផ្លូវ​​ចូល​​វត្ត​​តាំង​កសាង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​កញ្ចក់​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុ.ក​

រាជធានី​ភ្នំពេញ ​៖ ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​កញ្ចក់​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុ.ក​ពី​ក្រោយ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ១​គ្រឿង ​រុញ​ផ្ទប់ពីក្រោយ​រថយន្ត​ម៉ាក​​អ៊ី​ស៊ុ​យ​ហ្ស៊ុ​យ​ដែល​កំពុង​ឈប់​នៅ​ត្រង់​ចំណុច​ភ្លើងស្តុប បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​៣​គ្រឿង ប៉ុន្តែ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រដែ​ល​នៅ​កណ្ដាល​គេ​នោះ​រង​ការ​ខូចខាត​ទាំង​មុខ​ទាំង​ក្រោយ​តែ​ម្ដង​។

​ហេតុ​ការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២២ នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ត្រង់​ចំណុច​ភ្លើងស្តុប​កែង​ផ្លូវ​ចូល​វត្ត​តាំង​កសាង មុខ​អាកាសយានដ្ឋាន​អន្តរ​ជា​ភ្នំពេញ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ទាំង​៣​គ្រឿង​ដែល​បើក​បុក​បន្តកន្ទុយ​គ្នា​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​នោះ​រួម​មាន​ ទី​១-រថយន្ត​ម៉ាក​ហ៊ី​​យ៉ា​ន់​ដាយ​ ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2I-2496 ដឹក​កញ្ចក់ (​ជា​អ្នក​បង្ក បុ.ក​គេ​ពីក្រោយ​) ​ទី​២-​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ព​ណ៍​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2X-8609 និង​ទី​៣-​រថយន្ត​ម៉ាក​អ៊ី​ស៊ុ​យ​ហ្ស៊ុ​យ​ ព​ណ៍​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AY-3137 ហើយ​អ្នកបើកបរ​រថយន្ត​ទាំង​៣​គ្រឿង​នោះ​អត់​រង​របួស​ទេ និង​មិន​ត្រូវ​បាន​សហ​គាល់​អត្ត​ញ្ញាណ​ឡើយ​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​គ្រោះ​កើតហេតុ​រថយន្ត​ទាំង​៣​គ្រឿង​ខាងលើ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​លិចទៅ​កើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ភ្លើងស្តុប​លោត​ក្រហម ។ ​ខណៈនោះ​រថយន្ត​អ៊ី​ស៊ុ​យ​ហ្ស៊ុ​យ​បាន​ឈប់​ខាង​មុខ ហើយ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ក៏​បាន​ឈប់​នៅ​ពីក្រោយ​បន្ទាប់​ដែរ​ រង់ចាំ​បន្តដំណើរ​ទៅ​មុខ​ទៀត​នៅ​ពេល​ដែល​ភ្លើងស្តុប​លោត​ព​ណ៍​ខៀវ​។

តាម​ប្រភព​ខាងលើ​បាន​ប្រាប់​បន្ថែម​ទៀត​ថា ដោយឡែក​រថយន្ត​បង្ក​ម៉ាកហ៊ី​យ៉ា​ន់​ដាយ​ដឹក​កញ្ចក់ ពុំ​ដឹង​ថា​អ្នកបើកបរ​រវល់​តែ​ងាក​ទៅ​ណា​ទេ ទើប​ពុំ​បាន​ចាប់អារម្មណ៍​ថា​មាន​ភ្លើងស្តុប​និង​មាន​រថយន្ត​យន្ត​កំពុង​ឈប់​នៅ​ខាង​មុខ​ ខណៈនោះ​បើកបរ​លឿន ​ហើយ​អត់​បន្ថយ​ល្បឿ​ឬ​ឈប់​តែ​ម្ដងនោះ​ទេ ទើប​ប​​ណ្ដា​ល​ឲ្យ​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ពេញទំហឹង ហើយ​រុញ​ផ្ទប់​ពីក្រោយ​ម៉ាក​អ៊ី​ស៊ុ​យ​ហ្ស៊ុ​យ​ពេញទំហឹង​ទៀត បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​៣​គ្រឿង ប៉ុន្តែ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ខូចខាត​ខ្លាំង​ជាងគេ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​ពុំ​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​គ្រោះ​នោះ​ទេ​ខូច​តែ​រថយន្ត​ប៉ុណ្ណោះ ហើយ​ក្រោយ​ពេល​កើតហេតុ​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២ បាន​ចុះ​ទៅ​សម្រួល​មិន​ឲ្យ​មានការ​កកស្ទះ រួច​ឲ្យ​ភាគី​ទាំង​៣​សម្របសម្រួល​គ្នា​។ ពេល​នោះ​ខាង​ម្ចាស់រ​ថយ​ន្ដដឹក​​កញ្ចក់​ដែល​ជា​អ្នក​បង្កហេតុ​បាន​ចេញ​សំណង​ថ្លៃ​ជួសជុល​ទៅ​ខាង​ភាគី​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ និង​អ៊ី​ស៊ុ​យ​ហ្ស៊ុ​យ​បញ្ចប់រឿង​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ