ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​លួច និង​ទទួលផល​ចោរកម្ម​ទៅ​សាលាដំបូង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​អន្តរាគមន៍ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ បាន​បញ្ជូន​ជនសង្ស័យ​៣​នាក់​ពាក់​ពន្ធ​ពី​បទ​លួច

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​អន្តរាគមន៍ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ បាន​បញ្ជូន​ជនសង្ស័យ​៣​នាក់​ពាក់​ពន្ធ​ពី​បទ​លួច និង​ទទួលផល​ចោរកម្ម​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​៣​នាក់ ទី​១.​ឈ្មោះ ម៉ៅ សុខុម ហៅ​តា​បេ អាយុ​៦១​ឆ្នាំ រស់នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ទើបតែ​ចេញពី​ពន្ធនាគារ​ខេត្តតាកែវ ទី​២.​ឈ្មោះ ហូ​ន ម៉េ​ង​ហ៊ា​ង អាយុ​២៤​ឆ្នាំ រស់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ជា​ជាង​ផ្សារ​ដែក​ផង ធ្វើ​ចោរលួច​ផង និង ទី​៣.​ឈ្មោះ សាំង ភា​រុណ អាយុ​២៧​ឆ្នាំ រស់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្ស​កែវ​។ សម្ភារ​ដកហូត​មាន​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១១ ពាក់​ស្លាក​លេខ កណ្ដាល ១O-៥០៩៧ មួយ​គ្រឿង​។

លោក​វរៈសេនីយឯក ជាវ វិបុល ប្រធាន​ការិយាល័យ​អន្តរាគមន៍ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៧ ខែធ្នូ និង​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៦ មាន​ករណី​ចោរលួច​កាច់​សោក​ម៉ូតូ ជា​បន្តបន្ទាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ អំពើ​ចោរកម្ម​ដែល​បាន​កើតឡើង​នោះ ត្រូវ​បាន​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្ដឹង​ចូល​សមត្ថកិច្ច ។ ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្ដឹង លោក​វរៈសេនីយឯក ជាវ វិបុល បាន​ប្រើប្រាស់​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​កំណត់​មុខសញ្ញា​លួច​នោះ លុះ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៦ ក៏​បាន​ឃាត់ខ្លួន​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ម្នាក់ និង​ដកហូត​ម៉ូតូ​ដែល​ជនសង្ស័យ​ទើបតែ​លួច​បាន​ពី​ជន​រង​គ្រោះ​ឈ្មោះ សេក ផ​ល្លី អាយុ​៣៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។

ក្រោយ​ពី​ឃាត់ខ្លួន​ជន សង្ស័យ​បាន​សារភាព​ថា ក្នុង​សកម្មភាព​លួច​ម៉ូតូ​រាល់​លើក គឺ​មាន​បក្ខពួក​ចូលរួម និង​មាន​អ្នក​ចាំ​ទទួល​ទិញ​។ យោង​លើ​ចម្លើយ​សារភាព​នោះ សមត្ថកិច្ច​បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ទៀត និង​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​និ​តិ​វិធី ។ រហូត​ដល់​រសៀល​ថ្ងៃ​ទី​២០ ធ្នូ នេះ ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន ជនសង្ស័យ​ទាំង​៣​នាក់​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន​៕